Sunday, 3 June 2018

ប្រវត្តិនិងការកកើតនៃសាស្ត្រាស្លឹករឹតរបស់ខ្មែរ

ប្រវត្តិនិងការកកើតនៃសាស្ត្រាស្លឹករឹតរបស់ខ្មែរ៖
សាស្រ្តាស្លឹករឹតគឺជាដើមកំណើតនៃភាសាអក្សរសាស្រ្តជាតិខ្មែរ ប៉ុន្តែទោះជាដូច្នេះក៏ដោយ ក៏ប៉ុន្តែកូនខ្មែរជំនាន់ក្រោយៗ ពុំសូវបានដឹងនោះឡើយ ហើយពិសេសពុំដឹងថាអក្សរសាស្រ្តជាតិមានដើមកំណើតពីណាមកទេ?
ដើម្បីរក្សានូវអក្សរសាស្រ្តជាតិ ទុកជាមរតក ដល់កូនខ្មែរជំនាន់ក្រោយៗ ឱយ្បានយល់និងកុំឱ្យរលាយបាត់បង់ ព្រះតេជគុណ ដួង ផង់ សម្តេចព្រះឧត្តមបញ្ញាចៅអធិការវត្តព្រែកប្រាំង ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាលបាន បានរៀបចំចងក្រងសាស្រ្តាស្លឹករឹតបានចប់ជាស្ថាពរហើយមកទល់ប្ចុប្បន្ន។
លទ្ធផល​រូបភាព​សម្រាប់ សម្តេចដួង ផង់(ព្រះតេជគុណ ដួង ផង់ សម្តេចព្រះឧត្តមបញ្ញាចៅអធិការវត្តព្រែកប្រាំង)
ដើម្បីផ្តល់ជាមរតកជាតិទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រះតេជគុណ ដួង ផង់ សម្តេចព្រះឧត្តមបញ្ញា បានរំលឹកពីប្រវត្តិនិងហេតុដែលនាំឱ្យកើតជាសស្រ្តាស្លឹករឹតនេះ ថាមុនដំបូងឡើយ កាលនោះសាសនាព្រះពុទ្ធនៅនេប៉ាល់នៅឡើយ គឺជំនាន់ព្រះបាទ ធម្មាសង្ឃរាជ ហើយបានឆ្លងចូលម្ពុជាធិបតីពីសតវត្សទី៣ ឈ្មោះព្រះករុណាព្រះបាទ ហ្វាន់ស៊ីយ៉ុន ហ្វាន់ម៉ាន់ ហ៊ុនហឿង ហ៊ុនទៀន ដែលជាបឋមវង្ស ជាក្សត្រដំបូងហើយជាបងប្អូនបង្កើតនិងគ្នា។ បានមកគឺសុរិយាវរ្ម័ន ព្រះចៅក្រុងជ័យរាជា មកទុតិយវង្ស ដល់ព្រះករុណាព្រះបាទ ត្រសក់ផ្អែមនេះ តតិយវង្សបច្ចុប្បន្ននេះ។
នៅជំនាន់ហ្វាន់ស៊ីយ៉ុន ហ្វាន់ម៉ាន់ ហ៊ុនហឿង ហ៊ុនទៀន មានអក្សរខ្មែរយើងព្យញ្ជនតែ៥តួ ទេ ដែលនៅចារឹកនៅដែនកម្ពុជ និងមេរា មានចារឹកថ្មនិងឈើ ដែលមានទាន់មានដើមធ្លកដុះទេ អក្សរទាំង៥តួនោះ ន. ម. ពុ.ធា.យ អ.អៃ.អ៊ិ.ឧ.ឯ.ឱ អក្សរនេះកើតមានសស្ត្រាស្លឹករឹតកើត បានជាខ្មែរយើងយកអក្សរ៥តួធ្វើជាលេខ១សន្លឹកដាក់«ន» ១សន្លឹកដាក់«ម» .. រហូតដល់ ស្រះ «អ»និង»«អា»។ ទើបចេញពីមួយសន្លឹក«ក» មួយសន្លឹក«ខ» រហូតដល់ចប់។ គែគេយកភាសាព្យញ្ជនៈនៅលើដែនកម្ពុយើង ក្នុងសម័យហ៊្វូណន រហូតដល់ដើមធ្លកដុះ ហៅថានគរគោកធ្លកទៀតនោះ។ ពេលនោះខ្មែរអត់ទាន់ដាក់ឈ្មោះទេ យើងនៅគ្រប់មនុស្សដែលធុញថប់សង្គ្រាម មកប្រមូលផ្តុំគ្នាគ្រប់ជាតិសាសន៏នៅជ្រោយឥណ្ឌូចិន ដើម្បីរកសុខហើយពេលរត់ មកដល់នឹងបានសុខៗគេនាំគ្នាហៅថានគរខេមរា ជាភាសារបាលី គឺជនជាតិហ៊្វូណននាំគ្នា ហៅថាខេមរជន ដាក់ឈ្មោះប្រទេសថាកម្ពុជ។ ហើយក៏នាំគ្នាប៉ាវគងប៉ាវឃ្មោះ ទៅរកអ្នកដឹក នាំក៏បានបឋមវង្សនេះ រហូតដុះដើមធ្លកកើតមក ទើបហៅថានគរគោគធ្លក ទើបក្សត្រដំបូងនេះបាត់អស់រហូត ទុតិយវង្សដឹកនាំដោយព្រះបាទហ៊ុនទៀន ក៏មានព្រះរាជអគ្គមហេសី ទៀត ហើយបាននាំយកកីតំបាញពីតុងកឹង មកត្បាញប្រទេសកម្ពុ ពីត្រឹមនឹងមក ទើបកើតមានកី ម្បាញមកទល់សព្វថ្ងៃ។

