នឹកឃើញទាំងអស់ ចិត្តនៅចងចាំ
ការបានពីរឆ្នាំ ប្រេះស្រាំក្តីសុខ
ថាមពលផ្តាច់ការ ចូលមកអុកឡុក
ក្តីទុក្ខរុករាន បាត់បង់សេរី។
ឱ!ថ្ពាល់ទាំងគូ នាសាធ្លាប់ស្រង់
ហត្ថាធ្លាប់ក្បង់ ត្រកងកាយស្រី
កើយខ្នើយរួមគ្នា រួមរ័ក្សមេត្រី
រួមបវេណី ជាប្តីប្រពន្ធ។
អំណាចទឹកប្រាក់ វណ្ណៈផ្តាច់ការ
បំបែកស្នេហា ស្វាមីទួញយំ
ប្រើច្បាប់តាមចិត្តទណ្ឌកម្មទារុណ
ប្រពន្ធឆ្ងាយប្តី ចោលកូនកំព្រា។
របបឃៅរឃៅកំណាចឫស្យា
បំបែកគ្រួសារ រងទុក្ខវេទនា
ប្រពន្ធព្រាត់ប្តី កូននៅរងា
ចាំមើលកម្មពៀរអ្នកសាងទទួល៕
និពន្ធ គិន ធារ៉ា
០៨ មករា ២០១៨
No comments:
Post a Comment