Sunday, 3 June 2018

ចម្រៀង


ចម្រៀង នឹកប្តីនៅឆ្ងាយ(បទស្រី)
អ្នកតែងលោក គិន ធារ៉ា
ដោយសារតែគ្រួសារក្រីក្រទើបធ្វើឲ្យគ្រួសារមួយនេះត្រូវឃ្លាតឆ្ងាយពីគ្នាដើម្បីចេញទៅរកប្រាក់ចិញ្ចឹមជីវិតក្នុងបន្ទុកគ្រួសារ។

I.សំឡឹងមើលមេឃ.........ទឹកភ្នែកស្រក់ហូរ
អាណិតអាសូរ...............លោកប្តីនៅឆ្ងាយ
ឃ្លាតឆ្ងាយពីផ្ទះ..............មិនខ្លាចអន្តរាយ
មិនដឹងទឹកបាយ.............សុខភាពយ៉ាងណា។
II.កូនស្រីប្រពន្ធ...............នៅឯស្រុកស្រែ
សុខធ្មតាទេ...................ណាប្រុសជីវា
កូនយើងធំហើយ...........បានចូលសាលា
កូនរៀនសិក្សា..............ថ្នាក់ទីបីហើយ។
R.អូននឹកបងណាស់..........ណាម្ចាស់ជីវិត
អូននៅឆ្ងាយពិត............តែចិត្តគិតបងគ្មានស្បើយ
បែកបងប្រាំឆ្នាំ..............ចាំផ្លូវបងអើយ
គ្រប់ឆ្នាំទៅហើយ..,.......ចាំបងវិលវៃ។
III.អូនសែនសប្បាយ.........សែនពេកកន្លង
បានឃើញភក្ត្របង........ដ៏ល្អប្រពៃ
នៅមុខព្រលាន............ប្រសើរពេកក្រៃ
ថ្ងៃនេះជាថ្ងៃ...............កសាងមង្គល។

No comments:

Post a Comment