#បទអើយរ៉ា ស្បែកជើង
១/ស្បែកជើង អើយរ៉ា គេយកប្រើ
រត់ដើរ អើយរ៉ា ទាំងថ្ងៃយប់
ចិត្តធ្ងន់ អើយរ៉ា មិនហ៊ានឈប់
ចិត្តស្ងប់ អើយរ៉ា ទ្រាំបម្រើ។
២/ស្បែកជើង អើយរ៉ា ហូរទឹកភ្នែក១/ស្បែកជើង អើយរ៉ា គេយកប្រើ
រត់ដើរ អើយរ៉ា ទាំងថ្ងៃយប់
ចិត្តធ្ងន់ អើយរ៉ា មិនហ៊ានឈប់
ចិត្តស្ងប់ អើយរ៉ា ទ្រាំបម្រើ។
យំយែក អើយរ៉ា តាមដំណើរ
ធ្វើការ អើយរ៉ា តាមគេប្រើ
រត់ដើរ អើយរ៉ា គ្រប់ជំហ៊ាន។
៣/ស្បែកជើង អើយរ៉ា តាមបម្រើ
គេប្រើ អើយរ៉ា ដូចទាហាន
ស៊ូទ្រាំ អើយរ៉ា មិនដែលហ៊ាន
ទោះឃ្លាន អើយរ៉ា មិនហ៊ានស្តី។
៤/ស្បែកជើង អើយរ៉ា ជួយបម្រើ
រត់ដើរ អើយរ៉ា មិនជាថ្វី
ធ្វើការ អើយរ៉ា គ្មានប្រណី
ជេរស្តី អើយរ៉ា ក៏នៅទ្រាំ។
៥/ស្បែកជើង អើយរ៉ា គេបន្ទោស
សន្តោស អើយរ៉ា មុខឡើងមាំ
ខាំមាត់ អើយរ៉ា នៅស៊ូទ្រាំ
ទម្រាំ អើយរ៉ា ពេលណាសុខ។
៦/ស្បែកជើង អើយរ៉ា គាប់មិនត្រូវ
តាមផ្លូវ អើយរ៉ា ជួបតែទុក្ខ
គេស្តី អើយរ៉ា ឡើងស្ពឹកមុខ
កើតទុក្ខ អើយរ៉ា ខុសរហូត។
៧/ស្បែកជើង អើយរ៉ា រស់កម្សត់
ខំអត់ អើយរ៉ា ឡើងចង់ឆ្គួត
គេប្រើ អើយរ៉ា មករហូត
របូត អើយរ៉ា គ្មានថ្ងៃឡើយ។
៨/ស្បែកជើង អើយរ៉ា ទួញរៀបរាប់
ឃ្លាឈ្នាប់ អើយរ៉ា ប្រាប់ចម្លើយ
អ្នកប្រើ អើយរ៉ា ដឹងឲ្យហើយ
កោះត្រើយ អើយរ៉ា មានព្រំដែន។
៩/ស្បែកជើង អើយរ៉ា ប្រាប់អ្នកប្រើ
សំណើរ អើយរ៉ា លែងមែនទែន
អត់ទ្រាំ អើយរ៉ា មានបែបផែន
ថាមែន អើយរ៉ា ពិតប្រាកដ។
១០/ស្បែកជើង អើយរ៉ា វាបម្រើ
អ្នកប្រើ អើយរ៉ា គ្មានកំណត់
សម្រាក អើយរ៉ា គ្មានថ្ងៃផុត
ថ្ងៃអត់ អើយរ៉ា ប្រើវាម្តង។
No comments:
Post a Comment