Sunday, 3 June 2018

ចម្រៀង ចិញ្ចៀនបញ្ជាប់ពាក្យ


ចម្រៀង ចិញ្ចៀនបញ្ជាប់ពាក្យ
អ្នកតែង លោក គិន ធារ៉ា
I.ព្រឹកព្រាងព្រហាម......នាមអ្នកចូលស្តី
ដណ្តឹងកូនស្រី...........ស្របតាមច្បាប់ខ្មែរ
ទំនៀមទម្លាប់............រួមរក្សាថែ
ជាកេរតំណែល..........តាងជាតិវប្បធម៌។
II.
ថ្ងៃនេះជាថ្ងៃ..............សិរីមង្គល
កើតមានចូលដល់.......គូស្នេហ៍ស្មោះសរ
ចូលស្តីដណ្តឹង............ទំនៀមវប្បធម៌
មរតកបវរ..................ដោយសារកូនខ្មែរ។
R.
ចិញ្ចៀននាងដៃ..........ក្នុងថ្ងៃភ្ជាប់ពាក្យ
យើងទាំងពីរនាក់........សច្ចាស្បថស្បែ
ចាប់ពីថ្ងៃនេះ.............កសាងក្តីស្នេហ៍
គ្មានពាក្យប្រួលប្រែ....គ្នានិងគ្នាឡើយ។
III.
ញាតិមិត្តបងប្អូន.........ធ្វើជាសក្ខី
ថ្ងៃនេះថ្ងៃថ្មី..............គ្មានពាក្យអង្គើយ
ផ្តាច់ខ្សែចំណង.........ភ្ជាប់ពាក្យនេះឡើយ
មានតែចម្លើយ.........រៀបមង្គលការ។
១០ មករា ២០១៧

No comments:

Post a Comment