ចម្រៀង ស្ទឹងស្ទោងស្រុកខ្មែរ
ទំនុកច្រៀង គិន ធារ៉ា
ទំនុកភ្លេងលំនាំបទ
ស្ទឹងសែនប៉ារីស
I.រលករលេញ.................ទឹកជន់ពេញស្ទឹង
ភ្នែកបងសម្លឺង...........គន់មើលបុប្ផា
ដុះតាមមាត់ស្ទឹង........រីកស្រស់អស្ចារ្យ
បក្សីបក្សា.................ខ្ញៀវខ្ញារអឺងកង។
II.មច្ឆាឆ្វាត់ឆ្វៀល..........ហែលពេញគង្គា
អមផ្ទៃមេឃា..............ដ៏ស្រស់បំព្រង
ស្ទឹងស្ទោងដួងចិត្ត......ផ្ញើជីវិតផង
សូមពៅនួនល្អង.........មេត្តាប្រណី។
R.ស្ទឹងស្ទោងស្រុកខ្មែរ....ល្បីល្បាញខ្ទរខ្ទារ
ដែនកម្ពុជា...............ល្បីពេញលោកីយ៍(លោកិយ)
ប្រជាកសិក...............ខេមរាប្រុសស្រី
ស្ទឹងស្ទោងដែនដី........ខេត្តកំពង់ធំ។
III.បុប្ផាមាត់ស្ទឹង...........តើមានដឹងទេ
ថារៀមលួចស្នេហ៍.......ដួងចិត្តក្រៀមក្រំ
តាំងពីបានជួប.........ភក្ត្រាស្រីម៉ុម
ស្ទឹងស្ទោងមនោរម្យ...ឧត្តមខ្ញុំអើយ។
០៨ មិថុនា ២០១៧
No comments:
Post a Comment