២១/ តើប្រលោមលោក និងជាតក
មានលក្ខណៈដូចគ្នានិងខុសគ្នា?
លក្ខណៈដូចគ្នា
អត្ថន័យ ខ្លឹមសាររួមគឺចោទនិងដោះស្រាយពីបញ្ហមនុស្ស
ទោះបីជា មានលក្ខណៈអច្ឆរិយខ្លះក៏ដោយ ។ ឯទំនាស់វិបត្តិរបស់តួអង្គ តែងជួបប្រ
ទះនិងយកជ័យជម្នះនោះបាន តួអង្គត្រូវពុះពារសកម្ម ឈរលើឧត្តមគតិ យ៉ាងពិតប្រាកដ។
អត្ថរូបដំណើររឿងមានប្រវែងប្រហាក់ប្រហែលគ្នាគេអាចឱ្យឈ្មោះ រឿងជាតកខ្លះថា ជាប្រលោមលោកបុរាណក៏មានដែរ។
ការនិពន្ធរឿងជា តកជាពាក្យកាព្យ ចំណែកឯប្រលោមលោកក៏មានជាពាក្យកាព្យដែរ។
អត្ថរស
មានតម្លៃអប់រំមនុស្សឱ្យកសាងអំពើល្អ ឱ្យរីកចម្រើននិង សុខសន្តិភាព។
លក្ខណៈខុសគ្នា
ប្រលោមលោក
អត្ថន័យ
-
តួអង្គជាមនុស្សសាមញ្ញខិតខំតស៊ូក្នុងឆាកជីវិតលោកិយ
ចេះខឹង ចេះប្រច័ណ្ឌ ស្រលាញ់ លោភលន់…។
-
ស្នេហាជាបញ្ហាចោទជានិច្ច
ជាឧបសគ្គទាំងផ្លូវកាយនិងផ្លូវចិត្ត ចង់ជោគជ័យត្រូវពុះពារគ្រប់ឧសគ្គ…។
-
ទុក្ខលំបាកព្រាត់ប្រាស់កើតឡើងដោយទំនាស់វិបត្តិនៃភាពអយុត្តិធម៌សង្គម
ការបំបិទសិទ្ធិសេរីភាព តួអង្គត្រូវតែតស៊ូទើបបាន ជោគជ័យក្នុងឆាកជីវិត…។
-
ដោះស្រាយតាមការយល់ឃើញ
តាមមធ្យោបាយផ្ទាល់ខ្លួនគឺថា ដោយសន្តិវិធី គ្មានអន្តរាគន៍ពីកម្លាំងក្រៅខ្លួន។
អត្ថរូប
-
ការផ្តើមរឿងនេះ
ពុំមានបែបបទអ្វី ច្រើនលើកពីប្រវត្តិតួអង្គមក បង្ហាញតែម្តង។
-
អត្ថបទច្រើនជាភាសាខ្មែរទំនើប
មានបាលីតិចតួច។
-
របៀបសរសេរបង្ហាញសម្រាប់សិក្សារឿងកម្សាន្ត
-
អត្ថបទមានលក្ខណៈជាការតាក់តែងនិពន្ធជាធម្មតា
-
ការបញ្ចប់រឿងមានឈ្នះមានចាញ់តាមការពិតនៃសង្គម
អត្ថរស
-
មានតម្លៃអប់រំផ្លូវកាយ
ចិត្តតម្រូវតាមប្រយោជន៍សង្គមបច្ចុប្បន្ន
-
មានតម្លៃតថនិយាយការពិត។
លក្ខណៈខុសគ្នានៃរឿងជាតក
អត្ថន័យ
-
តួអង្គជាព្រះពោធិសត្វ
អ្នកធ្វើអំពើល្អ កសាងបារមីដើម្បីត្រាស់ ដឹងជាព្រះពុទ្ធ
-
ស្នេហាមិនជាប្រភពនៃបញ្ហាឡើយ
បញ្ហាចោទគឺកម្មពៀរ កម្ម ផលឬការកសាងបារមី
-
ទុក្ខលំបាកកើតចេញពីកម្មពៀរ
អស់កម្មពៀរតួអង្គជួបគ្នាវិញ
-
ដោះស្រាយបញ្ហាដោយសន្តិវិធី
អហិង្សា បើមានបញ្ហាតានតឹង មានអន្តរាគមន៍ក្រៅខ្លួន
អត្ថរូប
-
ផ្តើមរឿងដោយធ្វើបទនមស្ការ
-
អត្ថបទប្រើប្រាស់ភាសាបាលីច្រើនជាងភាសាខ្មែរ
-
របៀបសរសេរបញ្ជាក់ឱ្យដឹងថាមានប្រភពទាក់ទងនឹងសាសនា
-
អត្ថបទសម្រាប់សិក្សាផង
គោរពបូជាផង
-
អត្ថបទមានលក្ខណៈតែងនិពន្ធជាការសម្តែងធម៌របស់ព្រះពុទ្ធ
-
ការបញ្ចប់រឿង
ដោយការសរជាតិតួអង្គជួបគ្នា
អត្ថរស
-
មានតម្លៃអប់រំផ្លូវចិត្ត
មាននិន្នាការទៅអនាគត
-
មានតម្លៃប្រលោមរស
អច្ឆរិយរស អណ្តែតអណ្តូង។
២២/ ដូចម្តេចដែឡហៅថា តួអង្គ? តើតួអង្គឯក រង វិជ្ជមាន
អវិជ្ជមាន ថេរ អថេរ សំខាន់ រំលឹក តួយ៉ាង?
តួអង្គគឺជា មនុស្ស សត្វ
រុក្ខជាតិ វត្ថុ និងភាពអរូបីផ្សេងៗ ដែលមាន សកម្មភាពនៅក្នុងដំណើររឿង។ ឧទាហរណ៍តួអង្គធនញ្ជ័យរឿងធនញ្ជ័យ
តួអង្គទន្សាយ ក្នុងរឿងសុភាទន្សាយ
ដើមសង្កែក្នុងរឿងអ្នកតាតឹកអ្នកតាភ្នំ សិរីសួស្តី ជាតួអង្គ
ក្នុងរឿងសិរីសួស្តីអមង្គល…។
តួអង្គឯក
ជាតួអង្គសំខាន់បំផុតនៅក្នុងរឿង ដូចជាតួអង្គទុំទាវ ក្នុង រឿងទុំទាវ …។
តួអង្គរង គឺជាតួអង្គបន្ទាប់បន្សំដូចជាក្នុងរឿងផ្កាស្រពោន
មានតួ អង្គយាយណាង…។
តួអង្គវិជ្ជមានជាតួអង្គដែលមានឧត្តមគតិ
អត្តចរឹក ស្លូតបូត ហើយ ជាតួអង្គសំខាន់ជាងគេដែរ ដូចជាក្នុងសាច់រឿងកុលាបប៉ៃលិន
តួអង្គ លោកហ្លូងរតនសម្បត្តិ…។
តួអង្គអវិជ្ជមាន
ជាតួអង្គដែលគ្មានឧត្តមគតិ គ្មានមនោសញ្ចេតនា
គ្មានអត្តចរឹកល្អដូចជានៅក្នុងរឿងព្រះអាទិត្យថ្មីរះដែនដីចាស់ តួអង្គគ្រូ ពេទ្យនារា…។
តួអង្គថេរ
ជាតួអង្គដែលមានបុគ្គលិកលក្ខណៈមិនផ្លាស់ប្តូរតាំងពី ដើមរឿងរហូតដល់ចប់។ដូចជាតួអង្គកុម្ភការណ៍ក្នុងរឿងរាមកេរ្តិ៍(ស្មារតី
ស្នេហាជាតិ មុតមាំយ៉ាងជ្រាលជ្រៅ ទោះជាព្រះរាមទិញទឹកចិត្ត ឱ្យមាន បុណ្យស័ក្តិ
ទ្រព្យសម្បត្តិយ៉ាងណាក៏ដោយក៏ កុម្ភការណ៍
មិនចុះចូលជា មួយព្រះរាម សុខចិត្តការពារឈ្មោះជាតិយក្សរហូតដល់ទីបញ្ចប់។
តួអង្គអថេរ
ជាតួអង្គដែលមានបុគ្គលិកលក្ខណៈប្រួលប្រែ ដូចជា តួអង្គត្រី ក្នុងរឿងល្បើជុចនិងត្រី។
ដូចរឿងព្រះវេស្សន្តរជាដើម។
តួអង្គរំលឹក
គឺជាតួអង្គរំលឹក ដែលអ្នកនិពន្ធ លើកយកមកនិយាយ តួអង្គនេះមិនមានវត្តមាននិងសកម្មភាពនៅក្នុងរឿងទេ
មានតែឈ្មោះ តាមរំលឹកប៉ុណ្ណោះ។ តួអង្គសម្តេចឪ ក្នុងរឿងរឿងព្រះអាទិត្យថ្មីរះដែនដី
ចាស់ ជាតួអង្គរំលឹក ដែលអ្នកនិពន្ធបានលើកយកឈ្មោះតួអង្គនេះឱ្យ យើងបានដឹង
តែយើងពុំឃើញតួអង្គនេះមានសកម្មភាពអ្វីនៅក្នុងរឿង នេះទេ។
តួអង្គតួយ៉ាង ជាតួអង្គពិត
ឬ ប្រឌិតដែលតំណាងឱ្យអត្តចរឹករបស់ មនុស្ស ក្រុមមនុស្ស ឬ វណ្ណៈណាមួយក្នុងសង្គម…។
តួអង្គទុំទាវ តំណាង ឱ្យទស្សនរបស់យុវជនខ្មែរ
ក្នុងការទាមទារសិទ្ធិសេរីភាពការជ្រើសរើសគូ ស្រករ។ ម្តាយទាវ
តំណាងឱ្យម្តាយខ្មែរទាំងឡាយដែលប្រកាន់គោលការណ៍និយមនំមិនធំជាងនាឡិក្នុងការរៀបចំទុកដាក់កូនចៅឱ្យមានគូស្រករ។
២៣/ សង្គមឋានជាអ្វី?
