Saturday, 9 June 2018

កំណាព្យ


កំណាព្យ ធ្វើការគាប់ចិត្តមិនត្រូវ
(បទពាក្យ៧)
១/ធ្វើការពេញចិត្តគេសរសើរ
ធ្វើការបណ្តើរគេប្រើបន្ត
ធ្វើនេះយកនោះខួរក្បាលវឹកវរ
ធ្វើការមិនល្អគេស្តីបន្ទោស។

២/ធ្វើការព្រឹកល្ងាចគ្មានទំនេរ
ធ្វើការខ្ញុំគេគេគ្មានសន្តោស
ធ្វើការហូរញើសទទឹកអស់
ធ្វើការដោយស្មោះគាប់មិនត្រូវ។
៣/ធ្វើការព្រោះតែចង់បានប្រាក់
ធ្វើការគ្មានដាក់មិនសល់នៅ
ធ្វើការគាប់ចិត្តមិនដែលត្រូវ
ធ្វើការយូរទៅត្រូវគេស្តី។
៤/ធ្វើការងារអស់កម្លាំងកាយ
ធ្វើការទាំងឡាយកិច្ចការអ្វី
ធ្វើអស់ពីចិត្តនៅគេស្តី
ធ្វើបែកញើសខ្ចីស្រោចជោគប្រាណ។
៥/ធ្វើការគាប់ចិត្តមិនដែលត្រូវ
ធ្វើការយូរទៅទាំងប៉ុន្មាន
ធ្វើគ្មានស្រាកស្រាន្តក្នុងហទ័យ។
៦/ធ្វើអស់កម្លាំងកាយមធ្យម
ធ្វើការងារធំមិនប្រពៃ
ធ្វើការអន់ចិត្តដែលគេស្តី
ធ្វើមិនប្រពៃល្អឥតខ្ចោះ។



No comments:

Post a Comment