Sunday, 3 June 2018

ចម្រៀង "បក្សាព្រាត់ស្នេហ៍បក្សី"


"បក្សាព្រាត់ស្នេហ៍បក្សី"
(លំនាំ លលកញីឈ្មោល)
I.លលកញីឈ្មោលរស់នៅជុំគ្នា            គ្រប់ពេលវេលាក្នុងព្រៃព្រឹក្សា
ហោះហើររកស៊ី តាមបឹងចម្ការ            រស់នៅសុខា ឥតមានទុក្ខា ឡើយនៃ។
II.ព្រានចិត្តអប្រិយកំណាចឃោរឃៅ   បាញ់ព្រួញឆ្ពោះទៅ ចំលលកញី
ព្រាត់ប្រាស់និរាស្ត្រគូយើងទាំងពីរ        ម្តេចមិនប្រល័យឱ្យឈ្មោលក្ស័យតាមអឺញីផង។
R.បក្សាព្រាត់ស្នេហ៍ កើតទុក្ខទួញយំ    នៅក្រោមទ្រនំ ទុំលើបង្គង
បាត់គូជីវិត ម្ចាស់ចិត្តស្នេហ៍ស្នង           ម្ចាស់ជីវិតបង បងរស់គ្មានន័យ។
III.កត្តិកធ្លាក់ខ្យល់ រដូវស្រូវទុំ                 រៀមប៊ូលហៅម៉ុមម្តេចមិនឃើញថ្លៃ
ដួងចិត្តសោកស្តាយ រៀមសែនអាល័យ  ជាតិក្រោយជួបស្រី គ្មានថ្ងៃបែកដូចជាតិនេះ។


No comments:

Post a Comment