សេចក្ដីផ្ដើម
រឿង ប៉ូល
វីរហ្សីនីនេះ និពន្ធដោយលោក ហង្ស ធុនហាក់ ដែលជាស្នាដៃនិពន្ធប្រលោម
លោកបែបមនោសញ្ចេតនា។ ខាងក្រោមនេះយើងសូមនាំលោកអ្នកមកសិក្សារឿង ប៉ុល វិរហ្សីនីទាំងអស់គ្នា។
1. សង្ខេបរឿង
ក្នុងឆ្នាំ១៧២៦
ឪពុករបស់វីហ្សីនី លោកដឺឡាទួរបានលាចាកលោកនេះទៅធ្វើឲ្យនាង និងម្ដាយរបស់នាងរស់នៅយ៉ាងលំបាក
ជាមួយអ្នកបំរើម្នាក់ជាជនស្បែកខ្មៅឈ្មោះម៉ារី។ ដោយសាតែខ្លាចគេមើលងាយអ្នកស្រី
ដឺឡាទួរបាននាំកូន និងអ្នកបំរើមករស់នៅក្នុងព្រៃភ្នំកោះព័រល្វីដដែលនោះ។ ពេលនោះវីរហ្សានីបានប្រសូតតែម្ដងនៅទីនេះ។
ស្របជាមួយគ្នានោះនាងម៉ាហ្គើរីត នៅទីនេះជាមួយគ្នាដែលមានអ្នបំរើរប្រុសម្នាក់ឈ្មោះ
ដូម៉ាំង្គ ហើយក៏បានច្រសូតកូនប្រុសម្នាក់ដែរឈ្មោះ ប៉ូល។
គ្រួសារទាំងពីរបានស្រលាញរាប់អានគ្នាជាខ្លាំង។ រីឯកូនទាំងពីរបាននៅជាមួយគ្នា
លុះធំរៀងខ្លួន។ ប៉ូល និង វីរហ្សីនី តែងតែនៅជាមួយគ្នារាល់ថ្ងៃ
ហើយស្រលាញ់គ្នាខ្លាំងណាស់ ដោយប៉ូលហៅវីរហ្សីនីថា ប្អូន
រីឯប៉ូលវិញបានហៅវីរហ្សានីវិញថា បង។ រាល់ថ្ងៃពេលដែលប៉ូលចេញទៅព្រៃជាមួយ ដូម៉ាំង
គេតែងតែកាន់ពូថៅតូចមួយ ហើយបានកាត់ផ្កា ឬផ្លែឈើណាល្អៗ
មកផ្ញើរវីរហ្សានីជានិច្ចមិនដែលខាន។ កុមារទាំងពីរកំរនៅបែកគ្នាណាស់។
កុមារទាំងពីរមានគោលបំណងតែមួយគត់ គឺជួយគ្នាទៅវិញទៅមក។ តាំងពីតូចដល់ធំ ទាំងពីរនាក់តែងតែជួយជំនួសដៃជើងឪពុកម្ដាយជានិច្ច។
ក្រោយបន្តិចមក វីរហ្សីនីមានអាយុដប់ពីរឆ្នាំ ប៉ុន្ដែនាងមានមាឌធំហើយបែកសាច់សន្ធឹកណាស់។
សក់នាងពណ៌នាងមានពណ៍ក្រហមភ្លឺដូចមាសហើយដុះយ៉ាងក្រាស់។ ភ្នែកខៀវថ្លា
នឹងបបូរមាត់រលោងរបស់នាង សឹងតែមានពន្លឺឆ្លុះសើរៗមកលើស្បែកមុខនាង។ ចំណែកប៉ូល
ក៏មិនចាញ់វិរហ្សីនីប៉ុន្មានដែរ គេមានរូបរាង ខ្ពស់ជាងវីរហ្សានី សំបុរស្រឯម រោមភ្នែកក្រាស់
ច្រមុះស្រួច។ ម្ដាយរបស់វីរហ្សីនី ដោយឃើញកូនមានរូបឆោមលោមពណ៍ល្អយ៉ាងនេះ មានការបារម្ភមិនដឹងជាទៅជាយ៉ាងណាថ្ងៃក្រោយ
