កំណាព្យ
ទំនួញថ្មភ្នំ
(បទកាកគតិ)
១/
ធម្មជាតិជាភ្នំ មិនចេះទួញយំ
រីងរៃសោកា
នឹកស្តាយស្រណោះ
ឈឺចាប់ខ្លោចផ្សា
ឈឺដោយមនុស្សា
ហារស្តីមិនរួច។
២/
គេធ្វើបាបខ្ញុំ អាងខ្ញុំជាភ្នំ
ភ្នំតូចភ្នំស្រួច
ពុំត្រាប្រណី
អាងចិត្តខ្ញុំកួច
កំពូលភ្នំស្រួច
រលាយបាត់បង់។
៣/
ធម្មជាតិជាភ្នំ មិនចេះទួញយំ
មានចិត្តស្មោះត្រង់
ដល់មនុស្សម្នីម្នា
កាន់ឆ្ពោះតម្រង់
ឲ្យចិត្តមូលស្លុង
គន់មើលធម្មជាតិ។
៤/
ធម្មជាតិលើភ្នំ រុក្ខតូចធំ
សុទ្ធតែជាញាតិ
បងប្អូនដីភ្នំ
រុក្ខឯទៀត
សម្រស់ធម្មជាតិ
ដុះលើដីខ្មែរ។
៥/
ភ្នំទួញអាសូរ ធ្លាប់តែសម្បូរ
លើដីស្រុកស្រែ
រួមរស់សុខសាន្ត
តាំងពីបុព្វេ
ដីភ្នំជាកេរ
សម្បត្តិធម្មជាតិ។
No comments:
Post a Comment