០១-"ឱ!ភូមិចេកអើយ"
I.ទឹកហូរកាត់ផ្លូវ
រដូវបិណ្ឌភ្ជុំ
ចាបដូនតាយំ តាមគុម្ពឫស្សី
ចាបដូនតាយំ តាមគុម្ពឫស្សី
យាយតាទីវត្តទាំងចាស់ប្រុសស្រី ស្លៀកហ៊ូលប៉ាក់ថ្មីជួបជុំគ្រួសារ។
II.ភូមិចេកស្រុកស្ទោងខេត្តកំពង់ធំ
ទីឋានមនោរម្យក្នុងភូមិមានផ្សារ
ទីឋានមនោរម្យក្នុងភូមិមានផ្សារ
លក់ដូរបន្លែ ត្រីសាច់អាហារ
មន្ទីសាលាឃុំវត្តនៅក្បែរ។
មន្ទីសាលាឃុំវត្តនៅក្បែរ។
R.កម្មករោងចក្រ
បុគ្គលិកក្រុមហ៊ុន
នាំគ្នាធ្វើបុណ្យតាមវត្តហូរហែ
នាំគ្នាធ្វើបុណ្យតាមវត្តហូរហែ
ចំណែកខ្ញុំវិញ រវល់តែងតែ
ការងារថៅកែគ្មានអ្នកជំនួស។
ការងារថៅកែគ្មានអ្នកជំនួស។
III.ឱ!ភូមិចេកអើយខ្ញុំសុំទោសផង
គ្មានគិតបំណងហេតុគ្មានអ្នកជួស
គ្មានគិតបំណងហេតុគ្មានអ្នកជួស
តែពេលនេះខ្ញុំ
លោកអនុគ្រោះ
ទៅជួបព្រះរស់នៅស្រុកកំណើត។
ទៅជួបព្រះរស់នៅស្រុកកំណើត។
២-"ជំនួនហែរចូលរោងជ័យ"
I.ភ្លេងបទចៅព្រាហ្ម
បន្លឺសូរសៀង
ថ្វីមាត់អ្នកច្រៀង សំនៀងពីរោះ
ថ្វីមាត់អ្នកច្រៀង សំនៀងពីរោះ
ភ្ញៀវឈរជាជួរពីក្រោយគងឃ្មោះ ជារបងកិត្តិយស
មុខរោងមង្គល។
II.ផ្លែឈើគ្រប់មុខ
កំណត់បញ្ជា
ដែលលោកមេបា បង្ហាញចង្អុល
ដែលលោកមេបា បង្ហាញចង្អុល
សាមសិបប្រាំមួយគ្រប់គ្រាន់ឥតសល់
ហែរចូលមកដល់ នៅមុខរោងការ។
ហែរចូលមកដល់ នៅមុខរោងការ។
R.មេបាកូនស្រី ចេញមកទទួល
បន្លឺពាក្យពោល ពីរោះពិសា
នាំភ្ញៀវចូលរោង ពិសាអាហារ
ឯលោកអាចារ្យ
ផ្តើមបើកពិធី។
III.បាយខុនចងដៃ
តោងស្បៃនាងនាគ
ញាតិមិត្តដឹងជាក់ ថាកូនប្រុសស្រី
ញាតិមិត្តដឹងជាក់ ថាកូនប្រុសស្រី
ចាប់ពីថ្ងៃនេះ ជាប្រពន្ធប្តី
ភរិយាស្វាមី លុះគ្រាអវសាន។
៣-"កុលាបនៅតាមដងស្ទឹងស្ទោង"
I.ជិះទូកលម្ហែនៅតាមដងស្ទឹង
បោះភ្នែកសម្លឹងគយគន់បុប្ផា
បោះភ្នែកសម្លឹងគយគន់បុប្ផា
ដើមលូតស្រលនអមដោយបន្លា
ចេញផ្កាក្រពុំ ក្រពុំជាប់ទង។
ចេញផ្កាក្រពុំ ក្រពុំជាប់ទង។
II.ហ្វូងមេអំបៅ
សត្វកន្លង់ ឃ្មុំ ហិចហើរមកទុំនៅតាមរបង
រៀមអុំទូកលេង ចិត្តមានបំណង
លង់គិតនឹកផ្សង ចង់បានបុប្ផា។
លង់គិតនឹកផ្សង ចង់បានបុប្ផា។