សង្គមឋាន
គឺជាមជ្ឈដ្ឋានប្រកបដោយសម្ភារៈបញ្ញាញាណផ្លូវចិត្ត របស់
មនុស្សក្នុងសង្គមដែលត្រូវបានអ្នកនិពន្ធលើកយកមកបង្ហាញស្នាដៃ
ទៅតាមសម័យកាលណាមួយនៃរឿង។
២៤/
សង្គមបរិយាកាសនៃរឿងគឺជាអ្វី?
សង្គមបរិយាកាសនៃរឿងគឺជា ទិដ្ឋភាពនៃរឿងដែលអ្នកនិពន្ធរៀប
រាប់អំពីការរស់នៅរបស់សង្គមមនុស្សណាមួយ ក្នុងសង្គមប្រកបដោយអា ជីវកម្ម ជំនឿ ប្រពៃណី
ទំនៀមទម្លាប់ ការគ្រប់គ្រង ទំនាក់ទំនងសង្គមទៅ តាមស្ថានភាពបរិយាកាសជាក់ស្តែងណាមួយ។
ឧទាហរណ៍ រឿងទុំទាវ អ្នកនិពន្ធបានលើកយកជីវភាព
ស្ថានភាព ប្រជាជនរស់នៅដោយគោរពសាសនា ជឿជំនឿផ្សេងៗ បង្ហាញពីទំនាក់ ទំនងរវាងអ្នកមាន
អ្នកក្រ អ្នកធំ អ្នកតូច ភាពយុត្តិធម៌ អយុត្តិធម៌ នៅក្នុង សង្គម។
២៥/ តើសង្គមប្រវត្តិជាអ្វី?
សង្គមប្រវត្តិគឺជា
ព្រឹត្តិការណ៍របស់ប្រវត្តិសាស្រ្តដែលអ្នកនិពន្ធបាន
លើកឡើងក្នុងរឿងដោយផ្សារភ្ជាប់យ៉ាងជិតស្និទទៅនឹងប្រវត្តិសាស្រ្តរបស់
សង្គមយ៉ាងជាក់ស្តែង។
ឧទាហរណ៍
សង្គមប្រវត្តិនៅក្នុងរឿងភូមិតិរច្ឆានទាក់ទងទៅនឹងព្រឹត្តិ
ការណ៍ប្រវត្តិសាស្រ្តសង្គមខ្មែរនាសម័យអាណានិគម និយមបារាំង។
២៦/ តើសង្គមបញ្ហាជាអ្វី?
សង្គមបញ្ហាគឺជា បញ្ហាទាំងឡាយដែលមាននៅក្នុងសង្គមដូចជា
ជីវ ភាព បញ្ហាសុខមាលភាព បញ្ហាគ្រប់គ្រង បញ្ហាអយុត្តិធម៌ បញ្ហាជំនឿ បញ្ហាប្រពៃណី
ដែលអ្នកនិពន្ធបានលើកយកមកបង្ហាញក្នុងដំណើររឿង។
ឧទាហរណ៍រឿងគូលីកំណែន អ្នកនិពន្ធបានបង្ហាញបញ្ហាមួយចំនួន
ដូចជា អំណាចផ្តាច់ការ ការកេងប្រវ័ញ ការជំរិតទារពន្ធពីពួកបារាំង ការ
កែនប្រជាជនឱ្យធ្វើជាគូលីពួកជប៉ុនជាដើម។
២៧/ តើសង្គមមារម្មណ៍ជាអ្វី? សង្គមមារម្មណ៍ គឺជាផ្នត់គំនិតដែលកើតឡើងតាមរយៈការផ្តិតយក
របស់អ្នកនិពន្ធមកផ្សារភ្ជាប់ទៅនឹងព្រឹត្តិការណ៍ជាក់ស្តែងក្នុងសង្គម ដែល
មនុស្សភាគច្រើន គេយល់និងឱ្យតម្លៃដូចគ្នា។
ឧទាហរណ៍ រឿងទុំទាវ
អ្នកនិពន្ធបានបង្ហាញពីផ្នត់គំនិតសង្គមមួយ តាមទស្សនៈ នំមិនធំជាងនាឡិ
គឺជាសកម្មភាពសង្គមដែលបង្ហាញពីអារម្ម ណ៍របស់មនុស្សក្នុងដំណាក់កាលនោះដែលគេបានយល់ថា
មានតែទ្រព្យ សម្បត្តិទើបអាចធ្វើឱ្យពួកគេទទួលបានសុភមង្គល ដើម្បីសម្រេចគំនិតនេះ
ការគ្រប់គ្រងគ្រួសារមានលក្ខណៈផ្តាច់ការ នំមិនធំជាងនាឡិ ដែលប្រព័ន្ធ
គំនិតនេះបានដក់ជាប់ក្នុងអារម្មណ៍ខ្មែរ ស្ទើរតែរហូតមកដល់សព្វថ្ងៃ។
២៨/ តើអវតារជាអ្វី?
អវតារ គឺជា
ដំណើរបែងភាគរបស់ព្រះវិស្ណុ ចុះមកចាប់កំណើតជា មនុស្ស សត្វដើម្បីការពារលោក
ឱ្យរួចផុតពីគ្រោះមហន្តរាយផ្សេងៗបង្ក ដោយសភាវអាក្រក់ណាមួយ។តាមរឿងបុរាណព្រះវិស្ណុមានអវតារចំនួន ១០ បានចាប់បដិសន្ធិហើយចំនួន៩លើក
នៅសល់តែមួយលើកទៀត។ តាមការចាប់បដិសន្ធិទាំង៩លើកនេះមានកំណើតជា មនុស្ស៤ដង សត្វ ៣ដង
សត្វលាយមនុស្ស២ដង ។
២៩/ ចូរប្រាប់ឈ្មោះអវតារទាំង១០ព្រះវិស្ណុនិងតួនាទី?
