Sunday, 3 June 2018

ចម្រៀង"ខ្នើយភួយសំឡី"

"ខ្នើយភួយសំឡី"
I.រាត្រីត្រជាក់ ខ្យល់ធ្លាក់រងា
កាយាកំព្រា រងាឯកា
នឹកដានរឿងចាស់ នឹកអនុស្សា
ពីរនាក់សង្សារ កើយខ្នើយរួមគ្នា។
II.
ហត្ថាក្រសោប ឱបកាយមាសមេ
តើអូនចាំទេ កាលខែរងា
បុស្សដប់ប្រាំកើត បងនិងពុំងារ
កើយខ្នើយរួមគ្នាដណ្តប់ភួយមួយ។
R.
ខ្នើយភួយសំឡី ស្រីលែងត្រូវការ
លែងស្គាល់សង្សារ លែងទាំងស្គាល់ភួយ
បំភ្លេចសន្យា ស្នេហ៍ស្មោះនឹងមួយ
ដូចត្រួយស្លឹកខ្ចី រលួយគ្មានន័យ។
III.
បើបងអស់ចិត្តសុំអូនដៀលជេរ
តែស្ងួនវិញទេ ដែលខ្លួនជាស្រី
ហ៊ានធ្វើទៅរួច ចោទលើនិស្ស័យ
តាមពិតចរណៃ ឈ្លក់នឹងដុល្លារ។
IV.
ណ្ហើយអូនទៅចុះ! បងមិនថ្វីទេ
ឱ្យតែមាសមេ បានសុខជីវា
ខ្នើយភួយសំឡី មិនបានស្តីថា
ឱ្យតែកនិដ្ឋា អូនទៅបានសុខ។
១៥ មករា ២០១៨



No comments:

Post a Comment