បើសព្វថ្ងៃក្រក្សត្រយ៉ាងនេះ។ តាមពិតទៅអ្នកស្រី ដឺឡាទួរគឺជាកូនអ្នកធូរធានៅស្រុកបារាំង
ប៉ុន្តែដោយសារតែគាត់បានរៀបការជាមួយឪពុកវីរហ្សីនីដេលជាអ្នកក្រ
ដូចនេះហើយម្ដាយមីងគាត់បានកាត់កាលគាត់ចោល និង មិនរវល់នឹងជីវិតគាត់ទៀតឡើយ។ គាត់សុខចិត្តកាត់ខ្មាស់សរសេរសំបុត្រផ្ញើរទៅម្ដាយមីងដែលគ្មានប្ដី
អាក្រក់ទាំងរូប អាក្រក់ទាំងកាយនេះ ប៉ុន្ដែផ្ទុយស្រលះសំបុត្រដែលបានផ្ញើរទៅបែរជាមិនឃើញមានតប
រហូតចុងក្រោយមានសំបុត្រមួយផ្ញើរមកវិញឲ្យគាត់ទៅយកទទួល។ អ្នកស្រីដឹឡាទួរគាត់បានប្រញាប់ប្រញាល់ទៅទទួលសំបុត្រនោះទាំងសំលៀកបំពាក់ប្រលាក់
ដាច់រហែកយ៉ាងណាក៏គាត់ទៅមិនខ្មាស់គេដែរ។ ក្នុងសេចក្ដីសំបុត្ររបស់គាត់បាននិយាយថា
អ្នកស្រីដឺឡាទួរសមមុខហើយដែលមករៀបការជាមួយអ្នកក្រវេទនាយ៉ាងនេះនោះ។ គាត់មិនខ្វល់ទេ
ទោះបីអ្នកស្រីវេទនាយ៉ាងណាក៏ដោយ។ ពេលដែលអានសំបុត្រនេះចប់
គាត់បានដើរមកផ្ទះវិញទាំងអស់សង្ឃឹម។ ក្រោយមកគាត់ក៏សំរេចចិត្តទ្រាំរស់នៅជាមួយកូន
និងអ្នកស្រីម៉ាហ្គើរីត ព្រមទាំងប៉ូលនៅជាមួយគ្នាយ៉ាងសុខសាន្ត។ ថ្ងៃមួយពេលដែលវីរហ្សីនី
និងប៉ូលនៅផ្ទះកំពុងតែដាំស្ល ស្រាប់តែមានអ្នកងារម្នាក់មានរូបរាងស្គមស្គាំងមកសុំបាយអាស្រ័យ។
វីរហ្សីនី និងប៉ូលមានការអាណិត និង បានទៅសុំលើកលែងទោសពីម្ចាស់អ្នកងារន៉។
ពួកគេបានធ្វើដំណើរឆ្លងកាត់ព្រៃភ្នំ ដងអូយ៉ាងយូរទើបដល់ទីនោះ។ ម្ចាស់អ្នកងារនោះ
ក៏បានលើកលែងទោសឲ្យ។ ក្រោយមកពួកគេក៏បានវិលមកវិញ ដើរកាត់ព្រៃរួចក៏វង្វែងក្នុងព្រៃ។ ពួកគេបានឆ្លងកាត់
ឧបសគ្គជាច្រើនជាមួយគ្នា និងជួយគ្នាយ៉ាងស្វិតស្វាញ ប៉ុន្តែសំណាងល្អពួកគេក៏បានមកដល់ផ្ទះយ៉ាងមានសុវត្តិភាព។
សម្ព័នភាពរវាង វីរហ្សីនី និងប៉ូល ក៏បានបង្ហាញប្រាប់គ្នាទៅវិញទៅមក។ ថ្ងៃដែលជាឧបសគ្គមកបំបែកគេ
ក៏បានមកដល់។ នោះគឺម្ដាយមីងនាងនៅបារាំងបានសុំនាងទៅនៅឯបារាំង
ដើម្បីទទួលទ្រព្យសម្បត្តិ ទាំងដែលបានគរាម នឹងប្ដឹងផ្ដល់ទាមទារនាងទៅនៅទីនោះ។
