"ក្រុុមប្រាសាទកណ្តាល"
ប្រាសាទតោ
បានជាហៅឈ្មោះដោយសំអាងមានរូបតោ។ តោសព្វថ្ងៃនៅសល់តែបួនទេគឺនៅនឹងប្រាសាទមួយគូ
និងនៅសារមន្ទីមួយគូ។
ប្រាសាទតោ
បច្ចុប្បនកំពុងទទួលបាននូវប្រជាប្រិយភាព ដ៏គួរឱ្យទាក់ទាញ
មិនចាញ់អម្បូរប្រាសាទជាច្រើនផ្សេងទៀតប្រចាំតំបន់ឡើយ។
ប្រាសាទទាំងនោះសាងសង់នៅលើដីរាបស្មើមានទំហំ ៣.០០០ ហិកតា ដែលប្រាសាទនេះសង់ពីថ្មបាយក្រៀម
ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័ននៃគ្រឹសក រាជ ៦១៦-៦៣៥
នាសម័យចេនឡា ឧទ្ទិសថ្វាយទៅដល់កិត្តិនាមព្រះសិវៈ
ក្នុងលទ្ធិព្រហ្មញ្ញសាសនាកាលពីសម័យនោះ។
ប្រាសាទតោ
ត្រូវបានសាងសង់ឡើងនៅក្នុង សតវត្សរទី ៩ ដោយព្រះបាទជ័យវរ្ម័នទី ២ ជាព្រះរាជា
មួយអង្គដែលបានស្ថាបនាសន្តតិវង្សអង្គ ពោលគឺ សាងសង់ក្រោយក្រុមប្រាសាទសំបូរ
និងប្រាសាទយាយព័ន្ធ ដែលបានសាងសង់នៅក្នុងសតវត្សរទី ៧
នៅពេលស្តេចអង្គនេះបានគ្រប់គ្រងប្រទេសទាំងមូល។
ទីតាំងនេះក៏ជាផ្នែកមួយនៃទឹកដីរបស់ព្រះអង្គដែរ
ហើយទ្រង់បានសាងសង់ប្រាសាទនេះ ដើម្បីជានិមិត្តរូបនៃឫទ្ធានុភាពអំណាចរបស់ព្រះអង្គ
ផ្ទាល់ផងដែរ។
ប្រាង្គប្រាសាទកណ្តាលនៃប្រាសាទតោ
គឺជា សំណង់នៅល្អតែមួយគត់ក្នុងក្រុមប្រាសាទនេះ ប៉ុន្តែកាលពីដើមមានប្រាសាទធ្វើពីឥដ្ឋ
ឬថ្មបាយក្រៀមសង់ព័ទ្ធជុំវិញប្រាង្គប្រាសាទកណ្តាលដែរ។
បច្ចុប្បន្ននេះបានដួលរលំស្ទើរតែទាំងស្រុងអស់ទៅហើយ និងបានក្លាយជាទួលប្រាសាទទៅវិញ។
ប្រាង្គ ប្រាសាទកណ្តាលមានកម្ពស់រហូតដល់ទៅ ២០ ម៉ែត្រ ឯណោះ
ហើយមេទ្វារត្រូវបានឆ្លាក់ក្បូរក្បាច់រចនា
ជាលក្ខណៈភ្ញីស្លឹកឈើ(ស្លឹកកន្ទ្រាំងខេត្ត)ដែលឆ្លុះបញ្ចាំងពីរចនាបទ គូលេន
នៅពាក់កណ្តាលទីមួយនៃសតវត្សរទី ៩។
លក្ខណៈសម្គាល់នៃរូបចម្លាក់តោ
ដែលនៅ សង្ខាងកាំជណ្តើរមានភាពស្រដៀងគ្នាទៅនឹងចម្លាក់ តោនៅភ្នំគូលេនដែរ
បើយោងតាមរយៈភស្តុតាងនេះ បង្ហាញថា ប្រាសាទតោត្រូវបានសាងសង់ឡើងនៅ
ពេលតែមួយដំណាលគ្នាទៅនឹងការស្ថាបនា សន្តតិវង្សក្រុងអង្គរដូច្នោះឯង។
ម៉្យាងរូបចម្លាក់តោ ដែលបានឃើញនៅប្រាសាទនេះមានខ្លួនទាបជំហររឹងមាំ
ទឹកមុខព្រមជាមួយនឹងរោមរួញកន្តាញ់គួរឱ្យចាប់អារម្មណ៍ក្រៃលែង។
សព្វថ្ងៃប្រាសាទតោ
ជាប្រាសាទមួយក្នុង ចំណោមប្រាសាទពីរសំខាន់បំផុតនៅក្នុងខេត្តកំពង់ធំ
ក៏ដូចជាប្រាសាទដទៃទៀតក្នុងតំបន់អង្គរ
ដែលត្រូវបានគេផ្តោតចំណាប់អារម្មណ៍សារជាថ្មីឡើងវិញ។
ទាំងនេះជាតោប្រាសាទសម្បូរព្រៃគុកបើគិតទាំងអស់មាន៦ក្បាល
ដែលដាក់តម្កល់នៅតាមខ្លោងទ្វារ៣ នៅសល់តែពីរទេដែលនៅជាមួយប្រាសាទ
ពីរទៀតនៅសារមន្ទីរខេត្តកំពង់ធំ។ ជម្រាបផងដែរថា ទ្វារទាំងបួន គឺបើកតែមួយច្រកទេ
តោដែលនៅជាមួយប្រាសាទសព្វថ្ងៃគឺច្រកទ្វារមុខ គឺច្រកចេញចូល
ដែលនៅមានសោភ័ណភាពជាទីពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ
ដែលថតផ្តិតជាអនុស្សាវរីយ៍ផងដែរ។
#យើងរួមគ្នាការពារសម្បត្តិទាំងអស់គ្នា។
#ប្រភពឯកសារចាស់
No comments:
Post a Comment