"កញ្ញាស្ទឹងស្ទោង"
I.រដូវចូលឆ្នាំ ចោលឈូងទាញព្រ័ត្រ មាត់ឆ្នេរកោះហប់ លែងនៅតាមវត្ត វត្តហប់ក្តីដើម វត្តល្វាដូនល្អកុះករសម្បើម
បងស្គាល់ស្រីឆ្នើម មាត់ស្រះក្តីដើម អង្គុយមើលត្រី។
II.មិត្តភក្ត្រប្រាប់បង អូនឈ្មោះកញ្ញា អូនជាបុប្ផា ដុះក្បែរគង្គា ស្ទឹងស្ទោងល្បាញល្បី
ចិត្តរៀមប្រតិព័ទ្ធ លើរូបពិសី សូមអូនប្រណី ដល់អ្នកកវី រូបបងនេះផង។
R.កញ្ញាដងស្ទឹង ស្រុកស្ទោងបងអើយ រៀមលង់ស្នេហ៍ហើយ លង់ស្នេហ៍នួនល្អង
បើសិនជាតិនេះ មិនបានគូគ្រង ចិត្តរៀមមិនផ្សង ក្រៅពីនួនល្អងបងមិនស្នេហ៍ទេ។
III.បើជាគូគ្រង បងសូមសន្យាស្បថស្បែរសច្ចា មុខខ្ទមអ្នកតា ទ្វារក្តីថាស្នេហ៍
ស្មោះតែអូនមួយ ចិត្តគ្មានកែប្រែ ចាកចោលមាសមេ មិនឱ្យសាវកែ នៅរងទុក្ខឡើយ។
No comments:
Post a Comment