គំនិតទស្សនវិជ្ជា
«ច្បាប់ប្រុស របស់បណ្ឌិត ម៉ឺន មៃ»
១.សង្គមបរិយាកាស
សង្គមបរិយាកាស មានន័យថាជា ទិដ្ឋភាពនៃរឿង
ដែលអ្នកនិពន្ធបានរៀបរាប់ពីការរស់នៅ ការប្រកបអាជីវកម្ម ជំនឿ ប្រពៃណី ទំនៀមទម្លាប់
ការគ្រប់គ្រង និងទំនាក់ទំនងសង្គមក្នុងសម័យកាលណាមួយ។ ដូចជា បណ្ឌិត ម៉ឺន មៃ ជាកវីនិពន្ធមួយ រូបដ៏ល្បីល្បាញ
តែកំណាព្យរបស់លោក កាលបរិច្ឆេទនិពន្ធពុំច្បាស់លាស់ យើងពុំអាចកំណត់បានពិតប្រាកដ
ពីសង្គម បរិយាកាសឡើយ ក៏ប៉ុន្តែតាមរយៈខ្លឹមសារអត្ថបទ យើងអាចសន្និដ្ឋានថា៖
Ä សម័យនោះ សង្គមខ្មែរ គោរពទំនៀមទំលាប់និង ប្រកាន់ប្រពៃណីល្អណាស់ គេ
ឱ្យតម្លៃលើមនុស្សល្អ
ចេះគួរសម ឧស្សាហ៍ព្យាយាម។ បើអ្នកណាប្រព្រឹត្តពីផ្ទុយនេះ នឹងត្រូវគេគិតដៀលម៉ែឪ
ឬពូជអំបូរ ។
Ä ប្រជារាស្រ្ត និយមស៊ីស្លា ម្លូ ទាំងប្រុស ទាំងស្រី។
Ä សង្គមខ្មែរ និយមរស់នៅតាមរបៀបបុរាណ មិនជឿនលឿនសម្បូរហូរហៀរឡើយ សូម្បីដែកកេះ
ឬឈើគូស ក៏គ្មានផង គ្រួសារនីមួយៗត្រូវរក្សាភ្លើងទុកនៅផ្ទះជាប្រចាំ
បើពុំនោះទេត្រូវដើរសុំភ្លើងពីផ្ទះគេ។
Ä សន្តិសុខសង្គមនៅមានបញ្ហាចោរលួច មនុស្សឆបោក។
មនុស្សមួយចំនួនប្រព្រឹត្តអំពើអបាយមុខ ស្រី ស្រា ល្បែង ។ ប្រជាជន
ពុំមានថ្នាំសង្កូវព្យាបាលជំងឺឡើយ គឺព្យាបាលតាមតែប្រពៃណី ។
« ប្រយ័ត្នក្តៅក្រហាយ ពុំសប្បាយឈឺពោះពុង
បង្កាត់កំដៅអង្គ អុចបំភ្លឺមើលនេះនោះ។ »
១.១.អ្នកនិពន្ធ
បណ្ឌិត ម៉ឺន មៃ
មិនដែលពុំបានបញ្ជាក់ប្រវត្តិរូបច្បាស់លាស់។ តែតាមការសន្និដ្នាន លើឈ្មោះនេះ
យើងអាចសន្និដ្ឋានថា គាត់ប្រហែលជាមន្រ្តីរាជការមួយរូប
ដែលជាអ្នកប្រាជ្ញខាងអក្សរសាស្រ្ត និង មានងារ ជា « ម៉ឺន » ដែលសម្រាប់សម្គាល់ងារ
កូនប្រុស សេនាបតី ឬ ស្តេចក្រាញ់ (គេហៅម៉ឺនតាំងពីនៅតូច)។
គួរកត់សម្គាល់ថា
នៅសម័យលង្វែក ឧដុង្គ អ្នកមានមុខមាត់ ជាកូននាម្មឺន ឬជាមន្រ្តី អាចមានងារ «ម៉ឺន» ។
ឧទាហរណ៍ ៖ ម៉ឺន
ងួន កូនអរជូន ក្នុងរឿង ទុំទាវជាដើម។
១.២.ស្នាដៃ
ស្នាដៃសំខាន់ៗរបស់ កវីបណ្ឌិត ម៉ឺន មៃ មាន៖
F ច្បាប់ប្រុស
F ច្បាប់ស្រី។
