អំពិលដុះពីអាចម៍
(បទពាក្យ៧)
១/ អំពិលនៅស្រែខ្មែរអ្នកដាំ
ភ្លៀងធ្លាក់ជោគជាំដុះពន្លក
រីកលូតកំពស់ចេញស្លឹកមក
លាស់ត្រួយពន្លកជារុក្ខា។
២/ អំពិលជាតិជូរពីធម្មជាតិ
មិនគួរណាឃ្លាតស្រែចម្ការ
មកដុះដីក្រុងភ្លេចខ្លួនថា
វាជូរយ៉ាងណាកាលពីមុន។
៣/ បានដុះដីក្រុងភ្លេចដីស្រែ
កសិករដាំថែដាក់ជីទុន
អាចម៍គោធម្មជាតិអ្នកមានគុណ
អាចម៍គោជាទុនរីកចេញផ្កា។
៤/ បាននៅទីក្រុងឡើងឫកចាង
សម្តីក្អេងក្អាងគ្មានបញ្ញា
ចេញពីអាចម៍សោះនែ!អាវ៉ា
កុំនឹកស្មានថាលើដីគ្មានមេឃ។
No comments:
Post a Comment