កំណាព្យ
ប្រើកាព្យដំបូង
(បទពាក្យ១០)
១/
មតិភាគច្រើនបាន សន្និដ្ឋានមានដូចជា
តាមពាក្យកាព្យពណ៌នា
សិក្សាតាមមូលដ្ឋាន
ប្រវត្តិបាលីសំ
ស្ក្រឹតពីបុរាណ
ចំណារជាលំអាន
លោកបានបន្សល់ទុក។
២/
មតិយល់ឃើញដោយការ សិក្សាស្រាវជ្រាវរក
ពីដើមសម័យកាល
និងតរហូតមក
បណ្ឌិតសិក្សាប្រ
វត្តិដោយខំស្វែងរក
តាមប្រភពដឹងមក
ពុំទាន់ឯកភាពឡើយ។
៣/
ពុំទាន់រកឃើញឯ កសារណាមួយជាក់
ជាទីពឹងពំនាក់
ការជឿជាក់ចម្លើយ
មិនមានឯកសារ
ដឹងប្រវត្តិកាព្យឡើយ
ជាកាព្យខ្មែរយើងអើយ
មានតាំងពីណាទេ?
៤/
តាមសិលាចារិក លោកបានធ្វើសិក្សា
អក្សរតាមសិលា
មានកំណាព្យចារស្មេរ
ឃ្លាប្រយោគពាក្យពេចន៍
ជួនផ្ទួនចារសរសេរ
រណ្តំល្អម្ល៉េះទេ
បុព្វចារជាប់ថ្ម។
៥/
ពាក្យពេចន៍រណ្តំជួន និងសំនួនវោហារ
កវីលោកស្មេរចារ
ពាក្យកាព្យជាអក្សរ
តែងជាសំស្រ្កឹត
និងបាលីដ៏បវរ
ជាកាព្យតែងកម្រ
កាលជំនាន់ពីមុន។
៦/
លុះក្រោយមកបន្តិច ស្រាប់តែឃើញសិលា
ចារឹកជាខេមរា
ល្អអស្ចារ្យជាគុណ
ចារជាអក្សរខ្មែរ
ប្រែទុកធ្វើជាទុន
ជាតិខ្មែរមានទម្ងន់
ភស្តុតាងវប្បធម៌ខ្មែរ។
៧/
សិលាចារឹកភា សាអក្សរខេមរា
មាននៅខេត្តឈ្មោះតា
កែវដែនដីស្រុកខ្មែរ
សិលាចារឹកអង្គបុរីស្រុកស្រែ
លើដែនដីជាតិខ្មែរជាទឹកដីបវរ។
៨/
ចារឹកអក្សរខ្មែរពីឆ្នាំគ.ស
៦១១ស
បញ្ជាក់ច្បាស់គ្មានភរ
ចារស្មេរជាអត្ថបទពាក្យរាយដ៏បវរ
សំស្ក្រឹតបន្តរាយប្រែន័យសេចក្តី។
៩/
ប្រែភាសាសំ ស្ក្រឹតមកខ្មែរនីយកម្ម
ប្រែតាមចំណារផ្តាំ
មកនីយកម្មខ្លី
បកប្រែទៅតាមន័យ
ជាសេចក្តីយល់ច្បាស់។
១០/
សិលាចារឹកចារភាសាសំស្រ្កឹត
បកប្រែយ៉ាងលម្អិត
ពិតប្រាកដណាស់
រាយឈ្មោះបញ្ជីទាសាទាសីច្បាស់
និងតង្វាយថ្វាយព្រះ
និងពលរបស់ព្រះអង្គ។
១១/
អត្ថបទសរសេរចារកាព្យខ្មែរដែលបានជួប
បានប្រទះជំនួប
បង្ហាញដោយស្មោះត្រង់
ប្រទះលើកដំបូង
ឈ្មោះដូចក្សត្រ១អង្គ
ថ្មចារឹកជ័យនន្ទ
១៧០១។
១២/
ដេកសិនងងុយហើយ...!
[...]សម័យនគរភ្នំមានកំណាព្យមួយបទ
អ្នកស្រាវជ្រាវកំណត់កត់ត្រាចំណារទុក
មួយល្បះមាន៤ឃ្លា
ឈប់សិនវ
រវល់បន្តិចចាំតលើកក្រោយ។
No comments:
Post a Comment