២.ការអប់រំតាមចរិយាសាស្រ្ត
នៅក្នុងច្បាប់នេះអ្នកនិពន្ធបានបង្ហាញពីរការអប់រំរបស់មនុស្សនៅសម័យបុរាណកាល
រហូតដល់ការអប់រំ នៃយុវជនជំនាន់ក្រោយដូចជា៖
Ä ពេលយប់ត្រឡប់ពីធ្វើស្រែចម្ការ ត្រូវឆ្លៀតត្បាញកញ្ជើល្អី ឬធ្វើអ្វីៗ
កុំទំនេរដៃ កុំឱ្យស្រីស្តីលើ។
ជាងយប់បិតឫស្សី
|
ត្បាញជាល្អីតៅកញ្ជើ
|
កុំឲ្យស្រីស្ដីលើ
|
ឥតអំពើធ្វើលេងទៅ។
|
Ä ត្រូវចេះសំអាតផ្ទះសម្បែង
កុំទុកដៃទទេ
|
ជាងទំនេរបោចស្មៅព្រៅ
|
ខាងផ្ទះខាងលំនៅ
|
ឲ្យវាលកាលកើតសុខា។
|
Ä ចង់ទៅណាមកណា ទោះជិតទោះឆ្ងាយត្រូវមានប្រាប់ដំណឹងដល់អ្នកផ្ទះ
ទោះដើរមានដំណឹង
|
ឲ្យរំពឹងគិតបារម្ភ
|
នឹងដើរៗឲ្យសម
|
យប់ព្រលប់ឲ្យមាត់ក។
|
Ä អប់រំឱ្យចៀសអំពើអបាយមុខ ៣ គឺ ស្រី ស្រា និងល្បែងពាលា
លោកថាហៅឆ្កួតបី
|
មួយឆ្កួតស្រីមួយឆ្កួតស្រា
|
មួយឆ្កួតល្បែងពាលា
|
លេងបៀរប៉ោធួ កំតាត់។
|
ទាក់មាន់ទាក់ទទា
|
ជល់ភ្នាល់គ្នាបរបាញ់សត្វ
|
អន្ទាក់ដាក់បង្កាត់
|
ល្បែងអស់នោះមិនកំណើត។
|
-
ឆ្កួតស្រីនាំឱ្យ ៖
·
ភ្លេចស្មារតី
មិនស្គាល់បាបបុណ្យ
·
ភ្លេចសីលទាន លែងដឹងល្អអាក្រក
·
ភ្លេចខ្នោះឃ្នាង
·
ភ្លេចការងារគ្រប់ប្រភេទ
·
ទាស់ទែងប្តីប្រពន្ធ
ទំនាស់ជាមួយឪពុកម្តាយ បោះបង់កូន
·
ទំនាស់ជាមួយបងប្អូន
ញាតិមិត្ត រហូតមានការកាប់សម្លាប់គ្នា ព្រោះរឿងប្រចណ្ឌ័
·
មានទោសជាប់គុកច្រវាក់
ព្រោះអំពើបាបកម្ម ដែលបណ្ណាលមកពីការឆ្កួតវង្វេង
·
មានរោគប្រចាំសខកាយខ្លួននិង
ចម្លងទៅប្រពន្ធទៀត
·
ដាច់សីល ៥
បើតាមពុទ្ធសាសនាថាត្រូវចុះនរក ។
-
ឆ្កួតសុរានាំឱ្យ ៖
·
បាត់បង់វិញ្ញាណពេលស្រវឹង
·
បណ្ណាលឱ្យចិត្តធំលែងដឹងខុសត្រូវ គុណទោស រហូតហ៊ានប្រព្រឹត្តអំពើឧក្រិដ្ឋផង
·
ពាក្យសម្ដីកោងកាច
អាងស្រាជាត្រីមុខ
·
បង្កជំលោះក្នុងគ្រួសារ
·
បង្ហិនទ្រព្យសម្បត្ដិ
·
ខាតពេលវេលា
·
បាត់បង់កិតិ្តយស
កេរ្តិ៍ឈ្មោះ
·
បង្កជំងឺប្រចាំកាយ
រហូតបាត់បង់ជីវិត
កំណើតអ្នកផឹកស្រា
|
កុំអួតថាឯងនឹងនួន
|
ដឹងហើយស្រវឹងបួន
|
ខ្លួនខ្សត់ទេអួតថាមាន។
|
អ្នកស្លូតទៅជាកាច
|
