Sunday, 3 June 2018

ចម្រៀង


ចម្រៀង សិទ្ធិត្រឹមសង្សារ
អ្នកតែងលោក គិន ធារ៉ា
I.សូរសៀងរៃយំ.........ក្បែរភ្នំសន្ទុក
លលកចាបស្រុក.......លេងភ្លេងបន្ទរ
ព្រាបវត្តជើងភ្នំ..........ទួញយំថ្ងួចថ្ងរ
ស្វាច្រៀងបន្ត...........ចម្រៀងសោកា។
II.សត្វសោកជំនួស.......ជួសរឿងខ្ញុំពិត
សត្វកើតអាណិត.......រឿងខ្ញុំឈឺផ្សា
ស្រលាញ់រាប់ឆ្នាំ........បានត្រឹមសង្សារ
ថ្ងៃចូលរោងការ.........មិនមែនជាខ្ញុំ។
R.សិទ្ធិត្រឹមសង្សារ......គ្មានវាសនាធ្វើប្តី
ជូនពរថ្ងៃថ្មី.............សិរីសុខុម
គេកូនកំលោះ........អូនកូនក្រមុំ
បងត្រឹមឈរយំ......សម្រក់ទឹកភ្នែក។
III.ជាតិនេះអភ័ព្ទ.........មិនគាប់ចិន្តា
សិទ្ធិត្រឹមសង្សារ.....មិនហ៊ានប្រកែក
ថ្ងៃនេះទៅមុខ........ថ្ងៃក្រោយថ្ងៃស្អែក
ជាថ្ងៃដែលបែក......អស់សិទ្ធិសង្សារ។
៦ ១ ២០១៧

No comments:

Post a Comment