Thursday, 7 June 2018

កូនភ្ញាក់ខ្លួនហើយ

កូនភ្ញាក់ខ្លួនហើយ
លំនាំ បទញ៉ាំស្រាស្រវឹងស្នេហ៍
I.ម៉ែប្រាប់កូនថា ឱ្យ​កូនខំរៀន​ ចំណេះវិជ្ជា​ជា​ស្ពាន​
ចម្លង​កូនផុត​ទុក្ខា  បែរភ្លេចបណ្តាំ ​ពាក្យ​ពេចន៍​ម៉ែប្រាប់កូនថា
ឱ្យ​កូន​ខំប្រឹង…​សិក្សា​ ទើប​អនាគត…​ខ្ពង់ខ្ពស់​។


II.ទើបតែ…​លើកនេះ កូនដឹង​ខ្លួន​ខុស​  ថាកូនពិតមានកំហុស​ មិនស្ដាប់ពាក្យពេចន៍​អ្នក​ម្ដាយ​  មិនខំរៀនទេ​  គិត​តែ​ដើរ​លេង​សប្បាយ​  សេពថ្នាំគ្មានពេលរសាយ ​មិន​ស្តាប់ពាក្យ ប្រៀនប្រដៅ។​
R.ដើរខុស កំហុសកូនខុសសែនជ្រៅ ដើរខុស នៅលើផ្លូវ ជ្រោះជ្រៅសង្គមស្អប់ខ្ពើម
ប្រព្រឹត្តខុសច្បាប់ សង្គម គេខ្ពើមរអើម  គេខ្លាចញញើតញញើម គេស្អប់គេខ្ពើមវាណាស់។
III.ឱ្យកូនសុំទោស កំហុសគ្រប់យ៉ាង ដែលកូនបំពានបានសាង កន្លងកាលពេលមុននោះ ពីថ្ងៃនេះទៅ អាភៀនយ៉ាម៉ាថ្នាំឆ្គួត ឈប់សេពវារៀងរហូត មិនឱ្យម៉ែលំបាកទេ។

No comments:

Post a Comment