ឯងអ្នកខ្លាចទៅជាហ៊ាន
|
ខុសត្រូវទៅបំពាន
|
បំពុលខ្លួនឲ្យបានបាប។
|
៣.គំនិតទស្សនៈវិជ្ជារបស់អ្នកនិពន្ធ
លោកបានដាស់តឿនដល់ជនប្រុសៗ
កុំឱ្យមានឆ្កួតបី ចូលក្នុងខ្លួនរបស់មនុស្ស ឱ្យមើលឃើញពីតម្លៃ នៃចំណេះវិជ្ជា
ហើយខិតខំព្យាយាម ឧស្សាហ៍រៀនសូត្រ ទាំងអក្សរទាំងលេខ ទាន់ខ្លួននៅក្មេង
ហើយយកចំណេះវិជ្ជាទៅប្រកបរបររកស៊ី នោះនឹងបានចម្រើនលូតលាស់ បើយើងល្ងង់ខ្លៅ
គ្មានចំណេះចេះគិត ពេលរកស៊ីត្រូវគេកិបកេងនាំឱ្យខាតរបស់ទ្រព្យ។
លោកថាហៅឆ្កួតបី
|
មួយឆ្កួតស្រីមួយឆ្កួតស្រា
|
មួយឆ្កួតល្បែងពាលា
|
លេងបៀរប៉ោធួ កំតាត់។
|
ទាក់មាន់ទាក់ទទា
|
ជល់ភ្នាល់គ្នាបរបាញ់សត្វ
|
អន្ទាក់ដាក់បង្កាត់
|
ល្បែងអស់នោះមិនកំណើត។
|
ធម្មតាប៉ោនិងបៀ
|
មិនដែលខ្មែរណានឹងកើត
|
មិនឮមានកំណើត
|
មានតែលិចលង់ខ្លួនទេ។
|
កវីបានទូន្មានយើងឱ្យមានពាក្យសម្ដីសមរម្យ
ក្នុងនិយាយស្ដីទៅកាន់ចាស់ទុំ ឱ្យចេះគោរពកោតខ្លាចចាស់ទុំ
នាំឱ្យគេប្រមាទមើលងាយដល់ពូជ ។ ហើយគេប្រមាថមើលងាយអ្នកមានគុណនឹងត្រូវវិនាស
ទេវតាមិនជួយចម្រុងចម្រើនឡើយ ។
អឺអើអញដាច់សាច់
|
ឆ្គងពាក្យពេចន៍គេស្រដី
|
ដើមដៀលឲ្យអប្រិយ
|
ស្រដីថាកូនអត់ពូជ។
|
ចាស់ទុំមិនប្រដៅ
|
ជេរកូនចៅទើបវាខូច
|
គេថាកូនឥតពូជ
|
មិនដឹងច្បាប់នឹងចាស់ទុំ។
|
គេដៀលដល់ម៉ែឪ
|
កេរ្តិ៍អាស្រូវស្អុយរហ៊ុំ
|
គេស្ដីដើមជៀវជុំ
|
ជំនៀលនោះដល់មកចាស់។
|
៤.សន្និដ្ឋាន
និយាយរួម
ច្បាប់ប្រុសបានផ្ដល់ពុទ្ធិដែលមានអត្ថន័យអប់រំ យ៉ាងទូលំទូលាយពិសេសចំពោះបុរស
ដើម្បីទុកជាគំនិត សម្រាប់ត្រិះរិះពិចារណា ធ្វើខ្លួនឱ្យទៅជាអ្នកដឹកនាំគ្រួសារ ល្អថ្លៃថ្នូរ
ជាឪពុក ល្អ និង ជាស្វាមីល្អ ដែលអាចបំបាត់បានរាល់ទំនាស់ និង
ភាពក្រីក្រក្នុងគ្រួសារ។
ហេតុនេះហើយទើបបានជាកវីនិពន្ធខ្មែរបានតាក់តែងជាច្បាប់ប្រុសនេះឡើង
ដើម្បីក្រើនរំលឹកដល់កូនចៅខ្មែរ ឱ្យខិតខំរៀនសូត្រ ឧស្សាហ៍ព្យាយាម មានសីលធម៌
គុណធម៌ល្អ ជាគំរូល្អ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ។
No comments:
Post a Comment