ពាក្យថា វប្បធម៌ សម្រាប់អត្ថន័យ
គឺមានន័យច្រើនបែបយ៉ាងដែលឋិតនៅលើទស្សនៈនិយមផ្សេងៗគ្នា។
-ទស្សនៈខ្លះយល់ថា វប្បធម៌គឺ ជាការផ្សាំបណ្ដុះចំណេះវិជ្ជា
និងស្មារតីឲ្យលូតលាស់ចម្រើន ដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម។
-ទស្សនៈខ្លះយល់ថា វប្បធម៌គឺ ជាចំណេះដឹង ការសិក្សារ ការអប់រំ។
-ទស្សនៈខ្លះយល់ថា វប្បធម៌គឹ ការសិក្សាពង្រីកវិជ្ជារ។
-ទស្សនៈខ្លះយល់ថា វប្បធម៌គឺ អ្វីៗដែលទាក់ទង និងការសិក្សារអប់រំ។
-ទស្សនៈខ្លះយល់ថា វប្បធម៌គឺ អ្វីៗដែលធ្វើអោយមានការរីកចំរើនគ្រប់វិស័យ។
ដូច្នេះ តាមទស្សនៈខាងលើនេះ វប្បធម៌សំដៅទៅលើ ការសិក្សារ ការអប់រំ ចំណេះវិជ្ជា ការបណ្តុះបណ្តាលប្រាជ្ញាស្មារតី។
ប៉ុន្តែបើតាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត ពាក្យនេះចេញមកពីបន្សំ វប្ប + ធម៌ មានន័យថា ការផ្សាំបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឱ្យបានលូតលាស់ចម្រើន ដោយវិទ្យាសាស្ត្រ ឬដោយសិល្បៈផ្សេងៗជាដើម ។
ពាក្យថា អរិយធម៌ មានន័យច្រើនបែបយ៉ាងតាមទស្សនៈអ្នកប្រាជ្ញជាច្រើនរូប ដែលបានគិតគូរសិក្សារពិចារណាអំពីរឿងនេះ។
-ទស្សនៈខ្លះយល់ថា អរិយធម៌គឺ ធម៌នាំឱ្យកើតសេចក្តីសុខចម្រើន ឬ អរិយធម៌ គឺបែបបទសណ្តាប់ធ្នាប់រៀបរយល្អត្រឹមត្រូវ (តាមវចនានុក្រមខ្មែរភាគពីរ)។
-ទស្សនៈខ្លះយល់ថា អរិយធម៌គឺ របៀបរបបផ្សេងៗនៃការរីកចម្រើន ដុះដាលខាងសតិបញ្ញា ចំនេះដឹង សីលធម៌ ឧស្សាហកម្ម នៃសង្គមមនុស្ស។
តាមន័យខាងលើនេះ អរិយធម៌ សម្គាល់នូវគំនិតដែលកើតមានឡើង ជាមួយនិងទម្លាប់ផ្សេងៗរបស់មនុស្សដែលរួមរស់នៅជាក្រុម ជាពួក ជាបក្ខ ជាសង្គមហើយដែលមានទំនាក់ទំនងគ្នាទៅវិញទៅមក។ មនុស្សដែលរួបរួមជាសង្គម រួមរស់នៅស្របស្រួល សុខសប្បាយដោយសារមានច្បាប់ជាគោលជាមូលដ្ឋានដែលរៀបចំមនុស្ស សង្គមមនុស្សឱ្យមានយុត្តិធម៌ មានចិត្តគំនិតថ្លៃថ្នូរ មានឋានៈខ្ពង់ខ្ពស់ជាងសត្វ ហើយមានសមត្ថភាពអាចកែប្រែច្នៃធម្មជាតិ យកមកប្រើប្រាស់ជាការចងចាំក្នុងជិវភាពរាល់ថ្ងៃ។ ដូចនេះអរិយធម៌គឺ ជាការសម្រេចឡើងខាងវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ នីតិសាស្រ្ត ប្រាជ្ញាស្មារតី និងវិស័យវប្បធម៌។KTR

No comments:
Post a Comment