នាងក៏បានសំ រេចចិត្តទៅទីក្រុងប៉ារីស។ ប៉ូលមិនសប្បាយចិត្តទេ ពីព្រោះគេត្រូវបែកពីនាង។
ជាអកុសលពេលដែលនាងបានមកពីទីក្រុងប៉ារីស កប៉ាល់នាងក៏បានត្រូវព្យុះបក់បោកស្លាប់
រីឯប៉ូលក៏បានអស់សង្ឃឹមបាក់ទឹកចិត្ត អត់បាយអត់ទឹក ជីវិតគេក៏បានបញ្ចប់ទៅតាមវិរហ្សីនីដែរ៕
2. វិភាគតូអង្គ
v គុណសម្បត្តិរបស់ប៉ូល
Ø ជាបុរសក្លាហ៊ានស្រលាញស្មោះស័គ្រ្មចំពោះវីរហ្សីនី។
Ø ជាមនុស្សឧស្សាក្នុងការងា ចេះតស៊ូគ្រប់ឧបសគ្គ។
Ø ជាមនុស្សមានកំលាំងខ្លាំង មានមាឌធំ។
Ø គោរពស្រលាញម្តាយថែទាំម្តាយ និង អ្នកជិតខាង។
Ø មានទឹកចិត្តស្មោះត្រង់ចំពោះមិត្តភ័ក្ត។
Ø គោរពព្រះពុទ្ធសាសនា។
Ø ជាមនុស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើស្រែចំការ។
Ø ចេះបង្កើតរបស់ស៊ីថ្មីដោយយកទឹកអំពៅទៅលាយេជាមួយទឹកក្រូចបានជាភេសជ្ជៈថ្មីមួយ។
Ø ចេះរកមោធ្យាបាយដើម្បីឲ្យដំនាំបានផលកាន់តែច្រើន។
Ø ចេះផ្តល់គំនិតល្អៗទៅកានវីរហ្សីនីពេលវីរហ្សីនីមានទុក្ខ។
Ø ជួយរាល់កិច្ចការទាំងអស់មិនថាការងានៅផ្ទះខ្លួនឯង ឬ
ការងានៅផ្ទះវីរហ្សីនី គឺប៉ូលជាអ្នករាប់
រង់ទាំងអស់។
Ø ចេះរៀនរស់តាមបែបធម្មជាតិ ដោយអាស្រ័យជាមួយធម្មជាតិ។
Ø ចេះតែងបទចំម្រៀង ច្រៀងលេងកំសាន្ត។
Ø ចេះយករឿងដែលម្តាយនិទានប្រាប់មកដើរតួសំដែងជាមួយមិត្តភ័ក្ត។
Ø ហ៊ានបូជាជីវិតចំពោះនារីដែលខ្លួនស្រលាញ។
Ø ពិធីបុណ្យធ្វើទ្បើងយ៉ាងក្រឹកក្រេង។
v គុណវិប្បត្តិប៉ូល
Ø ស្រលាញគេច្រើនជាងខ្លួនឯង។
Ø មិនអាណិតម្តាយដែលនៅតែឯង។
Ø ចំពោះស្នេហាហ៊ានបូជាជីវិត។
Ø ឆាប់អន់ចិត្តក្នងរឿងស្នេហា។
Ø ជាមនុស្សប្រចានច្រើន។
Ø ជាមនុស្សថាអីធ្វើនុង។
Ø មិនស្តាប់ការពន្យល់របស់ម្តាយ។
v គុណសម្បត្តិរបស់វីរហ្សីនី
Ø ជានារីមានសម្រស់ស្រស់ស្អាត់។
Ø មានចរិកស្លូតបូត សុភាពរាប់សារ។
Ø គោរពស្រលាញម្តាយ និងញ្ញត្តិជិតខាង។
Ø គោរពព្រះពុទ្ធសាសនា ស្តាប់បង្កាប់ព្រះសង្ឃឹ។
