ចម្រៀង ឃ្លាតប្រពន្ធកូន(បទប្រុស)
អ្នកតែងលោក គិន ធារ៉ា
ដោយសារតែគ្រួសារក្រីក្រទើបធ្វើឲ្យគ្រួសារមួយនេះត្រូវឃ្លាតឆ្ងាយពីគ្នាដើម្បីចេញទៅរកប្រាក់ចិញ្ចឹមជីវិតក្នុងបន្ទុកគ្រួសារ។
I.ឈរក្បែរបង្អួច.........លួចស្រកទឹកភ្នែក
ចិត្តសែនសង្វេគ.......រឿងក្នុងគ្រួសារ
ពិបាកដោះស្រាយ....ឧបសគ្គបញ្ហា
រកវិធីណា...............ជួយគ្រួសារបាន។
II.សម្រេចចិត្តហើយ...បែកពីពីគ្រួសារ
ចេញទៅធ្វើការ......ឆ្ងាយពីភូមិឋាន
ឆ្ងាយប្រពន្ធកូន.......ឆ្ងាយពីកល្យាណ
មិនចង់ខកខាន.........ក្នុងភាពក្រក្រី។
R.ប្រពន្ធបងអើយ........លាហើយណាកូន
ប្តីលាហើយអូន.......ឆាប់បានវិលវៃ
ជួបជុំគ្រួសារ...........ប្រពន្ធកូនស្រី
សាងជីវិតថ្មី............លើដីខេមរា។
III.បែកអូនប្រាំឆ្នាំ.........បងមកវិញហើយ
ប្រពន្ធកូនអើយ........សុខទុក្ខយ៉ាងណា
យើងជុំគ្នាហើយ.....កសាងគ្រួសារ
លាហើយទុក្ខា.......ក្នុងភាពក្រក្សត់។
៤ ១ ២០១៧
No comments:
Post a Comment