Thursday, 7 June 2018

វិធីសាស្ត្រតែងកំណាព្យ

កំណាព្យ វិធីសាស្ត្រតែងកំណាព្យ
ការតែងពាក្យកាព្យឲ្យមាន័យ
ឲ្យស៊ុីវិល័យគេនិយម
ឲ្យគេចូលចិត្តមិនបង្ខំ
មនុស្សក្នុងសង្គមចាប់អារម្មណ៍។


វិធីសាស្ត្រតែងបទកំណាព្យ
គោរពជើងកាព្យប្រមូលផ្តុំ
គោរពតាមក្បួនកុំបន្លំ
ជួនផ្ទួនរណ្តំឃ្លាតាមវគ្គ។
ម្យ៉ាងទៀតការតែងជាពាក្យកាព្យ
តែងជាកំណាព្យត្រូវជាប់ទាក់
ទងសិល្ប៍វិធីមានបីជាក់
ច្បាស់ទើបជាអ្នកកវីពិត។
អត្ថន័យមានសីលធម៌
គុណធម៌បវរសច្ចៈធម៌គិត
តាក់តែងយ៉ាងណាជាគំនិត
វត្ថុវិស័យពិតមកតថៈ។
អត្ថរូបជាវិធីតាក់តែង
ឲ្យអ្នកកាព្យត្មែងលើកយកសច្ចៈ
ជាបទរចនាសោភ័ណតថៈ
តាមក្បួនលើកដាក់ជាពាក្យកាព្យ។
អត្ថរសជាតម្លៃអប់រំ
ឲ្យមនុស្សសុខុមក្នុងកំណាព្យ
តម្លៃជាតិសកលពាក្យកាព្យ
តែងជាកំណាព្យន័យអប់រំ។

No comments:

Post a Comment