Monday, 4 June 2018

អក្សរសិល្ប៍ជាកញ្ចក់

អក្សរសិល្ប៍ជាកញ្ចក់
(បទពាក្យ៧)
១/ អក្សរសិល្ប៍ឆ្លុះពីសង្គម
មានសក្តិភូមិនិងមូលធន
រងគាបសង្កត់ធ្វើទារុណ
ទើបអ្នកនិពន្ធសិល្ប៍វិធី។


២/ ប្រធានវិស័យអ្នកនិពន្ធ
ឃើញខ្មែរទារុណលើប្រថពី
តាក់តែងតថសិល្ប៍វិធី
លើកយកមកពីសង្គមសច្ចៈ។

៣/ អក្សរសិល្ប៍តាមកាលសម័យ
ខ្មែរជនប្រុសស្រីតាមវណ្ណៈ
សិក្សារៀនសូត្រពិតដឹងជាក់
ស្មេរតែងជាអ្នកនិពន្ធល្បី។

៤/ មានសម័យកាលហូរហែរ
វិវត្តន៍កែប្រែចាស់មកថ្មី
ដោយសារសង្គមជនប្រុសស្រី

ជាអ្នកកែច្នៃប្តូរសង្គម។

No comments:

Post a Comment