Saturday, 9 June 2018

កំណាព្យ

កំណាព្យ ចង់ក្លាយជាមនុស្សល្អ
(បទពាក្យ៧)
ចង់ក្លាយជាមនុស្សគេស្រលាញ់
ត្រូវតែបំពេញសេចក្តីល្អ
វាចាសម្តីដោយស្មោះសរ
ពោលពាក្យល្អៗគេចូលចិត្ត។
ចង់ក្លាយជាមនុស្សគេសរសើរ
កិច្ចកុំអើពើធ្វើឲ្យស្និទ្ធ
ការងារទាំងឡាយចូលឲ្យជិត
នោះទើបយើងពិតគេសរសើរ។
ចង់ក្លាយជាមនុស្សមានចំណេះ
រិះរកតម្រិះជាបណ្តើរ
ឯកសារទាំងឡាយគ្រប់ដំណើរ
អង្គុយដេកដើរមានជុំវិញ។
ចង់ក្លាយជាមនុស្សមានចិត្តបុណ្យ
ចិត្តអ្នកកុំស៊ុនហ៊ានបំពេញ
លះបង់ប្រាក់ចិត្តកុំទោម្នេញ
ធ្វើបុណ្យបំពេញបានកុសល។
ចង់ក្លាយជាមនុស្សឈ្មោះបណ្ឌិត
ត្រូវមានការគិតឲ្យបានយល់
គំនិតវាចាគិតនឹកដល់
កុំចិត្តអំពល់ពោលពាក្យខុស។


No comments:

Post a Comment