Ø ចេះត្រឹះរឹះពិចារណាគិតរាល់បញ្ហាដែលបានកើតទ្បើងចំពោះខ្លួន។
Ø មនុស្សឧស្សាក្នុងការងា ចេះតស៊ូគ្រប់ឧបសគ្គ។
Ø មានទឹកចិត្តស្មោះត្រង់ចំពោះមិត្តភ័ក្ត។
Ø ជាមនុស្សមានគំនិតច្នៃប្រឌិតក្នុងការធ្វើស្រែចំការ។
Ø ជួយរាល់កិច្ចការទាំងអស់មិនថាការងានៅផ្ទះខ្លួនឯង ឬ
ការងានៅផ្ទះវីរហ្សីនី គឺប៉ូលជាអ្នករាប់
រង់ទាំងអស់។
Ø ចេះរៀនរស់តាមបែបធម្មជាតិ ដោយអាស្រ័យជាមួយធម្មជាតិ។
Ø ចេះតែងបទចំម្រៀង ច្រៀងលេងកំសាន្ត។
Ø ចេះយករឿងដែលម្តាយនិទានប្រាប់មកដើរតួសំដែងជាមួយមិត្តភ័ក្ត។
Ø ហេតុតែគោរពអ៊ុំសុខចិត្តធ្វើដំណើរទាំងពីឆ្ងាយទៅរក។
Ø ជួបព្យុះធ្វើឲ្យវីរហ្សីនីស្លាប។
Ø មាននារីជាច្រើនមកគោរពសពនាង។
v គុណវិប្បត្តិវីរហ្សីនី
Ø ដោយសារគោរពគេហូសមិនគិតពីអាយុជីវិតខ្លួនឯង។
Ø គិតអ្នកដែលនៅឆ្ងាយច្រើនជាងអ្នកនៅក្បែរដែលមិនដែលឃើញមុខ។
Ø ស្លាប់ព្រោះធ្វើដំណើរទៅជួបអ៊ុំនៅអីរ៉ុប។
v គុណសម្បត្តិរបស់លោកស្រីដឺទ្បាទួរ
Ø ស្រលាញកូន គោរពញ្ញត្តិជិតខាង។
Ø ជាម្តាយដល់ល្អ អាណិតពេលកូនជួបទុក្ខ និងព្រួយបារម្មណ៍ពីកូន។
Ø ចេះទូន្មានប្រដៅដល់កូនឲ្យប្រព្រឹត្តល្អ។
Ø រាល់កំហុសម្តាយតែងលើកលេងឲ្យ។
Ø កើតទុក្ខពេលបាត់កូន។
Ø យំសោកបោកខ្លួនពេលដឹងថាកូនបានស្លាប។
Ø គោរពព្រះពុទ្ធសាសនា ដោយសូត្រធម៏រាល់ថ្ងៃសីល។
Ø រៀបចំពិធីសពកូនតាមប្រពៃណី។
v គុណវិប្បត្តិលោកស្រីដឺទ្បាទួរ
Ø គោរពគេហួសមិនគិតពីខ្លួនឯង។
Ø ជាមនុស្សខ្លាចគេ ពេលឃើញគេមាន ចំនែកឯខ្លួនឯងក្រ។
Ø ជាមនុស្សទន់ខ្សោយ។
Ø មិនហ៊នតេវ៉ារាល់ការគេស្តីបន្ទោស់។
v គុណសម្បត្តិរបស់លោកស្រីម៉ាហ្គើរីត
Ø ស្រលាញកូន គោរពញ្ញត្តិជិតខាង។
Ø ជាម្តាយដល់ល្អ អាណិតពេលកូនជួបទុក្ខ
និងព្រួយបារម្មណ៍ពីកូន។
Ø ចេះទូន្មានប្រដៅដល់កូនឲ្យប្រព្រឹត្តល្អ។
Ø រាល់កំហុសម្តាយតែងលើកលេងឲ្យ។
Ø កើតទុក្ខពេលបាត់កូន។
Ø យំសោកបោកខ្លួនពេលដឹងថាកូនបានស្លាប។