R.ឱ!ស្ទឹងស្ទោងអើយ
សូមជួយខ្ញុំផង
ចិត្តជាប់ចំណង ប្រៀបដូចបន្លា
ចិត្តជាប់ចំណង ប្រៀបដូចបន្លា
ចាក់ចំបេះដូង ចុកចាប់ពឺតផ្សា
លង់ស្នេហ៍បុប្ផា មេត្តាជួយផង។
លង់ស្នេហ៍បុប្ផា មេត្តាជួយផង។
III.ឱ!ម្ចាស់កុលាប
ជាអ្នករក្សា
ផ្តល់ក្តីមេត្តា កុលាបគូគ្រង
ផ្តល់ក្តីមេត្តា កុលាបគូគ្រង
សូមមេអំបៅ កន្លខឃ្មុំផង
អនុគ្រោះខ្ញុំម្តង សុំស្នេហ៍បុប្ផា។
អនុគ្រោះខ្ញុំម្តង សុំស្នេហ៍បុប្ផា។
៤-"បុប្ផាស្ទឹងស្ទោង"
I.សូរសៀងចាបយំ
ទុំលើដើមស្នន់
កវីគយគន់ បុប្ផាស្ទឹងស្ទោង
កវីគយគន់ បុប្ផាស្ទឹងស្ទោង
ដុះរីកមាត់ច្រាំង ក្បែរដើមដំឡូង
ឃើញភ្លាមរៀមលង់ លើស្នេហ៍បុប្ផា។
ឃើញភ្លាមរៀមលង់ លើស្នេហ៍បុប្ផា។
II.រលករេរាំ
ជួយនាំសម្តី
ថារូបកវី សូមក្តីមេត្តា
ថារូបកវី សូមក្តីមេត្តា
ផ្តោះផ្តងសម្តី
ពាក្យពេចន៍ស្នេហា
នឹងអូនបុប្ផា ស្ទឹងស្ទោងដួងចិត្ត។
នឹងអូនបុប្ផា ស្ទឹងស្ទោងដួងចិត្ត។
R.សម្តីពីរោះ សមជាស្រីខ្មែរ
វោហារពូកែ ប្រាជ្ញាគំនិត
វោហារពូកែ ប្រាជ្ញាគំនិត
បងសូមអរគុណ ណាស្រស់វមិត្រ
រៀមផ្ញើជីវិត នឹងអូនបុប្ផា។
រៀមផ្ញើជីវិត នឹងអូនបុប្ផា។
III.ឱ!វត្តក្តីដើម
ព្រះនាងដូនល្អ
ឈើទាលស្វាយស វត្តហប់ខ័ណ្ឌសា
ឈើទាលស្វាយស វត្តហប់ខ័ណ្ឌសា
ជួយជាសក្សី កវីសច្ចា
ប្រាថ្នារួមរស់ តែបុប្ផាមួយ។
ប្រាថ្នារួមរស់ តែបុប្ផាមួយ។
៥-ស្ទឹងស្ទោងអនុស្សាវរីយ៍
(លំនាំបទ
បាត់ដំបងបណ្តូលចិត្ត)
I.បងឈរមាត់ស្ទឹងសម្លឹងបុប្ផា
រីកស្រស់អស្ចារ្យលើស្ពានភូមិចេក
រីកស្រស់អស្ចារ្យលើស្ពានភូមិចេក
រៀមបងឈរភ្លឹកនឹងសម្រស់ពេក
គន់មិនទាស់ភ្នែកសម្ផស្សជីវា។
គន់មិនទាស់ភ្នែកសម្ផស្សជីវា។
II.ដំណើរល្វត់ល្វន់ទន់ដូចកិន្ន
រូបរាងសមល្អសាច់សភ្លឺថ្លា
រូបរាងសមល្អសាច់សភ្លឺថ្លា
ទាក់ចិត្តកវីឱ្យគួចស្នេហា
មិនដឹងរៀមរាមានគូឬទេ។
មិនដឹងរៀមរាមានគូឬទេ។
R.ស្ទឹងស្ទោងដួងចិត្តអាណិតខ្ញុំផង
រៀមប្រាថ្នាផ្សងចង់បានមាសស្នេហ៍
រៀមប្រាថ្នាផ្សងចង់បានមាសស្នេហ៍
បីបាច់ថ្នាក់ថ្នមបីបមមើលថែ
ធ្វើម្តេចបានក្បែរមើលថែនួនល្អង។