-
មត្ស្យ
អវតារទី១ព្រះវិស្ណុ បានចាប់កំណើតជាត្រី ដើម្បីស្រោច
ស្រង់សត្វលោករួចផុតពីគ្រោះភ័យដោយសារយក្សហយគ្រីវៈ។
-
កូម៌ៈ អវតារទី២ព្រះវិស្ណុ
បានចាប់កំណើតជាអណ្តើក ធ្វើជាកំ
នល់ភ្នំក្នុងពេលដែឡពួកយក្សនិងទេវតានាំគ្នាទាញនាគឈ្មោះ វាសុកី
ដើម្បីបង្វិលភ្នំមន្ទរៈ កូរសមុទ្រទឹកដោះ យកទឹកអម្រឹត ដើម្បីយកមកផឹកបានជាជីវិតអមតៈ។
-
វារហៈ អវតារទី៣ព្រះវិស្ណុ
បានចាប់កំណើតជាជ្រូកព្រៃ ដើម្បី ជួយមនុស្សឱ្យផុតពីការបៀតបៀនរបស់យក្សឈ្មោះ ហិរណៈ ដែលបានលួចយកផែនដីទៅដាក់នៅផ្នែកខាងចុងម្ខាងចក្រវាឡ
ឆ្ងាយពីព្រះអាទិត្យនិងព្រះច័ន្ទ។
-
នរសិង្ហ អវតារទី៤ព្រះវិស្ណុ
បានចាប់កំណើតជាមនុស្សមានក្បាល ជាសិង្ហ ដើម្បីសម្លាប់យក្ស ហិរណៈ យក្សស៊ីពូ
ដែលបានទទួលពរ ពីព្រះព្រហ្ម សុំឱ្យខ្លួនគេខ្លាំងពូកែគ្មាននរណាអាចសម្លាប់បាន។
-
វាមណៈ អវតារទី៥ព្រះវិស្ណុ បានចាប់កំណើតជា
មនុស្សតឿ ដើម្បីជួយស្រោចស្រង់មនុស្ស សត្វ របស់យក្សក្រុងពាលី ដែល
មានបំណងគ្រប់គ្រងផែនដី និងធ្វើទុក្ខបុកម្និញដល់មនុស្ស។
-
បរសុរាម អវតារទី៦ព្រះវិស្ណុ បានចាប់កំណើតជា មនុស្សកាន់ ពូថៅទិព្វ
ដែលជាអំណោយរបស់ព្រះសិវ សម្រាប់ជួយមនុស្ស ពីការសង្កត់សង្កិន ការធ្វើបាបពីស្តេចកំណាចកាត៌វិរ្យ
ជាអសុរ ដ៏កំណាចដែលមានដៃ១០០០។
-
រាម អវតារទី៧ព្រះវិស្ណុ
បានចាប់កំណើតជា មនុស្ស តួអង្គក្នុង រឿងរាមាយាណៈ មានមុខងារបង្រាបពួកអសុរ
និងអ្នកកាន់ សាសនាព្រាហ្មណ៍។
-
ក្រិស្ន អវតារទី៨ព្រះវិស្ណុ
បានចាប់កំណើតជា មនុស្សខ្មៅ ដើម្បី ជួយអ្នកគង្វាលគោឱ្យផុតពីក្តីអន្តរាយ ភ្លៀង
ផ្គររន្ទះ…តាមរយៈ លើភ្នំធ្វើជាឆ័ត្របាំងការពារដល់អ្នកគង្វាលទាំងនោះ។
-
ពុទ្ធ អវតារទី៩ព្រះវិស្ណុ
បានចាប់កំណើតជា ព្រះសមណគោត្តម ជាអ្នកបង្កើតព្រះពុទ្ធសាសនា មាននាទីជួយដាស់តឿនមនុស្ស
ឱ្យស្គាល់ ល្អ អាក្រក់ បាប បុណ្យ គុណ ទោស សាងតែអំពើល្អ។
-
កល្កិន អវតារទី១០ព្រះវិស្ណុ
បានចាប់កំណើតជាមនុស្សមានក្បាល ជាសេះ ជាអវតារនាពេលអនាគត ត្រៀមចុះមកជួយមនុស្សក្នុងការ
រៀបចំយុគថ្មីដល់ល្អបរិសុទ្ធឈ្មោះថា យុគមាស។
៣០/
ចូរបង្ហាញលក្ខណៈពិសេសនៃអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ?
អក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ
ជាកម្រងចំណេះដឹងមួយដែលបានបង្ហា ញពីអត្តសញ្ញាណរបស់ខ្មែរ តាំងពីដើមកំណើតជនជាតិខ្មែរមកម្ល៉េះ។
លក្ខណៈពីសេសនៃអក្សរសាស្រ្ត អក្សរសិល្ប៍ខ្មែរ៖
-
អក្សរសាស្រ្តអក្សរសិល្ប៍ខ្មែរ
មានតាំងពីយូរយារណាស់មកហើយ យើងអាចនិយាយបានថាតាំងពីតំណាលកំណើតជនជាតិខ្មែរ។
-
អក្សរសាស្រ្ត
អក្សរសិល្ប៍ខ្មែរមានច្រើនប្រភេទ និងមានទំនាក់ទំនង ស្ទើរគ្រប់វិស័យដូចជាប្រវត្តិសាស្រ្ត សាសនា
បច្ចេកទេស ច្បាប់ ជាដើម។
-
អក្សរសាស្រ្ត
អក្សរសិល្ប៍ខ្មែរ បានឆ្លុះបញ្ចាំងនូវលក្ខណៈជាតិ បានច្បាស់លាស់
ទោះបីជាមាននូវចំណុចខ្លះៗ ខ្មែរបានយក លក្ខណៈបរទេសមកបញ្ចូលតែខ្មែរមិនបានទទួលលក្ខណៈនោះ ទាំងស្រុងទេ
គឺធ្វើជានីយកម្មមកជាខ្មែរដែលមានលក្ខណៈបែប ខ្មែរពិតៗ។
ដូចជារឿងរាមកេរ្តិ៍ខ្មែរនិងរាមាយាណឥណ្ឌាជាដើម
-
អក្សរសាស្រ្ត
អក្សរសិល្ប៍ខ្មែរ មានលក្ខណៈតថនិយម និងពិត និយម
មានន័យថាអ្វីដែលខ្ពស់អស្ចារ្យហួសនិស្ស័យ ខ្មែរពុំចូល ចិត្តទេ
ខ្មែរចូលចិត្តអ្វីដែលពិតជាក់ស្តែងឃើញប្រចក្យប្រត្សបើ មានអ្វីដែលអស្ចារ្យវិញ
គ្រាន់តែបង្ហាញនៅការពិតតែប៉ុណ្ណោះ
ដូចមានឧទាហរណ៍ រឿង បុរសជីកក្តាម បង្ហាញពីសេចក្តីព្យា
យាមរបស់មនុស្សទីបំផុតបានសម្រេចដូចបំណង។
៣១/ ចូរបង្ហាញពីលក្ខណៈដូចគ្នានិងខុសគ្នារវាងវិទ្យាសាស្រ្តនិងអក្សរ
សិល្ប៍ខ្មែរ?
