"បុប្ផាស្ទឹងស្ទោង"
(លំនាំបទ បុប្ផាព្រះវិហារ)
I.ឱ!អាណិតខ្លួនកម្សត់អឺយ មិនគួរណាឡើយចាញ់បោកស្នេហ៍
ក្រមុំភ្នំពេញច្រើនឆ្នាំខែអឺយ ស្រីនាងប្រួលប្រែមានគូថ្មី។
II.ខូចចិត្តទួញយំរឿងស្នេហាអឺយ ព្រោះស្រីសាវាចិត្តអប្រីយ៍
តែបានបុប្ផា រំដួលស្រីអឺយ ដុះនៅលើដីស្ទោងថ្នមថែអឺយ។
R.បុប្ផាស្ទឹងស្ទោងជួយលួងលោមអឺយ បីបាច់ថ្នាក់ថ្នមលួងលោមស្នេហ៍
ប្រាប់ឱ្យឈប់គិតពីរូបគេអឺយ នាងស្ម័គ្រនៅក្បែរថែរក្សាអឺយ។
III.ចិត្តបងរំភើបក្នងហរទ័យអឺយ សប្បាយពេកក្រៃព្រោះជីវា
នាំបងកម្សាន្តតាមវត្តវ៉ាអឺយ ក្តីដើមខ័ណ្ឌសាព្រះនាងវត្តហប់។
IV.ឱ!ណាស្រុកស្ទោងសែនសប្បាយអឺយ ពីរនាក់ឆោមឆាយនាពេលយប់
បោះឈូងទាញព្រ័តក្នុងវត្តហប់អឺយ ក្តីដើមបញ្ចប់រាំធុងបាសអឺយ។
V.ចូលឆ្នាំអុំទូករដូវភ្ជុំអឺយ ញាតិមិត្តជួបជុំនៅតាមផ្ទះ
បងឱ្យមេបារៀបចំទុកដាក់អឺយ យើងទាំងពីរនាក់ជាគូគ្រងអឺយ។
No comments:
Post a Comment