កន្ទ្រឹមសួស្តី
លំនាំកន្ទ្រឹមឆ្នាំថ្មី
ព្រាប សុវត្ថិ
និពន្ធ
គិន ធារ៉ា
យើងរាំកន្ទ្រឹមចូលឆ្នាំ រួមគ្នាថែទាំ សិល្បៈដូនតា(២ដង)
វប្បធម៌ខ្មែរ ល្បីល្បាញអស្ចារ្យ(២ដង)
ជនគ្រប់ខេមរា រក្សារួមថែ(២ដង)
ចង្វាក់សារាវ៉ាន់រាំវង់ កន្ទ្រឹមតាឡុងឡាំលាវជាតិខ្មែរ(២ដង)
រាំក្បាច់ចូកកំពឹស មានដែរ(២ដង)
ជារបស់ជាតិខ្មែរ កុំឱ្យបង់បាត់(២ដង)
កន្ទ្រឹមចង្វាក់ខ្មែរបុរាណ គ្រប់ទីភូមិឋាន សប្បាយពេកក្តាត់(២ដង)
នាំគ្នារាំលេង
កម្ចាត់ (២ដង)
បញ្ហារសាត់
ស្មាញស្មុកចេញឆ្ងាយ(២ដង)
រដូវ
ចូលឆ្នាំមាន តែម្តង ពូមីប្អូនបង រាំលេងសប្បាយ(២ដង)
សិរី
មង្គល ទាំងឡាយ (២ដង)
រោគាអន្តរាយ
ចេញឆ្ងាយជៀសទៅ(២ដង)
No comments:
Post a Comment