តើនិមិត្តសញ្ញា«ដំរីជាន់ខ្លា» របស់ខេត្តកំពង់ធំ
មានអត្ថន័យដូចម្ដេច?
តើមូលហេតុអ្វីបានជាគេកំណត់យក«ដំរីជាន់ខ្លា» ជាតំណាងឱ្យខេត្តកំពង់ធំ?
ខេត្តកំពង់ធំ
គឺជាខេត្តមួយដែលស្ថិតនៅត្រង់ចំណុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។
នៅទសវត្សទី៦០ ខេត្តនេះបានកំណត់យកនិមិត្តសញ្ញា« ដំរីជាន់ខ្លា» ជាតំណាងឱ្យខេត្តកំពង់ធំ។
តាមប្រសាសន៍
របស់លោក ហ៊ិន សុភ័ណ អនុប្រធានមន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឱ្យដឹងថា
ការសម្រេចជ្រើសយករូប«ដំរីជាន់ខ្លា» ជានិមិត្តរូបតំណាងឱ្យខេត្តកំពង់ធំនេះ គឺយោងទៅលើហេតុផលពីរយ៉ាង៖
ហេតុផលទី១. គឺដោយសារ
សម័យនោះខេត្តកំពង់ធំគឺជាខេត្តមួយដែលសប្បូរទៅដោយសត្វព្រៃ
ឆ្លងកាត់ពីផ្នែកខាងកើត ទៅផ្នែកខាងលិចទៅតំបន់វាលទំនាប់ គឺនៅរដូវប្រាំង
និងពីផ្នែកខាងលិច ទៅផ្នែកខាងកើតវិញនៅរដូវវស្សា ជាពិសេសគឺសត្វដំរី
ហើយនិងសត្វខ្លានេះតែម្ដង។
ចំណែកហេតុផលទី២
វិញនោះ គឺដោយសារគេចង់ភ្ជាប់និមិត្តរូបនេះ ឱ្យមានទំនាក់ទំនងជាមួយអក្សរសិល្បិ៍ខ្មែរ
ដោយយកតាមរឿងរាមាយាណៈ នៅត្រង់ជម្លោះព្រះរាម និងក្រុងរាពណ៍ ។
ព្រោះនៅក្នុងសាច់រឿងនោះ ក្នុងជម្លោះរវាងព្រះរាម និងក្រុងរាពណ៍នេះ
ទ័ពរបស់ក្រុងរាពណ៍បានប្រែរូបជាសត្វដំរី ចំណែក
ទ័ពស្វារបស់ព្រះរាមបានប្រែរូបជាសត្វខ្លា ដើម្បីប្រយុទ្ធគ្នាក្នងសង្គ្រាមដើម្បីដណ្ដើមយកនាងសីតា
ដែលក្រុងរាពណ៍ ដែលបានចាប់ទៅលាក់នៅកោះលង្ការ។
ហេតុនេះហើយ
សម័យនោះខ្មែរយើងក៏សម្រេចយក និមិត្តសញ្ញា«ដំរីជាន់ខ្លា»នេះ ជាតំណាងឱ្យខេត្តកំពង់ធំ នៅពេលដែលព្រះបាទសម្ដេចព្រះនរោត្ដម
សីហនុវរ្ម័ន
មានព្រះរាជបញ្ជាឱ្យខេត្តទាំងអស់បង្កើតរូបសំណាកសម្គាល់ខេត្តនីមួយៗ
នៅទស្សវត្សឆ្នាំទី៦០នោះ។
ប្រវត្តិខេត្តកំពង់ធំ
កំពង់ពស់ធំ
ជាឈ្មោះដើមកំណើតនៃខេត្តកំពង់ធំ។ នាពេលបច្ចុប្បន្ននេះដែល គេហៅថា កំពង់ធំ។
កាលសម័យពីដើមជាយូរយារណាស់មកហើយ នៅឯកំពង់ស្ទឹងសែន ដែលស្ថិតនៅក្បែរនឹងបឹងមួយ គឺមាន
រូងថ្មមួយយ៉ាងធំ ដែលក្នុុងនោះមាន សត្វពស់មួយគូរស់នៅទីនោះ។
ប្រជាជនដែលរស់នៅក្បែរៗតំបន់នោះ បានឃើញពស់ដ៏ធំនោះ ជាញឹកញយនៅពេលមានថ្ងៃសីលម្តងៗ។
ពេលវេលាក្រោយមក សត្វពស់នោះក៏បានបាត់ខ្លួន ហើយមនុស្សម្នារស់នៅតំបន់នោះ
បានហៅតំបន់នោះថា កំពង់ពស់ធំ។ ពេលក្រោយមក ពាក្យគេនិយាយកាត់ខ្លីក្លាយជា កំពង់ធំ។
អំឡុងពេលមានពួក អាណានិគមនិយមបារាំង ត្រួតត្រាលើ ប្រទេសកម្ពុជាមក ច្បាប់បារាំង
ហើយនិងទឹកដី ប្រទេសកម្ពុជា ត្រូវបានបែងចែកជា ព្រំប្រទល់ខេត្តនានា
ហើយបានដាក់ឈ្មោះខេត្ត ដែលប្រជាជនរស់នៅក្បែរនោះធ្លាប់បានហៅពីមុនមក។ កំពង់ធំជារាជធានីមួយដែលមានអំណាចលើសគេ
នៅភាគអាស៊ីអាគ្នេយ៍ នៅសម័យវ្នំ(នគរភ្នំ ឬហ្វូន ណន) ។ កំពង់ធំ មាន
ប្រាសាទសំបូរព្រៃគុក ដែលជាកន្លែងល្បីល្បាញនៅ សម័យចេនឡា ដែលជារាជធានីទី២
គ្រប់គ្រងដោយព្រះបាទឦសានវរ្ម័ន។
រូបសំណាក់ដំរីជាន់ខ្លា
តាំងពីទសវត្សរ៍ឆ្នាំ ១៩៦០
No comments:
Post a Comment