ធ្វើម្តេចបានក្បែរមើលថែនួនល្អង។
III.បងជាកវីចប់បរិញ្ញា
សូមផ្ញើវាសនាលើជីវាផង
សូមផ្ញើវាសនាលើជីវាផង
ជាតិនេះមិនបានជាគូគ្រង កវីរៀមបងរុះរងទុក្ខា។
៦-"បុប្ផាស្ទឹងសែន"
I.ទេសភាពខៀវខ្ចី
នៅតាមដងស្ទឹង ទេសចរណ៍សំឡឹង គ្មានទាស់ចិន្តា
អមដោយរុក្ខជាតិ បក្សីបក្សា ហោះហើរត្រៀបត្រាតាមដងស្ទឹងសែន។
II.បុប្ផាមួយទង
រីកក្បែរមាត់ច្រាំង
ស្មារតីស្ទើរភាំង លើស្ពានស្ទឹងសែន
ស្មារតីស្ទើរភាំង លើស្ពានស្ទឹងសែន
សម្រស់ធម្មជាតិ អស្ចារ្យមែនទែន
គន្លង់រាប់សែន ច្រណែននឹងឃ្មុំ។
គន្លង់រាប់សែន ច្រណែននឹងឃ្មុំ។
R.ឱ!ស្ទឹងសែនអើយ
កុំទាន់ជន់អី
បុប្ផារីកថ្មី កំពុងក្រពុំ
ថ្ងៃអើយកុំរះ
ខ្ញុំខ្លាចទុក្ខធំ
បុប្ផាក្រពុំ ខ្លាចរីកចាកទង។
បុប្ផាក្រពុំ ខ្លាចរីកចាកទង។
III.បុប្ផាស្ទឹងសែន
ខេត្តកំពង់ធំ
ជាទីមនោរម្យ អស់ញាតិភូមិផង
ជាទីមនោរម្យ អស់ញាតិភូមិផង
ដំរីជាន់ខ្លា
ព្រៃគុហ៍ស្នេហ៍ស្នង
ផ្ញើបុប្ផាផង រៀនចប់គិតគូរ។
ផ្ញើបុប្ផាផង រៀនចប់គិតគូរ។
៧-"ស្ពានយោលមុខវត្តក្តីដើម"
I.យប់ដប់ពីរកើត
ច័ន្ទពេញបូណ៌មី
ថ្ងៃចូលឆ្នាំថ្មី
ទទួលទេវតា
ទំនៀមទម្លាប់ ជាប់ពីដូនតា
ជួបជុំគ្រួសារ
ស្រង់ទឹកព្រះរស់។
II.ជួនជាចៃដន្យ
ឆ្លងកាត់ស្ពានយោល
ជួបឆោមនិមល
មិត្តភ័ក្រស្រីប្រុស
អង្គុយញ៉ាំម្ជូរ លាយឡំចម្រុះ វោហារក្បាយក្បោះ ដោយក្តីរីករាយ។
R.ស្ពានយោលក្តីដើម
អនុស្សាវរីយ៍
រៀមនិងឆវី
កម្សាន្តសប្បាយ
នឹកអនុស្សា រយលានបរិយាយ អធិប្បាយឱ្យអស់
មិនចប់សេចក្តី។
III.ឱ!ស្ពានយោលអើយកុំទាន់ទៅណា
សូមអ្នកមេត្តា
សន្តោសប្រណី
ឆ្នាំក្រោយជួបគ្នាជួបអ្នកជាថ្មី
តាគង់សាក្សី
ថែរក្សាផង។
៨-"ទំនួញខ្ទមស្រែ"
I.ថ្ងៃលិចផុតទៅនៅត្រើយខាងលិច
រលឹមស្រិចៗផ្គរលាន់ខ្យល់បក់
រលឹមស្រិចៗផ្គរលាន់ខ្យល់បក់
ខ្ញុំជ្រកក្នុងខ្ទមទឹកស្រក់តក់ៗ ស្រក់សើមជោកសក់នាខែកត្តិក។
II.អង្គុយមើលមេឃរំលែកចិន្តា
នឹកអនុស្សាធ្លាប់ដងទឹកផឹក
នឹកអនុស្សាធ្លាប់ដងទឹកផឹក
អណ្តូងក្បែរខ្ទមមកដងល្ងាចព្រឹក ធ្វើឱ្យរៀមនឹកគិតដល់បុប្ផា។
