ចម្រៀង កន្ទ្រឹមប្រុសស្រី
អ្នកតែង
លោក គិន ធារ៉ា
(លំនាំបទ កន្ទ្រឹមមាសពេជ្រ)
I.កន្ទ្រឹមបទថ្មី ប្រុសស្រីលើដីខេមរាចងចាំថា ចង្វាក់កន្ទ្រឹមសប្បាយ
តាមប្រពៃណី ប្រុសស្រីរាំមិនណាយ
( លោកអ្នកទាំងឡាយ ក្អាកក្អាយរាំតាមភ្លេង២ដង)។
II.ខ្មែរមានស្នាដៃ កែច្នៃចង្វាក់បទរាំ
ស្តាប់ឮពិបាកនឹងទ្រាំ យើងថែទាំទាំងចាស់ទាំងក្មេង ជាតិយើងជាជាតិខ្មែរ រក្សាចង្វាក់ភ្លេង ( ទោះអ្នករៀបចូលគេង ឮភ្លេងនៅមិនបានឡើយ២ដង)។
R.ឆ្នាំនេះសប្បាយ ស្រស់ស្រាយគ្រប់គ្នា
បងប្អូនចេះសាមគ្គា ជួយគ្នាផុតទុក្ខស្បើយ
រដូវច្រូតកាត់ ឆ្ងាយផាយផាត់ទៅហើយ
( ឱ!បងប្អូនអើយ កុំបង្អង់ឡើយឡើងរាំ ២ដង)
III.យើងជាកូនខ្មែរ រួមថែរក្សាប្រពៃ
ពូជពង្សថ្លាថ្លៃ សាមគ្គីថែទាំ
កុំឲ្យបាត់បង់ លុងស្ងាត់បាត់ក្សិណក្ស័យ
( បង់បាត់ស្នាដៃ បាត់ប្រពៃណីខ្មែរ ២ដង)។
IV.ខ្មែរស្រលាញ់ខ្មែរ រួមថែចង្វាក់ប្រពៃ
ល្បីល្បាញរាល់ថ្ងៃ សម័យនិយមរាំដែរ
កន្ទ្រឹមសាមគ្គី មិនថាជាតិសាសន៍ខ្មែរ
( ចូលមករាំដែរ តហូរហែពេញវង់២ដង)
V.ខ្មែរមានមោទន បទចង្វាក់កន្ទ្រឹម
អ្នករាំញញឹម ចប់ហោ!លាន់បំពង
អ្នកមើលទស្សនា អ្នករាំកុះករពេញវង់
( ឈរមើលរហង់ កន្ទ្រឹមបទខ្មែរ ២ដង)។. មិនទាន់សម្រួល
០៩ មករា ២០១៨
No comments:
Post a Comment