វិទ្យាសាស្រ្ត និង អក្សរសិល្ប៍ខ្មែរ ជាទម្រង់នៃសង្គមវិញ្ញាណស្ថិត
នៅក្នុងរចនាសម្ព័ន្ធថ្នាក់លើ។ដូច្នេះយើងឃើញថាវិទ្យាសាស្រ្តនិងអក្សរ សិល្ប៍ខ្មែរមានលក្ខណៈដូចគ្នានិងខុសគ្នាដូចតទៅ៖
វិទ្យាសាស្រ្តនិងអក្សរសិល្ប៍ខ្មែរ
មានលក្ខណៈដូចគ្នា
-
ស្វែងរកការពិតដូចគ្នា
-
ផ្តល់ពុទ្ធិដល់មនុស្សឱ្យមានគំនិតចេះគិតវិភាគដូចគ្នា
-
ធ្វើឱ្យសង្គមមានវឌ្ឍនភាពនិងស្វែងរកសេចក្តីសុខដូចគ្នា
វិទ្យាសាស្រ្តនិងអក្សរសិល្ប៍ខ្មែរ មានលក្ខណៈខុសគ្នា
អក្សរសិល្ប៍ខ្មែរ
-
សិក្សាពីមនុស្សនិងសង្គមមនុស្ស
-
ប្រើវិធីសាស្រ្តសង្កេតចោទ
ដោះស្រាយ
-
អាចប្រែប្រួល
-
មានសីលធម៌
-
មានលក្ខណៈអរូបី
តែស្តែងចេញតាមលក្ខណៈរូបី
វិទ្យាសាស្រ្ត
-
សិក្សាស្រាវជ្រាវពីធម្មជាតិ
-
ប្រើវិធីសាស្រ្ត
វិភាគ ពិសោធន៍ បង្កើតជារូបមន្តទ្រឹស្តី
-
ទ្រឹស្តីមិនដែលប្រែប្រួល
-
មានឬគ្មានសីលធម៌
-
មានភាពជាក់ស្តែងតាមការពិសោធន៍
វិទ្យាសាស្រ្ត និង អក្សរសិល្ប៍ខ្មែរ ថ្វីត្បិតមានចំណុចរួមនិងចំណុច
ខុសគ្នាយ៉ាងណាក៏ដោយក្នុងនៃបរិបទអប់រំ យើងអាចយកមុខវិជ្ជាទាំង
ពីរនេះមកសិក្សារួមបញ្ចូលគ្នា ដើម្បីបង្កើតជាតម្លៃរួមមួយសម្រាប់អ្នក
សិក្សាទូទៅជ្រើសរើសយកទុកជាបទពិសោធន៍នៃជីវិតរបស់ខ្លួន។
៣២/ សិល្បៈមានន័យដូចម្តេច ហើយមានប៉ុន្មាន?
ជាទម្រង់មួយនៃសង្គមវិញ្ញាណ
ដែលឆ្លុះបញ្ចាំងតថភាពតាមរយៈ រូបារម្មណ៍។ ហើយគេចែកចេញជាប្រាំពីរដូចជា៖
១/ស្ថាបត្យកម្ម ២/ចម្លាក់ ៣/គំនូរ ៤/តន្រ្តី
៥/របាំ ៦/អក្សរសិល្ប៍ ៧/ភាពយន្ត
៣៣/ គេថាអក្សរសិល្ប៍ជាកម្រងឯកសារសិក្សាអំពីជីវិត។
តាមន័យ នេះចូរបង្ហាញត្រួសៗតាមរយៈស្នាដៃណាមួយមកបញ្ជាក់?
ការសិក្សាអក្សរសិល្ប៍គឺសិក្សាអំពីមនុស្សដើម្បីមនុស្ស។ការដែលលើកឡើងថាគឺជាកម្រងឯកសារសិក្សាពីជីវិតពិតៗមានន័យថា
អត្ថបទ អក្សរសិល្ប៍ជារឿងរ៉ាវដែលអ្នកនិពន្ធសរសេរ បង្ហាញពីបែបបទរបៀប
រស់នៅរបស់មនុស្សក្នុងសង្គម ទៅតាមស្ថានភាព ដែលមានលក្ខណៈ ខុសប្លែកគ្នា
ក្នុងសម័យកាលណាមួយ។
ជាការពិតបញ្ហាចម្បងក្នុងស្នាដៃអក្សរសិល្ប៍សុទ្ធតែពហុលក្ខណៈ
នៃបញ្ហាជីវិតដូចជា៖
-
ជីវិតផ្សងព្រេងស្វែងរកលាភសក្ការៈ
ដូចជារឿង ហង្សយន្ត សុវណ្ណកុមារ ស្វែងរកស្រីស្អាតមកធ្វើជាមហេសី។
-
ជីវិតអន្ទោលតាមកម្មផលនិងព្រេងវាសនាដូចជារឿងទសជាតក
តួអង្គពោធិសត្វ អន្ទោលពីជាតិមួយ ទៅជាតិមួយកសាងបារមី ដើម្បីត្រាស់ដឹងជាព្រះពុទ្ធ។
-
ជីវិតប្រឈមនឹងភាពអយុត្តិធម៌ក្នុងសង្គម
សង្គមមានការជិះជាន់ អ្នកក្រីក្រលំបាក
ត្រូវជួបភាពអយុត្តិធម៌ដូចជា រឿងថៅកែចិត្ត ចោរ
ពួកកម្មករទទួលភាពអយុត្តិធម៌ដោយសារតែប្រកាន់ភ្ជាប់
នូវពាក្យសច្ចនៅទីបំផុតពួកគេអស់ការងារធ្វើ។
-
ជីវិតប្រឈមនឹងការជិះជាន់
ពីសំណាក់របស់ពួកអាណានិគម
និយមបារាំង ដូចជារឿងភូមិតិរច្ឆាន រឿងគូលីកំណែន ។
-
ជីវិតស្ថិតនៅក្រោមប្រពៃណីទំនៀមទម្លាប់ចាស់កម្រិលដូចជា
រឿងទុំទាវ រឿងផ្កាស្រពោន តួអង្គនៃរឿងមិនបានជួបគ្នាដោយ
សារតែឪពុកម្តាយប្រកាន់ប្រពៃណីតឹងរឹង បានឱ្យតម្លៃទៅលើ ទ្រព្យសម្បត្តិហួសហេតុ។
-
ជីវិតតស៊ូប្តូរផ្តាច់
និងឧត្តមគតិ ស្រលាញ់ គិតយល់មានឆន្ទៈ ស្នេហាជាតិ ដូចជារឿង សកម្មភាពរបស់តួអង្គមួយចំនួន
ក្នុង រឿងរាមកេរ្តិ៍ មានក្រុងខ កុម្ភការណ៍ មហាជម្ពូ ស៊ូស្លាប់មិនព្រម ធ្វើជារណបព្រះរាមឡើយ។
-
ជីវិតជំពាក់ដិតដាមស្នេហា
ដូចជារឿងកាកី ស្នេហារបស់នាង កាកី រឿងទុំទាវ ស្នេហារបស់អ្នកទាំងពីរ
ជារួមគ្រប់ស្នាដៃអក្សរ សិល្ប៍ពិតជាបានលើកយកបញ្ហាមនុស្សមកចោទនិងដោះស្រាយ
មែន នេះជាហេតុអាចឱ្យគេកំណត់បានថា
អក្សរសិល្ប៍ជា ឯកសារសិក្សាពីជីវិត។
ដូច្នេះការដែលយល់ថាអក្សរសិល្ប៍គឺជាឯកសារសិក្សាពីជីវិតជា
ទស្សនៈយល់ត្រឹមត្រូវស្គាល់ពីច្បាប់ស្គាល់ពីតួនាទី របស់អក្សរសិល្ប៍ និង សង្គមមនុស្ស
ដែលកំណត់បានថា អក្សរសិល្ប៍ជាកញ្ចក់ឆ្លុះបញ្ចាំងអំពី ជីវិតក្នុងសង្គម។
៣៤/នៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរគេតាងឱ្យតួអង្គឥសីមានជីវិតរស់នៅ
ដោយឡែកពីសង្គមមនុស្ស។ តើអ្នកយល់យ៉ាងណាចំពោះអក្សរសិល្ប៍ មួយនេះ?