R.បងនឹកដល់ស្រីពិសីដឹងទេ
បងនឹកមាសមេគ្រប់អនុស្សា
បងនឹកមាសមេគ្រប់អនុស្សា
កាលធ្លាប់ដងទឹកផ្តោះផ្តងវាចា
ភាសាស្នេហាក្នុងខ្ទមកម្សត់។
ភាសាស្នេហាក្នុងខ្ទមកម្សត់។
III.ឥឡូវស្ងាត់ឈឹងបាត់ដំណឹងសូន្យ
មិនឃើញភក្ត្រអូនបងសែនរន្ធត់
មិនឃើញភក្ត្រអូនបងសែនរន្ធត់
អង្គុយក្នុងខ្ទមបងឃើញសម្បុត
បងបានអានចប់អូនរៀបការហើយ។
បងបានអានចប់អូនរៀបការហើយ។
៩-"លាហើយលោកប្តី"
I.ចិត្តអូនខុសប្លែកចម្លែកចិន្តា ចុកពោះពើតផ្សាឱរ៉ាអួលណែន
អូនបែកទឹកផ្លោះឈឺពោះមែនទែន
ឈឺរាប់ម៉ឺនសែនបងជួយអូនផង។
ឈឺរាប់ម៉ឺនសែនបងជួយអូនផង។
II.មើលទៅជាតិនេះក្បែរបងមិនយូរ
បានត្រឹមជាគូមួយឆ្នាំកន្លង
បានត្រឹមជាគូមួយឆ្នាំកន្លង
អូនលាបងហើយលាហើយស្នេហ៍ស្នង
អូនអរគុណបងដែលស្រលាញ់អូន។
អូនអរគុណបងដែលស្រលាញ់អូន។
R.បើមានជាតិក្រោយកុំឱ្យកម្សត់ ជាតិនេះសន្មត់ចប់ត្រឹមមានកូន
មានកូនក្នុងផ្ទៃតែបែរជាសូន្យ
ប្រពន្ធនិងកូនលាលោកប្តីហើយ។
ប្រពន្ធនិងកូនលាលោកប្តីហើយ។
III.លាហើយ!លាហើយគ្មានឡើយត្រឡប់
លាប្តីសំណប់ម្ចាស់ចិត្តអូនអើយ
លាប្តីសំណប់ម្ចាស់ចិត្តអូនអើយ
បងមានថ្មីចុះអូនលាបងហើយ
អូនមិនខឹងឡើយជាតិក្រោយជួបគ្នា។
អូនមិនខឹងឡើយជាតិក្រោយជួបគ្នា។
១០-"ប្រពន្ធសម្លាញ់"
I.នឹកសែនខ្លោចចិត្តអាណិតប្រពន្ធ
រងទុក្ខទារុណពេលឆ្លងទន្លេ
រងទុក្ខទារុណពេលឆ្លងទន្លេ
ឈឺពោះសម្រាល់ពេទ្យគ្មានទំនេរ អនិច្ចាម្លេះទេប្រពន្ធសម្លាញ់។
II.លោកាអប្រិយលោកិយលំអៀង
ភ្លៀងធ្លាក់មិនទៀងលាយរន្ទះបាញ់
ភ្លៀងធ្លាក់មិនទៀងលាយរន្ទះបាញ់
ហេតុតែក្រីក្រលំវាក់ម្តេចមិញ
ប្រពន្ធសម្លាញ់នាងស្លាប់ចោលហើយ។
ប្រពន្ធសម្លាញ់នាងស្លាប់ចោលហើយ។
R.ខ្ញុំសែនឈឺចាប់ស្រែកប្រាប់ទេវតា មនុស្សក្នុងលោកាលំអៀងគ្មានត្រើយ
សង្គមរើសអើងមិនគួរណាឡើយ
នាងលាចាកហើយខ្ញុំរស់បែបណា។
នាងលាចាកហើយខ្ញុំរស់បែបណា។
III.សូមផ្តាំបងប្អូនមានកូនប្រពន្ធ ប្រយ័ត្នទុក្ខធ្ងន់មុនទៅព្យាបាល
គិតសិនមុនគូរច្បាស់ហើយចាំអាល ប្រយ័ត្នបណ្តាលដូចគ្រួសារខ្ញុំ។
No comments:
Post a Comment