កំណាព្យ កវីអ្នកនិពន្ធ
(បទកាកគតិ)
១/ ពាក្យថាកវី ប្រធាននិស្ស័យ
តែងជាកំណាព្យ អ្នកពោលនូវពាក្យ
ក្បួនវោហារកាព្យ ក្បួនខ្នាតកំណាព្យ
ពាក្យកាព្យឃ្លោងឃ្លា។
(បទកាកគតិ)
១/ ពាក្យថាកវី ប្រធាននិស្ស័យ
តែងជាកំណាព្យ អ្នកពោលនូវពាក្យ
ក្បួនវោហារកាព្យ ក្បួនខ្នាតកំណាព្យ
ពាក្យកាព្យឃ្លោងឃ្លា។
២/ ពាក្យអ្នកនិពន្ធ វិជ្ជាជាទុន
ចេះទាំងកាព្យា វិធីនិពន្ធ
ប្រលោមនានា ឲ្យមនុស្សគ្រប់គ្នា
ដឹងរឿងសង្គម។
ចេះទាំងកាព្យា វិធីនិពន្ធ
ប្រលោមនានា ឲ្យមនុស្សគ្រប់គ្នា
ដឹងរឿងសង្គម។
៣/ ប្រើពាក្យកវី តាងឲ្យប្រុសស្រី
ជាពាក្យនិយម សំដៅលើឈ្មោះ
អ្នកស្មេរសង្គម លើរឿងស្រុកភូមិ
វប្បធម៌សាសនា។
ជាពាក្យនិយម សំដៅលើឈ្មោះ
អ្នកស្មេរសង្គម លើរឿងស្រុកភូមិ
វប្បធម៌សាសនា។
៤/ អ្នកពោលពីរោះ បង្ហាញដោយស្មោះ
តាមពាក្យអក្ខរា ឆ្លុះពីសង្គម
ឲ្យជនខេមរា រឿងសុខទុក្ខា
តាមសម័យកាល។
តាមពាក្យអក្ខរា ឆ្លុះពីសង្គម
ឲ្យជនខេមរា រឿងសុខទុក្ខា
តាមសម័យកាល។
៥/ អ្នកនិពន្ធជា អ្នកលើករឿងនា
នាប៊បុព្វេកណ្តាល ដែលលោកតាក់តែង
តាមសម័យកាល ឲ្យចិត្តបណ្តាល
យល់ដឹងរឿងរ៉ាវ។
នាប៊បុព្វេកណ្តាល ដែលលោកតាក់តែង
តាមសម័យកាល ឲ្យចិត្តបណ្តាល
យល់ដឹងរឿងរ៉ាវ។
៦/ កវីនិពន្ធ គ្មានមួយណាមុន
រៀបរាប់មួយប្រាវ មានន័យដូចគ្នា
ណាលោកអ្នកអើយ ពាក្យពីរនេះហើយ
ប្រើតាមជាក់ស្តែង។
រៀបរាប់មួយប្រាវ មានន័យដូចគ្នា
ណាលោកអ្នកអើយ ពាក្យពីរនេះហើយ
ប្រើតាមជាក់ស្តែង។
No comments:
Post a Comment