គ្រប់ស្នាដៃ អក្សរសិល្ប៍ទាំងអស់
បញ្ហាដែលអ្នកនិពន្ធ បានលើក យកមកចោទនិងដោះស្រាយក្នុងស្នាដៃរបស់ខ្លួនសុទ្ធតែតំណាងឱ្យសង្គម
បារម្មណ៍ណាមួយជានិច្ចក្នុការគ្រប់គ្រងចូលទស្សនសង្គម។
ដូចនេះការបង្ហាញពីជីវិតតួអង្គឥសីឱរស់នៅដោយឡែពីជីវិតមនុស្ស
ក្នុងសង្គមទូទៅពិតជាមានអត្ថន័យពិសេសណាមួយជាក់ជាមិនខាន។
ឥសីគឺជាអ្នកបួស អ្នកប្រាជ្ញ អ្នកស្វែងរកសីលាទិគុណ
ស្វែងរកធម៌
-
ឥសីក្នុងអក្សរសិល្ប៍បែបព្រាហ្មណ៍និយម
សម្តៅដល់អ្នកស្វែង រកគុណធម៌ តាំងនៅក្នុងព្រៃ ជាអ្នកមានវិជ្ជាមន្តខ្លាំងពូកែដោយ
ការព្យាយាមចម្រើនភាវនា ប្រើវិធីតបយោគជាដើម។ ឥសីក្នុង ព្រាហ្មណ៍និយមមានព្រាហ្មណ៍ជាឥសីបង្កើតគម្ពីរផ្សេងៗ
ឥសី ជាព្រះរាជគ្រូ ឥសីជាអ្នកបួស មានលក្ខណៈជាមនុស្សសាមញ្ញ។
-
ឥសីក្នុងអក្សរសិល្ប៍បែបពុទ្ធនិយម
ជាបុគ្គលអប់រំកាយវាចាចិត្ត ឱ្យវិសេសដោយលះបង់កាមគុណធ្វើចិត្តឱ្យបរិសុទ្ធជានិច្ច។
-
ឥសីក្នុងអក្សរសិល្ប៍បែបខេមរនិយម
ជាអ្នកបួសច្រើនភាវនាធម៌ ប្រព្រឹត្តតបធម៌ សច្ចធម៌ មានសប្បុរធម៌។ តួអង្គមានសមត្ថភាព
ខ្ពស់គ្រប់ផ្នែកទាំងអស់ទាំងខាងអក្សរសាស្រ្ត លេខនិពន្ត គម្ពីរ សិល្ប៍សាស្រ្ត
ចេះជប់ប្រស់ កាឡាខ្លួន ជាហេតុភេទផ្សេងៗ ចេះ សូត្រផ្លុំស្តោះ មានថ្នាំទិព្វ
ចេះហោះហើរ ដើរលើអាកាស ជ្រែកដី
ចេះគ្រប់សព្វ…។ការរស់នៅរបស់ឥសីខ្មែរ គឺមានអាស្រមក្នុងព្រៃ
ផ្នំដាច់ឆ្ងាយពីសង្គមមនុស្ស រស់នៅតែម្នាក់ឯង ជួនកាលមានចៅ គាំងមួយគ្រាន់ដាំទឹកតែ។ មានសម្លៀកបំពាក់ជា ស្បង់ ចីវរ
ស្បែកសត្វឬសម្បកឈើ ស្ពាយថង់យាម
ឆាន់ផ្លែឈើជាអាហារ
ដូចនេះយើងអាចនិយាយបានថា ឥសី មានគុណសម្បត្តិខ្ពស់
ទាំងចំណេះដឹងសិល្ប៍សាស្រ្ត និងសីលធម៌
គេតែងចាត់ទុកថា ជាបុគ្គល សន្តិនិយម បំពេញសាធារណៈប្រយោជន៍
និងជាទីគោរពរបស់មនុស្ស ផងទាំងមូល។
-
ឥសី
ជាជំពូកមនុស្សយល់អំពីបញ្ហាសង្គម បញ្ហាជីវិត ដែលមាន ទុក្ខច្រើនជាងសុខ។
ការរស់នៅដាច់ឆ្ងាយពីសង្គមមនុស្ស ដើម្បី ស្វែងរកធម៌ និង ដំណោះស្រាយតាមរយៈ
ការចម្រើនភាវនា ដែលជាមធ្យោបាយមួយបែបជ្រើសរើសសម្រាប់ស្វែងរកសេចក្តី សុខចំពោះបុគ្គល។
-
ជាគំរូមួយសម្រាប់មនុស្សទូទៅ
ឱ្យចេះសម្អាត កាយ វាចា ចិត្ត កសាងតែអំពើល្អ។
-
ចង់បង្ហាញថាបើបុគ្គលណាម្នាក់
ចង់ក្លាយខ្លួនជាអ្នកមានគុណ សម្បត្តិ ដូចឥសី
ទាល់តែនៅឱ្យដាច់ឆ្ងាយពីសង្គមមនុស្សព្រោះ សង្គមមនុស្សពោរពេញទៅដោយរឿងមិនល្អច្រើន។
-
ជាទស្សនៈសង្គមនៃសម័យកាលមួយដែលទាត់ចោលអ្នកចេះដឹង
អ្នកមានទេពកោសល្យ ឱ្យរស់នៅឯកកោតែម្នាក់ឯង។
៣៥/ ដូចម្តេចដែលហៅថា សិល្ប៍វិធី?
ដែលហៅថា សិល្ប៍វិធី គឺជា
វិធីសាស្រ្តផ្សេងៗរបស់អ្នកនិពន្ធ ក្នុង ការតាក់តែងនិពន្ធរឿង ដើម្បីឱ្យអ្នកអាន
អ្នកស្តាប់ជក់ចិត្តដិតអារម្មណ៍ តាមដំណើររឿង។
ឧទាហរណ៍ រឿងខ្លះអ្នកនិពន្ធបានបង្កើតឱ្យមានតួអង្គ ជាសត្វ ជាខ្មោច ជាដើមឈើ តួអង្គទាំងនោះ
ត្រូវបានអ្នកនិពន្ធលើក យកមកតំណាងនូវគុណវិបត្តិសង្គមណាមួយដូចជារឿងលើ្បកអក។
៣៦/ ដូចម្តេចដែលហៅថា អនុកម្ម ?
ដែលហៅថា អនុកម្ម គឺជាការត្រាប់តាមឬចម្លងតាមស្នាដៃណា
មួយនៃសិល្បៈអក្សរសិល្ប៍ដែលមានរួចមកហើយ ឬការលើកយកទិដ្ឋ
ភាពណាមួយក្នុងធម្មជាតិក្នងសង្គមមកពណ៌នាឆ្លុះបញ្ចាំងមកវិញតាម
រយៈគំនិតច្នៃប្រឌិតផ្សេងៗ។ ឧទាហរណ៍ របាំបេះក្រវាញ របស់លោក ហង្ស ធន់ហាក់។
៣៧/ ដូចម្តេចដែលហៅថានវកម្ម ?
ដែលហៅថា នវកម្ម គឺជាការបង្កើតថ្មី តាមគំនិតច្នៃប្រឌិតនៃសិល្ប៍
ប្រធានរបស់អ្នកបង្កើត។ ឧទាហរណ៍រឿងភូមិតិរច្ឆាន
ឈ្មោះតួអង្គជូន នៅ ជាឈ្មោះបង្កើតថ្មីដែលមានក្នុងស្នាដៃតែវាជាតំណាងឱ្យឈ្មោះបុគ្គលណា
ម្នាក់នៅក្នុងសង្គមដែរ។
៣៨/ ដូចម្តេចដែលហៅ និមិត្តកម្ម ?
ដែលហៅ និមិត្តកម្ម ជាស្នាដៃអក្សរសិល្ប៍-សិល្បៈ ដែលបង្កើតឡើង ដោយសំយោគរវាង អនុកម្មនិងនវកម្ម។
ឧទាហរណ៍ ស្នាដៃរឿងភូមិតិរច្ឆាន
ជានិមិត្តកម្មអក្សរសិល្ប៍មួយ ដែលអ្នកនិពន្ធបានសរសេររឿងដោយឈរ លើមូលដ្ឋានពិតជាក់ស្តែង
ក្នុងសង្គម(អនុកម្ម)និងគំនិតច្នៃប្រឌិតថ្មីរបស់អ្នកនិពន្ធ (សិល្ប៍វិធី ដើម្បី បានជាដំណើររឿងមួយឆ្លុះបញ្ចាំងអំពីទិដ្ឋភាពខ្មែរក្នុងសម័យសង្គមបារាំង)។
៣៩/ ដូចម្តេចដែលហៅ ពាក្យស្លោក ?