Ø គោរពព្រះពុទ្ធសាសនា ដោយសូត្រធម៏រាល់ថ្ងៃសីល។
Ø រៀបចំពិធីសពកូនតាមប្រពៃណី។
Ø មិនប្រឆាំងនិងគំនិតកូនព្រោះស្រលាញ។
v
គុណវិប្បត្តិរបស់លោកស្រីម៉ាហ្គើរីត
Ø តាមចិត្តកូនពេក មិនហ៊ានឃាត់។
Ø ជាមនុស្សទន់ខ្សោយ។
v គុណសម្បត្តិរបស់លោកដូម៉ាំង្គ
Ø ជួយចិញ្ចឹមបីបាចប៉ូលតាំងពីតូចរហូត់ដល់ធំ។
Ø ជូយរាល់ការងាទាំងអស់របស់គ្រួសារប៉ូល
និងគ្រួសារវីរហ្សីនី។
Ø ព្យាយាមស្វែងរក់ប៉ូល និងវីរហ្សីនី។
Ø ក្លាហ៊ានក្នុងការដើររកក្មេងទាំងពី ដោយដើរឆ្លង់កាត់ព្រៃដល់ធំ។
v គុណសម្បត្តិរបស់មិត្តប៉ូល និងនាងវីរហ្សីនី
Ø ជួយឲ្យអ្នកទាំងពីសប្បាយចិត្ត។
Ø ជួយគ្នាពេលអ្នកទាំងពីមានការលំបាក់ចិត្ត។
Ø ចេះដើរតួសំដែងជាមួយប៉ូល និងនាងវីរហ្សីនី។
v គុណវិប្បត្តិរបស់លោកដឺទ្បាបួរ ដូណេស៍
Ø ជាមនុស្សសំលឺងឃើញតែអ្នកមាន មើលងាយអ្នកក្រ។
Ø ចៅហ្វាយខែត្រតែឈ្មោះតែមិនជួយដល់ជនក្រីក្របែរទៅកាន់ជើងអ្នកមានទៅវិញ។
Ø មិនជួយបែរជាន់បន្ថែម។
Ø ប្រើសំដីអសុរស្ស មិនគោរពប្រជាជន។
v គុណវិប្បត្តិរបស់ម្តាយមីងលោកស្រីដឺទ្បាទួរ
Ø ជាមនុស្សប្រកាន់ពូជសាសន៍។
Ø មិនយកយល់ដល់សាច់ញ្ញតិដែលក្រ បែរជាមើលងាយបន្ថែម។
Ø មិនចេះស្រលាញបង ប្អូន។
Ø ពេលដឹងថាខ្លួនជិតស្លាប់គ្មានអ្នកណាស្នងទ្រព្យទើបនឹកឃើញបង
ប្អូន។
3. វិភាគអត្ថន័យ
•
ការប្រកាន់វណ្ណះចំពោះការជ្រើសរើសគូរស្រករ
ឧទាហរណ៍ :
ម្តាយមីងរបស់លោកស្រី ដឺឡាទួរ ដែលជាអ្នកមានស្តុកស្តមម្នាក់នៅស្រុកបារាំង
ជាកូនអ្នក
មានពូជអម្បូរខ្ពង់ខ្ពស់ បានខឹងសម្បារយ៉ាងខ្លាំងចំពោះលោកស្រី ដឺឡាទួរ
ដោយយល់ថាក្មួយគាត់ជាមនុស្សក្នុងវង្សត្រកូលជាមួយនឹងគេដែរ បែរជាមកយកមនុស្សកំពូជទាបធ្វើជាប្តី…។
• ការមិនអធ្យាស្រ័យដល់សាច់សារលោហិតរបស់ខ្លួន
ឧទាហរណ៍ : លោកស្រី ដឺឡាទួរ ខំលះសេចក្តីអៀនខ្មាស់
ដើម្បីសរសេរសំបុត្រ ទៅថ្លែងទុក្ខទាំងឡាយប្រាប់ម្តាយមីងគាត់ សង្ឃឹមថាគាត់មានមេត្តាដល់នាង