បច្ចុប្បន្នគ្រប់កន្លែងមាននៅសល់តិចតួចប៉ុណ្ណោះ ប៉ុន្តែនៅវត្តយើងនេះ គឺបានចំលងតាម ច្បាប់ដើមទាំងស្រុង យកចេញមកពីព្រះបរមរាជវាំង ហើយពេលដែលព្រះបរមរាជវាំងប្រ មូលនោះសម្តេចដួផង់ក៏ជាសមាជិកប្រមូលជូនវាំងដែរ គ្រប់ចំនួនទៅ ទើបអាត្មាសុំចំលងមកវិញថ្មីស្រឡាង ដាក់ចូលវត្តយើងវិញមិនទាន់បានឆ្លងនៅឡើយ។ ពាក្យពេជ្ររបស់ព្រះ គ្រប់ម៉ាត់យើងបានចម្លងទុកទាំងអស់ ពីដើមមានប៉ុន្តែក្រោយមកត្រូវបាត់បង់ នៅក្នុងសម័យប៉ុលពត។ សម្តេច ដួងផងបានចម្លងនៅក្នុងវាំងអស់រយៈកាល៤ខែ ទើបយកមកចម្លង ដើម្បីកុំឱ្យបាត់បង់ រក្សាឲ្យនៅគង់វង្សសមដូចពាក្យថា វប្បធម៌រលត់ជាតិរលាយ អក្សរពណ្ណរាយជាតិរុងរឿង ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតកុំឲ្យបាត់បង់តរៀងទៅ៕ អត្ថបទដោយ វិទ្យា
ប្រភពបានពីហ្វេសប៊ុកTry Sam . January 11, 2016 (ប្រវត្តិនិងការកកើតនៃសាស្ត្រាស្លឹករឹតរបស់ខ្មែរ)

នៅក្នុងហ្វេសប៊ុក រំដួល ស្វាយរៀង September 24, 2017សាស្ត្រាស្លឹករិត ចាប់ផ្តើមមាន តាំងពីព្រះពុទ្ធសាសនា បានផ្សាយចូលមកដល់ ប្រទេសខ្មែរយើង។ ក្នុងសម័យដើម ព្រះពុទ្ធវចនៈ ព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី ទាំងសម្រាយ ក្បួនហោរា ច្បាប់ផ្សេងៗសម្រាប់ គ្រប់គ្រងប្រទេស សុទ្ធតែចារលើស្លឹករិត លើក្រាំង ឬផ្ទាំងថ្ម។
ស្លឹករិត គឺជារុក្ខជាតិព្រៃ ឈ្មោះថា ដើមទ្រាំង សំបូរជាងគេ នៅខេត្តក្រចេះ។ កាលណា គេត្រូវការ ប្រើប្រាស់ គេទៅកាប់កំពូល ស្លឹកទ្រាំង យកទៅសក ហើយហាលថ្ងៃឲ្យស្ងួត ទើបយក ហាលសន្សើម មួយយប់ រួចយកមកអ៊ុតរិត អោយរាបស្មើល្អ ដើម្បីប្រើការ ដោយយកប៉ាកកាស្រួច ចុចចារសំណេរ នានាៗ លើស្លឹកទ្រាំងនោះ។ បន្ទាប់មក គេបុកល័ក្កខ្មៅ យកម្សៅមកលាប លើស្លឹករិត រួចគេយកក្រណាត់ ជួតអោយស្អាតវិញ។ ម្សៅល័ក្កដែលសល់ ជាប់នៅតាម ឆ្នូតចំណារប៉ាកកា ក៏បានជួយអោយ តួអក្សរ អណ្តែតផុសឡើង ងាយស្រួលអាន។

No comments:

Post a Comment