ដែលហៅថា ពាក្យស្លោក ជាកម្រងពាក្យ សំណួនពាក្យ ដែល មានខ្លឹមសារអប់រំ
ឃោសនាបញ្ចុះបញ្ចូលឱ្យមនុស្សអ្វីមួយ វាអាចមាន តម្លៃសកល
ពាក្យចាស់បុរាណឬតាមសម័យកាលដែលអាចបកស្រាយ បានទូលំទូលាយតាមន័យត្រង់។ ឧទាហរណ៍ ដាំដើមឈើមួយដើម
គឺ បង្កើតជីវិតមួយ។ ឧទាហរណ៍ ទៅរៀន និងទៅបង្រៀនគឺស្នេហាជាតិ។
៤០/ដូចម្តេចថែលហៅថា ពាក្យទំនឹមទំនៀម ?
ដែលហៅថា ពាក្យទំនឹមទំនៀម ជាពាក្យចាស់បុរាណចងក្រងជា
ប្រស្នាធៀបទៅនឹងសេចក្តីណាដោយបង្កប់ន័យខ្លឹមសារអប់រំភាគច្រើន មានន័យជាសុភាសិត។
ឧទាហរណ៍ ឈើកោងវល្លិ៍ព័ទ្ធ មនុស្សខ្ជាត់ព្រាត់ កុំយកខ្លួនបៀត។
៤១/ ដូចម្តេចដែលហៅថា សុភាសិត ?
ដែលហៅថា សុភាសិត គឺជា កម្រងពាក្យ
កន្សោមពាក្យ ពាក្យជួន កម្រងពាក្យជួន ដែលមានខ្លឹមសារអប់រំក្រើនរំលឹកជន្មានុជន
តាមវិធី ផ្សេងៗធ្វើឱ្យយើងពិចារណាតាមសេចក្តីន័យត្រង់ឬន័យធៀបក្នុងន័យ
បណ្តុះសតិស្មារតីឬការប្រៀនប្រដៅ។ ឧទាហរណ៍ ចេះពីរៀនមានពីរក
៤២/ ដូចម្តេចដែលហៅថា ពាក្យបណ្តៅ?
ដែលហៅថា ពាក្យបណ្តៅ
គឺជាកម្រងពាក្យជួន ដែលមានន័យ
បង្កប់តម្រូវឱ្យយើងពិចារណារកន័យពិតប្រាកដតាមការចោទរបស់គេ។
បើកាលណាយើងមិនអាចរកឃើញចម្លើយទាន់ពេលគេអាចលក់យើង តាមវិធីផ្សេងៗ
ដើម្បីធ្វើឱ្យមានភាពសប្បាយឡើង។ ឧទាហរណ៍ សត្វ មួយមកពីស្រុកជើង ក្បាលទូលភ្លើង
ជើងដុះស្នែង។
៤៣/ ដូចម្តេចដែលហៅថា រចនាបទ ?
ដែលហៅថា រចនាបទ គឺជា
វិធីសាស្ត្រនៃការតាក់តែងរៀបរៀង និយាយនិងការបញ្ចេញសំណួនវោហារសម្តី គំនិតទស្សនៈ
ឱ្យបានត្រឹម ត្រូវតាមក្បួនច្បាប់វេយ្យាករណ៍
ធ្វើយ៉ាងណាឱ្យមានអត្ថន័យនិងអត្ថរូប។
៤៤/ ដូចម្តេចដែលហៅថា រចនាបទរៀបរយ ?
ដែលហៅថា រចនាបទរៀបរយ គឺជាវិធីសាស្រ្តនៃការសរសេរដែល
អ្នកនិពន្ធ ប្រើពាក្យពេជន៍
ក្បួនប្រយោគតាមក្បួនវេយ្យាករណ៍ដោយ មានឈ្មោះកាលបរិច្ឆេទ ទីន្លែងពិតប្រាកដ
រចនាបទប្រភេទនេះគេច្រើន ប្រើក្នុងអត្ថបទជាផ្លូវការដូចជាសន្ទរកថា ជាដើម។
៤៥/ ដូចម្តេចដែលហៅថា
រចនាបទមិនរៀបរយ ?
ដែលហៅថា រចនាបទមិនរៀបរយ គឺជាវិធីសាស្រ្តនៃការសរសេរ
ដែលអ្នកនិពន្ធប្រើពាក្យពេជន៍ ក្បួនប្រយោគតាមក្បួនវេយ្យាករណ៍មិន
រៀបរយគឺសរសេរមិនគ្រប់ជ្រុងជ្រោយដូចរចនាបទមានរៀបនោះទេ។ រចនាបទនេះច្រើនប្រើក្នុងភាសានិយាយប្រចាំថ្ងៃ
និងភាសាតាមតំបន់។
៤៦/ ដូចម្តេចដែលហៅថា នាដ្យកថា ?
ដែលហៅថា នាដ្យកថា
គឺជាទម្រង់អក្សរសិល្ប៍មួយប្រភេទដែល អ្នកនិពន្ធរៀបចំតាក់តែងជាទំនុកល្ខោន ដោយឈរលើមូលដ្ឋានអត្ថបទ ប្រលោមលោកណាមួយ ដើម្បីសម្តែង
តាមរយៈការលើក ទំនាស់វិបត្តិ ផ្សេងៗ។ អត្ថបទបែបនាដ្យកថា ពុំមានពណ៌នាពីរូបលក្ខណៈសកម្ម
ភាពរបស់តួអង្គឬធម្មជាតិឡើយ។ ពាក្យពេជន៍ក្នុងដំណើររឿងជាការ
សន្ទនាឬការនិយាយរៀបរាប់របស់តួអង្គតែម្នាក់ឯង។
៤៧/ ដូចម្តេចដែលហៅថា ហាសកថា ?
ដែលហៅថា ហាសកថា គឺជាទម្រង់អក្សរសិល្ប៍មួយប្រភេទដែល
អ្នកនិពន្ធរៀបរៀងតាក់តែងអត្ថបទបែបជាល្ខោនដែលមានដំណើររឿង ប្រកបដោយសកម្មភាព មានលក្ខណៈសប្បាយរីករាយ
ធ្វើឱ្យអ្នកស្តាប់ អ្នកអាន អ្នកទស្សនារំភើបសប្បាយរីករាយ ដោយសកម្មភាពតួអង្គមាន
ភាពកំប្លុកកំប្លែង។
៤៨/ ដូចម្តេចដែលហៅថាទារុណសកថា ?
ដែលហៅថាទារុណកថាគឺទម្រង់អក្សរសិល្ប៍មួយប្រភេទរៀបរៀង
តាមដំណើររឿងជាឆាកជាឈុតដែលបង្ហាញឱ្យឃើញការឈឺចាប់ វឹកវរ កម្សត់ របស់តួអង្គ
ធ្វើឱ្យអ្នកអាន អ្នកស្តាប់ អ្នកទស្សនារន្ធត់អាណិតតួ
អង្គទន់ខ្សោយដែលត្រូវគេធ្វើបាប។
៤៩/ ដូចម្តេចដែលហៅថា ពាក្យដំណៀល?
ដែលហៅថា ពាក្យដំណៀល គឺជាទម្រង់អក្សរសិល្ប៍មួយប្រភេទ
ដែលអ្នកនិពន្ធសរសេរអត្ថបទខ្លីៗ ដើម្បីចំអករិះគន់ចំៗ ខ្លាំងៗ ទៅលើ
ស្ថាប័នឬបុគ្គលល្បីល្បាញណាម្នាក់។ ឧទាហរណ៍ រឿង ម៉ៅស្វិត។
៥០/ ដូចម្តេចដែលហៅថា សារកថា ?
ដែលហៅថា សារកថា
គឺជាទម្រង់អក្សរសិល្ប៍មួយប្រភេទ ដែល អ្នកនិពន្ធសរសេរអត្ថបទឆ្លងឆ្លើយ
ដើម្បីលាតត្រដាងនូវបញ្ហាណាមួយ ដែលទាក់ទងទៅនឹងការរស់នៅពិធីអ្វីមួយមនោសញ្ចេតនា…របស់មនុស្ស
តាមទស្សនៈផ្ទាល់ខ្លួន។
៥១/ ដូចម្តេចដែលហៅថា ទូន្មានកថា ឬឧទ្ទេសកថា?
