Sunday, 3 June 2018

ចម្រៀង មើលថែនាងផង


ចម្រៀង មើលថែនាងផង
អ្នកតែងលោក គិន ធារ៉ា
I.ភ្លេងការហោមរោង........នៅមុខផ្ទះស្រី
ដួងចិត្តភក្តី.....................ស្ទើស្ទះដង្ហើម
ព្រឹកព្រាងព្រហាម...........ស្រក់ទឹកសន្សើម
ភ្លេងការចាប់ផ្តើម.............ថ្ងៃនេះថ្ងៃជ័យ។
II.
ស្នាមស្នេហ៍រយលាន.......វិមានទឹកឃ្មុំ
បានត្រឹមឈរយំ.............ហេតុគ្មាននិស្ស័យ
ជាប្តីប្រពន្ធ....................បច្ចុប្បន្នសម័យ
បាយខុនចងដៃ..............ពរជ័យផ្កាស្លា។
R.
មើលថែនាងផង...........កុំឲ្យនាងយំ
ដូចជារូបខ្ញុំ..................នាងយំសន្យា
ជម្រើសចុងក្រោយ......ថ្ងៃចូលរោងការ
នាងពេញចិន្តា.............រៀបការចិត្តស្មោះ។
III.
បងសូមចងដៃ............ក្នុងថ្ងៃមង្គល
កើតមានចូលដល់.......ក្រមុំកំលោះ
ជាប្តីប្រពន្ធ.................ស្រលាញ់គ្នាស្មោះ
ប្តីកុំបង់បោះ...............ប្រពន្ធអ្នកឡើយ។
៦ ១ ២០១៧

No comments:

Post a Comment