ចម្រៀង ចិញ្ចៀនបញ្ជាប់ពាក្យ
អ្នកតែង លោក គិន ធារ៉ា
I.ព្រឹកព្រាងព្រហាម......នាមអ្នកចូលស្តី
ដណ្តឹងកូនស្រី...........ស្របតាមច្បាប់ខ្មែរ
ទំនៀមទម្លាប់............រួមរក្សាថែ
ជាកេរតំណែល..........តាងជាតិវប្បធម៌។
II.ថ្ងៃនេះជាថ្ងៃ..............សិរីមង្គល
កើតមានចូលដល់.......គូស្នេហ៍ស្មោះសរ
ចូលស្តីដណ្តឹង............ទំនៀមវប្បធម៌
មរតកបវរ..................ដោយសារកូនខ្មែរ។
R.ចិញ្ចៀននាងដៃ..........ក្នុងថ្ងៃភ្ជាប់ពាក្យ
យើងទាំងពីរនាក់........សច្ចាស្បថស្បែ
ចាប់ពីថ្ងៃនេះ.............កសាងក្តីស្នេហ៍
គ្មានពាក្យប្រួលប្រែ....គ្នានិងគ្នាឡើយ។
III.ញាតិមិត្តបងប្អូន.........ធ្វើជាសក្ខី
ថ្ងៃនេះថ្ងៃថ្មី..............គ្មានពាក្យអង្គើយ
ផ្តាច់ខ្សែចំណង.........ភ្ជាប់ពាក្យនេះឡើយ
មានតែចម្លើយ.........រៀបមង្គលការ។
១០ មករា ២០១៧
No comments:
Post a Comment