ដែលហៅថាទូន្មានកថាឬ
ឧបទ្ទេសកថា គឺជាទម្រង់អក្សរសិល្ប៍មួយ ប្រភេទដែលមានលក្ខណៈជាច្បាប់អប់រំ ណែនាំជនានុជនឱ្យដើរក្នុងផ្លូវល្អ
ឱ្យមានសីលធម៌ មានគុណធម៌ ក្នុងជីវិត។ ខ្លឹមសារក្នុងគតិបណ្ឌិត ក្នុងអត្ថ
បទស្តែងឡើងដោយត្រង់ ដោយប្រៀបធៀប ដោយណែនាំ ឬហាមប្រាម។ ដូចជាមាននៅក្នុង
ច្បាប់ពាក្យចាស់ ច្បាប់ប្រុសស្រី ច្បាប់ក្រមង៉ុយជាដើម
៥២/ ដូចម្តេចដែលហៅថា ល្បើកកថា?
ដែលហៅថា ល្បើកកថា គឺជា
ទម្រង់អក្សរសិល្ប៍មួយប្រភេទដែល មានលក្ខណៈជារឿងនិទាន ដែលអ្នកនិពន្ធលើកយកសត្វ
ជាតួអង្គមួយ ដើម្បីជានិមិត្តរូប ឬជាគំរូឱ្យមនុស្សប្រភេទណាមួយ សមស្របតាមការ
ពិតជាក់ស្តែងក្នុងន័យរិះគន់ដល់គុណវិបត្តិរបស់បុគ្គលក្នុងសង្គមនោះ។ រឿងប្រភេទនេះតែងបង្ហាញពីជីវភាពទំនៀមទម្លាប់
ឬគុណវិបត្តិសង្គម។ មានដូចចជារឿង ល្បើកចចក ល្បើកជុចនិងត្រី ជាដើម។
៥៣/ ដូចម្តេចដែលហៅថា សាស្ត្រាទេស៍?
ដែលហៅថា សាស្រ្តាទេស៍ គឺជាសៀវភៅគម្ពីរក្បួនច្បាប់វិជ្ជាទាំង
ឡាយ ដែលជាប្រជុំអត្ថបទទាក់ទងទៅនឹងធម៌សម្រាប់សម្តែង ទេសនា ។
និយាយរួមធាតុពិតអប់រំក្នុងគម្ពីរនេះទាក់ទងទៅនឹងព្រះពុទ្ធសាសនា។ ដូចជា គម្ពីរទសជាតក
ជាសាស្រ្តាទេស៍។
៥៤/ ដូចម្តេចដែលហៅថា សាស្រ្តាល្បែង?
ដែលហៅថាសាស្រ្តាល្បែងគឺជាកម្រងអត្ថបទឬប្រជុំអត្ថបទជារឿង
ទាំងឡាយណាសម្រាប់បមពេរអារម្មណ៍ឱ្យសប្បាយរីករាយ កម្សាន្តចិត្ត
តាមរយៈភាសាដ៏ប្រណិតនៃអត្ថបទពាក្យកាព្យ។ ដូចជា សាស្រ្តាល្បែង ក្រុងសុភមិត្រ
រឿងមរណមាតា …។
៥៥/ ដូចម្តេចដែលហៅថា សាស្រ្តាក្បួន ?
ដែលហៅថាសាស្រ្តាក្បួនគឺជាតម្រាសេចក្តីតែងជាបែបបទកំណត់ជាគោលចរឹកដែលគេជឿថា
ជាគម្ពីរផ្ទុកចំណេះដឹងវិជ្ជាផៀងៗសម្រាប់ មនុស្សអនុវត្តន៍។ ដូចជា ក្បួនទស្សទាយ៍
ក្បួនថ្នាំ ក្បួនសម្ពង្ស …។
៥៦/ ដូចម្តេចដែលហៅថា ការវិភាគតួអង្គ?
ដែលហៅថាការវិភាគតួអង្គ
គឺជាការឱ្យតម្លៃតួអង្គតាមរយៈអាការៈ ខាងក្នុង អំពើ សម្តី របស់តួអង្គ
ឬការរកលក្ខណៈគុណសម្បត្តិ គុណវិបត្តិ
របស់តួអង្គផ្ទាល់ឬតាមរយៈពាក្យសម្តីតួអង្គដទៃទៀត។ ដូចជា រឿងរាម កេរ្តិ៍
តួអង្គព្រះរាម នាងសីតា ព្រះលក្ម្សណ៍ ក្រុងរាពណ៍ មហាជម្ពូជាដើម។
៥៧/
ចូរបង្ហាញពីឥទ្ធិពលអក្សរសិល្ប៍ពុទ្ធនិយមចំពោះសង្គមខ្មែរ?
អក្សរសិល្ប៍ពុទ្ធនិយមជាអត្ថបទអក្សរសិល្ប៍មួយដែលទទួលឥទ្ធិពល
ពីទ្រឹស្តីពុទ្ធសាសនាហើយយកទ្រឹស្តីនោះមកផ្សាយឱ្យសាសនាវិញ។ អក្សរ
សិល្ប៍ពុទ្ធនិយមនេះបានជះឥទ្ធិពលសល់ការរស់នៅរបស់មនុស្សខ្មែរក្នុង សង្គមដូចតទៅ៖
-
ផ្តល់ចំណេះដឹងខ្លះៗស្តីពីទស្សនៈវិជ្ជាព្រះពុទ្ធសាសនាក្នុងគម្ពីរព្រះត្រៃបិដក
-
ផ្តល់ការអប់រំ
·
ឱ្យជឿលើកម្មផលឱ្យមនុស្សសាងអំពើល្អវៀរចាកអាក្រក់
·
ឱ្យមានសេចក្តីព្យាយាម
តស៊ូ ក្នុងជីវិតជានិច្ច
·
ឱ្យស្រលាញ់សន្តិភាព
·
មានចិត្ត
មេត្តា ករុណា មុទិត្តា ឧបេក្ខា ខន្តី អហិង្សា
·
មានសាមគ្គីភាព
·
ចេះបរិចាគដល់មនុស្សទន់ខ្សោយ(ធ្វើទានដោយទ្រព្យ)
·
ជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួន
៥៨/ ចូរបង្ហាញពីឥទ្ធិពលអក្សរសិល្ប៍ព្រាហ្មណ៍និយមចំពោះចំណេះដឹង
ផ្សេងៗក្នងសង្គមខ្មែរ?
អក្សរសិល្ប៍ព្រាហ្មណ៍និយម គឺជា
អត្ថបទអក្សរសិល្ប៍ទាំងឡាយ ណាដែលទទួលឥទ្ធិពលទ្រឹស្តីសាសនាព្រាហ្មណ៍ ផ្សព្វផ្សាយឱ្យ
សាសនាព្រាហ្មណ៍វិញ។ អក្សរសិល្ប៍ព្រាហ្មណ៍និយមមានឥទ្ធិពលយ៉ាងច្រើនក្នុង ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់ចំណេះដឹងផ្សេងៗដូចជា៖
-
ចំណេះដឹងភាសាសំស្ក្រឹត
តាមរយៈរឿងរាមកេរ្តិ៍ មហាភារតយុទ្ធ
-
ផ្តល់ចំណេះដឹងទាក់ទងនឹងគម្ពីរត្រៃវេទ
ដែលអាចធ្វើឱ្យរៀនចេះ មន្តអាគមន៍គាថាផ្សេងៗតាមរយៈគម្ពីរទាំងនោះ។
-
ជឿលើអាទិទេព
ដូចជាការបន់ស្រន់
-
ឱ្យប្រកាន់យកពាក្យសច្ចធម៌ជាមូលដ្ឋាន
-
ផ្តល់ចំណេះដឹងផ្នែកយុទ្ធសាស្រ្ត
ធ្វើសង្គ្រាម
-
ផ្តល់ចំណេះដឹងផ្នែកប្រពៃណីទំនៀមទម្លាប់ក្សត្រ
-
ផ្តល់ចំណេះដឹងក្នុងការបង្កើតរបាំប្រពៃណីជាតិ។
៥៩/
ចូរបង្ហាញចំណេះដឹងតាមរយៈអក្សរសិល្ប៍ខេមរនិយមក្នុងការសិក្សា?
