Saturday, 9 June 2018

វត្តក្តីដើម


កំណាព្យ ប្រវត្តិវត្តក្តីដើម
(បទពាក្យ៨ធម្មតា)
១/ កំពង់ចិនស្រុកស្ទោងវត្តក្តីដើម
ជាអារាមដ៏ឆ្នើមពីបុព្វេ
ឧបាសកម៉ៅរឿងផ្តើមសរសេរ
ឲ្យលោកស្រីឆេងស្មេរជាប្រវត្តិ។
២/ ឈ្មោះវត្តក្តីដើមជាឈ្មោះទី២
ម៉ៅរឿងសម្ភីបានគិតទូទាត់
សរសេរដាក់ឈ្មោះដើមកុំឲ្យព្រាត់
ប្រាស់ចោលប្រវត្តិពីឈ្មោះដើម។
៣/ ឈ្មោះពិតគឺជាភាសាបាលី
បរិសទ្យប្រុសស្រីវត្តក្តីដើម
តាមពិតឈ្មោះវត្តករណីដើមឆ្នើម
ជាឈ្មោះអារាមដើមត្រូវស្គាល់ផង។
៤/ វត្តករណីដើមទាក់ទងប្រវត្តិ
តាមដឹងដោយប្រាកដរឿងកន្លង
ជាប់ទាក់ទិនប្រវត្តិស្តេចគ្រប់គ្រង
រឿងរ៉ាវស្តេចបានឆ្លងកាត់ឧបសគ្គ។
៥/វត្តក្តីដើមជាប់ប្រវត្តិស្តេចខ្មែរ
រឿងមានជាប់ហូរហែរតាមឋានៈ
មើលព្រេងនិទានមិនអល់អាក់
មានរឿងតាមដំណាក់ទើបដឹងច្បាស់។
៦/ រឿងរ៉ាវប្រវត្តិបក្សីចាំក្រុង
ការណ៍នៅក្នុងអំឡុងប្រវត្តិសាស្ត្រ
ឆ្នាំជូរ.១៥.៤៤.ពិតណាស់
ជាឆ្នាំ.ព.ស.ជាក់ច្បាស់មាន.គ.ស.។
៧/ ត្រូវជា១០០០គ្រិស្តសករាជ
សំណាក់លោកអ្នកប្រាជ្ញផ្តល់ការណ៍ល្អ
ស្មេរទុកប្រវត្តិជារឿងកម្រ
តែដោយសំណាងល្អលោកចារទុក។
៨/ វត្តនេះកសាងក្នុងឆ្នាំមមី
កសាងដោយសម្ភីចិត្តទំនុក
ដោយសង្ឃបីអង្គត្រូវចាំទុក
បងប្អូនកូនអ្នកស្រុកគប្បីដឹង។
៩/ កសាងវិហារឆ្នាំមមីទោស័ក
កសាងសាងតាមដំណាក់ដោយលំនឹង
ព.ស.២៤.៧៣.តាមដឹង
មាន.គ.ស.លំនឹងជាសក្សី។
១០/ ១៩.៣០.នៃ គ.ស
ជាឆ្នាំដ៏បវរជនប្រុសស្រី
ចួលរួមកសាងអារាមករណី
វត្តក្តីដើមប្រពៃនៃសាសនា។
១១/ ភស្តុតាងនៅជាប់ជញ្ជាំងវិហារ
បរិសទ្យគ្រប់គ្នាអាចទស្សនា
រូបមនុស្សពីរនាក់ឈរកាន់ផ្លាកចារ
ជាពាក្យស្មេរចំណាររឿងប្រវត្តិ។
១២/ ផ្លាកសរសេរបញ្ជាក់ប្រាប់ពីឆ្នាំ
ចូរគប្បីចងចាំឲ្យប្រាកដ
ប្រវត្តក្តីដើមភូតកុំសន្មត់
និយាយដោយប្រាកដការកសាង។
១៣/ ផ្លាកសរសេរនៅជញ្ជាំងខាងកើត
ទៅដល់លោកអ្នកអើតនៅតាមខាង
មានចារប្រវត្តិវត្តជាសំអាង
វត្តករណីដើមសាងនៅសព្វថ្ងៃ។
១៤/ បច្ចុប្បន្នវត្តក្តីដើមលេចធ្លោ
មនុស្សម្នាច្រើនអ៊ូអរលើសពេកក្រៃ
បុណ្យភ្ជុំចូលឆ្នាំក្មេងចាស់ប្រុសស្រី
បុណ្យចាស់ផ្លាស់ចូលថ្មីសប្បាយណាស់។



No comments:

Post a Comment