Saturday, 9 June 2018

ម៉ែបំពេរកូនស្ងួនភ្ងាឲ្យគេង


ម៉ែបំពេរកូនស្ងួនភ្ងាឲ្យគេង
ម៉ែបំពេរលេងឲ្យកូនគេងស្តាប់
ម៉ែបំពេរច្រៀងបន្លឺសូរស័ព្ទ
ម៉ែបំពេរប្រាប់រៀបរាប់សេចក្តី។
ម៉ែបំពេររឿងចម្រៀងកវី
ម៉ែបំពេរស្តីពីរឿងនិទាន
ម៉ែបំពេរបែបអត្ថបទទូន្មាន
ម៉ែបំពេរមានន័យអត្ថខ្លឹមសារ។
ម៉ែបំពេរកូនពីរោះអស្ចារ្យ
ម៉ែបំពេរថាកូនស្ងួនពំងារ
ម៉ែបំពេរប្រាប់ឲ្យកូនពុះពា
ម៉ែបំពេរជាបទបាទអប់រំ។
ម៉ែបំពេរថាបើកូនម៉ែធំ
ម៉ែបំពេរយំរៀបរាប់អត្ថន័យ
ម៉ែបំពេរកូនថាមនុស្សសម័យ
ម៉ែបំពេរន័យចង់ឲ្យកូនល្អ។
ម៉ែបំពេរយោលកូនដោយស្មោះសរ
ម៉ែបំពេរតបែបអធិប្បាយ
ម៉ែបំពេរន័យសេចក្តីបរិយាយ
ម៉ែបំពេរលាយប្រដៅអប់រំ។


No comments:

Post a Comment