អក្សរសិល្ប៍ខ្មែរបែបខេមរនិយម គឺជាអត្ថបទប្រភេទនៃរឿងរ៉ាមួយ
ដែលអ្នកនិពន្ធបានលើកយកព្រឹត្តិការណ៍ទិដ្ឋភាពទូទៅនៃសង្គមខ្មែរមក ឆ្លុះបញ្ចាំងទៅតាមការពិត។
ការសិក្សាអក្សរសិល្ប៍ខ្មែរបែបខេមរនិយម
បានផ្តល់ឱ្យអ្នកសិក្សា នូវចំណេះដឹងដូចតទៅ៖
-
យល់ដឹងពីប្រវត្តិសាស្រ្ត
ដូចជារឿងភូមិតិរច្ឆាន គូលីកំណែន ព្រះថោងនាងនាគ ជាដើម។
-
ផ្តល់ចំណេះដឹងផ្នែកទីតាំងភូមិសាស្រ្ត
ដូចជា រឿងទុំទាវ ដែល យើងស្គាល់ភូមិសាស្រ្តនៃប្រទេសកម្ពុជាមានបាភ្នំប៉ូលជើងខាល លង្វែគ ត្បូងឃ្មុំ ជាដើម។
-
ចំណេះដឹងផ្នែកវប្បធម៌
ដូចជារឿង ឪពុកក្មេករើសកូនប្រសា
យើងយល់ពីទំនៀមទម្លាប់ខ្មែរដែលកូនប្រុសត្រូវទៅនៅបម្រើ ឪពុកម្តាយក្មេកមុនពេលរៀបការ។
រឿងទុំទាវ បង្ហាញពីវិធីនៃ ការចូលម្លប់របស់កូនស្រីនិងការសាងផ្នួសរបស់កូនប្រុស ជំនឿ
ហោរា និងពិធីស្តីដណ្តឹង ។
-
ផ្តល់ចំណេះដឹងផ្នែកតែងនិពន្ធអត្ថបទដូចជាការប្រើពាក្យពេចន៍
ភាសា ទម្រងអត្ថបទជាពាក្យកាព្យ កម្រងកែវ ពាក្យរាយជាដើម។
-
ទាក់ទងបរិស្ថាន
ដូចជារឿងទុំទាវរឿងក្រុងសុភមិត្រ អ្នកនិពន្ធ បានបង្ហាញនូវធម្មជាតិ ព្រៃព្រឹក្សា
មច្ឆាជាតិ ដែលមានពិតៗនៅ ក្នុងប្រទេសកម្ពុជា។
-
ចំណេះដឹងការគោរពសិទ្ធិមនុស្ស
ការរំលោភសិទ្ធិសេរីភាពក្នុង សង្គម ដូចជារឿង គូលីកំណែន ដែលប្រជាជនរស់នៅក្រោមការ
ធ្វើបាប បំបិទសិទ្ធិសេរីភាពពីសំណាកពួកបារាំង ជប៉ុនជាដើម។
-
យល់ដឹងខាងផ្នែកនយោបាយ
ដូចជារឿងព្រះអាទិត្យថ្មីរះនៅលើ ដែនដីចាស់អ្នកនិពន្ធបានបង្ហាញពីនយោបាយអ្នកដឹកនាំប្រទេស របស់អង្គសម្តេចឪ
ក្នុងសម័យសង្គមរាស្រ្តនិយម តាមរយៈការ លើកតម្កើងការងារកសិកម្ម ហត្ថកម្ម បំផុសឱ្យប្រជាជនស្រលាញ់ ប្រព័ន្ធនយោបាយទឹក។
-
យល់ដឹងផ្នែកលទ្ធិប្រជាធិបតេយ្យ
ដូចជារឿងប្រាសាទអង្គរវត្ត សង្គ្រាមគីង្គក់និងតាមព្រហ្ម
ដែលជាអត្តសញ្ញាណបង្ហាញពីលទ្ធិ ប្រជាធិបតេយ្យតាមប្រព័ន្ធគំនិតខ្មែរ។
-
ចំណេះដឹងផ្នែកសេដ្ឋកិច្ច
ការធ្វើពាណិជ្ជកម្ម សេដ្ឋកិច្ច ដូចជា ច្បាប់ល្បើកថ្មី មាយើង ។
-
ផ្នែកការអប់រំសីលធម៌
ចរិយាធម៌ ដូចជា ច្បាប់ប្រុស ច្បាប់ស្រី ច្បាប់ពាក្យចាស់ ច្បាប់ក្រមង៉ុយ ជាដើម។
៦០/
តើការរស់នៅរបស់មនុស្សក្នុងសង្គមចាំបាច់ត្រូវមានសីលធម៌អ្វីខ្លះ?
សីលធម៌ ជាសភាវទ្រទ្រង់ទៅរកអំពើល្អ
អំពើជាកុសលជាគន្លងនៃ ចរិយាធម៌របស់មនុស្ស ប្រកបដោយលក្ខណៈប្រពៃសមរម្យ។
ដូចនេះការរស់នៅរបស់មនុស្សត្រូវមានសីលធម៌ដូចជា៖ឮ
-
សីលធម៌ផ្ទាល់ខ្លួន
ដឹងខុសត្រូវ ល្អអាក្រក់ មានសេចក្តីក្លាហាន ហ៊ានទទួលខុសត្រូវលើអំពើរបស់ខ្លួន
តាំងខ្លួនជាម្ចាស់លើចិត្ត របស់ខ្លួន។
-
សីលធម៌គ្រួសារ ស្គាល់នូវកាតព្វកិច្ចរបស់ខ្លួនជាកូន
ឪពុកម្តាយ បង ប្អូន
ត្រូវតបស្នងសងគុណ ត្រូវចិញ្ចឹមបីបាច់ថែរក្សាអប់រំទៅ តាមកាតព្វកិច្ចរៀងៗខ្លួន។
-
សីលធម៌វិជ្ជាជីវៈ មានមនសិការការងារ
ការរកស៊ីតាមសមត្ថភាព
ស្មោះត្រង់មិនលោភលន់ចំពោះអ្នកតូចតាច។
-
សីលធម៌ក្នុងសង្គម មានភាពសាមគ្គីល្អ
មិនបង្កទំនាស់ គោរព សិទ្ធិមនុស្ស ស្រលាញ់យុត្តិធម៌ ទទួលស្គាល់ទុក្ខវេទនាអ្នកដទៃ។
៦១/ តើចតុស្តម្ភនៃការអប់រំជាអ្វី?
ចតុស្តម្ភនៃការអប់រំ គឺជា
គោលសំខាន់មួយនៃការអប់រំ ដែលធ្វើ ឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងសំខាន់ៗដូចជា៖
-
រៀនដើម្បីរស់នៅជាមួយគឺរស់នៅជាមួយសន្តិភាពសុខដុមរមនា គឺយោគយល់សហការគ្នា ទទួលស្គាល់ពហុវប្បធម៌
គោរពសិទ្ធិ។
-
រៀនដើម្បីចេះដឹង
រៀនស្គាល់អ្វីៗដែលនៅជុំវិញខ្លួនតាមរយៈការ បង្កើតចំណេះដឹងថ្មីៗ
គឺរៀនពីរបៀបរៀននិងបន្តរៀនទៅទៀត អប់រំចំណេះសម្បទារ។
-
រៀនដើម្បីចេះធ្វើ
បណ្តុះសម្បទារប្រតិបត្តិ ចេះអនុវត្តន៍បន្ទាប់ពី យើងចេះហើយ និងបណ្តុះបំនិនជីវិត ទ្រឹស្តីផ្សារភ្ជាប់
និងការអនុវត្ត កសាងសមត្ថភាពពិតៗ។
-
រៀនដើម្បីចេះរស់
រៀនរៀបចំខ្លួនឱ្យចេះរស់ចុះសម្រុងនៅក្នុង សង្គម ស្របតាមកាលអាកាស
និងរៀនរស់នៅដោយម្ចាស់ការ មានការទទួលខុសត្រូវជាបុគ្គលឯករាជ្យ ហើយនឹងអប់រំបញ្ញា។
No comments:
Post a Comment