"ឈប់ទ្រាំស្នេហ៍បង
អ្នកគ្មានការងារ"
(លំនាំបទ កុំស្នេហ៍បង ព្រោះបងអ្នកក្រ)
I.មេឃស្រឡះតែខ្វះរស្មី ដូចផែនដីគ្មានព្រៃព្រឹក្សា
វាយោភិរុណបាត់ទៅណា សត្វលោការស់ទីពឹងអ្វី?
II.រុក្ខជាតិអូនតែងសង្ឃឹម អូនញញឹមមើលថែរក្សា
បងមនុស្សគ្មានបានការ ដូចមនុស្សចង្រៃ
អូនកុំទ្រាំមើលថែដើមឈើ ដែលគ្មានផលផ្កាផ្លែប្រពៃ
សូមចរណៃឈប់ស្នេហ៍បងទៅ...។
R.អូនជ្រើសថ្មីចុះ មនុស្សប្រុសដូចបង មិនសមឡើយណា បងអរគុណជីវ៉ា
ដែលតែងតែមើលថែពាលពៅ...រុក្ខជាតិមួយនេះ គ្មានផ្លែផ្កាមិនសមឆោមឆ្លៅ..បងមិនសមទេពៅ..ចិត្តបងមួយនេះតែងនិត្យនៅ..អូនរៀបការចុះ..ចាំបងនឹងទៅ
ចងដៃពៅថ្ងៃមង្គល។
III.ស្នេហាយើងមិនអាចស្ថិតស្ថេរ..ពៅមាសមេឈប់ព្រួយខ្វាយខ្វល់...បងមិនសមនិងអូននិមល...ព្រោះបងនេះអ្នកគ្មានការងារ។
No comments:
Post a Comment