Sunday, 3 June 2018

កំណាព្យ កំពង់ធំជាទីរម្យដ្ឋាន


កំណាព្យ កំពង់ធំជាទីរម្យដ្ឋាន
..............បទមេបួនឬពាក្យបួន............
១/ខ្ញុំសូមស្វាគមន៍...........សួស្តីប្រិយមិត្ត
នៅទីឆ្ងាយជិត...........ពីកំពង់ធំ។
២/ដែនដីខេមរា..............អស្ចារ្យសុខុម
ខ្ញុំសូមស្វាគមន៍...........ដល់ភ្ញៀវទេសចរណ៍។
៣/ខេត្តកំពង់ធំ...............រម្យដ្ឋានបវរ
អបអរសាទរ.............ដែលបានទស្សនា។
៤/ទឹកដីក្នុងខេត្ត..............រម្យដ្ឋានអស្ចារ្យ
ស្ទឹងសែនសួនច្បារ......ផ្សារកំណង់ធំ។
៥/ប្រាសាទសម្បូរ...........ព្រៃគុហ៍ជំរុំ
ប្រាសាទតូចធំ.............ម្លប់ព្រៃត្រជាក់។
៦/ផ្លូវថ្នល់ខ្វាត់ខ្វែង...........មនុស្សម្នាហឹកហ៊ាក់
រួសរាយរាក់ទាក់...........ដល់ភ្ញៀវទេសចរណ៍។
៧/លើភ្នំសន្ទុក................ប្រណីតបវរ
ខ្យល់បរិសុទល្អ............ត្រជាក់កាយា។
៨/ឱ!ស្ទឹងព្រៃប្រស់............ល្អស្រស់អស្ចារ្យ
ភ្ញៀងលេងទស្សនា.........ងួតទឹកកម្សាន្ត។
៩/ស្ពានដែកស្ទឹងសែន.........រឹងមាំក្លាហាន
បរកាត់ឆ្លងបាន...............ដោយក្តីបវរ។
១០/ដំរីជាន់ខ្លា.....................សួនច្បារលម្អ
ទាក់ភ្នែកទេសចរណ៍.......សាងអនុស្សា។
១១/សណ្ឋាគារក្រុង..............អរុណសូរិយា
ឈ្មោះពិតហៅថា...........ជាអរុណរះ។
១២/ជាចុងបញ្ចប់..................តាងនាមម្ចាស់ផ្ទះ
លើហត្ថសំពះ...............ជូនពរប្រិយមិត្ត។
១៣/សូមជួបសុខសាន្ត.........ទៅទីឆ្ងាយជិត
ជួបតែសុខពិត.............ដល់ភ្ញៀវទេសចរណ៍។
៦ ១ ២០១៧

No comments:

Post a Comment