វីរហ្សីនី ជាចៅ តែលុះម្តាយមីងគាត់ផ្ញើសំបុត្រមួយច្បាប់មកវិញ នៅក្នុងសំបុត្រនោះ
បែរជានិយាយចំអកឲ្យគាត់ទៅវិញ ថាដែលគាត់បានយកមនុស្ស ដើរផ្សងព្រេងធ្វើជាប្តីនេះ
ជាការសមមុខមាត់ណាស់ កុំមកថ្លែងទុក្ខប្រាប់គេធ្វើអ្វី ជោគវាសនាគាត់គឺដូច្នេះឯង
ថាការសប្បាយគ្មានគិតក្រោយរបស់គាត់ទាំងប៉ុន្មានត្រូវតែគាត់ទទួលសោកទុក្ខដូច្នេះ
ថាមកពីព្រះលោកដាក់ទណ្ឌកម្មឲ្យគាត់ហើយ បានជាប្តីគាត់ស្លាប់បីក្មេងយ៉ាងនេះ
ថាទណ្ឌកម្មដែលព្រះលោកដាក់នេះ គឺប្រកបដោយយុត្តិធម៌ណាស់។
• ចំណងស្នេហ៍អមត
ឧទាហរណ៍ :
ស្នេហារវាងបុរស់ ប៉ូលនឹងនាង វីរហ្សីនី
ប្រកបដោយតម្លៃនិងមនោសញ្ចេតនាមិនអាចកាត់ថ្លៃបានឡើយ ទោះបីជាមានការបង្ខិតបង្ខំឲ្យនាង
វីរហ្សីនី រៀបការជាមួយអ្នកមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់នៅស្រុកបារាំងក៏ដោយ
ក៏នាងមិនយល់ព្រមដែរ ព្រោះតែនាងបានប្រគល់បេះដូង ដ៏បរិសុទ្ធឲ្យទៅ បុរស់ ប៉ូល ដែលជាមនុស្សតែមួយគត់ដែរនាងធ្លាប់នឹករឮកតាំងពីនាងចាកចេញមកម្លះ។
• ការជួយគ្នាគ្រាមានអាសន្ន
ឧទាហរណ៍ : អ្នកជិតខាងនាំគ្នាមកជួយនាង
វីរហ្សីនី នៅពេលដែលសំពៅដែរនាងជិះនោះត្រូវខ្យល់ព្យុះបក់បោក។
• ការជឿលើព្រះជាម្ចាស់
ឧទាហរណ៍ : នៅពេល
ប៉ូល អស់សង្ឃឹមនឹងរកផ្លូវត្រលប់មកផ្ទះមិនឃើញ ហើយរកអ្វីមកញុំាគ្មាននោះ ស្រាប់តែនាង
វីរហ្សីនី និយាយឡើងថា មិនអីទេបង គង់តែព្រះម្ចាស់លោកមេត្តាយើងទេ ហើយសម្តីដែល រំឮកដល់ព្រះជាម្ចាស់នេះនាងតែងតែនិយាយជារើយៗ។
• ការតស៊ូនិងភាពលំបាក
ឧទាហរណ៍ : នៅក្នុងរឿងនេះយើងឃើញហើយថា
ក្រុមគ្រួសាររបស់លោកស្រី ដឺឡាទួរ បានប្រយុទ្ធប្រឆាំងនិង វាសនា
តាំងពីផ្តើមរឿងរហូតដល់បញ្ចប់រឿង ដើម្បីអ្វី? គឺដើម្បីទទួលបាននូវសុភមង្គលពិត
ដែលកើតចេញពីចិត្តនឹងចិត្ត មិនមែនកើតចេញពីការបង្ខិតបង្ខំឡើយ។
•
ការខិតខំរៀនសូត្រ
ឧទាហរណ៍ : ប៉ូលបានទៅសុំរៀនអាននឹងរៀនសរសេរ
ពីតាចាស់អ្នកជិតខាងម្នាក់ ដើម្បីឆ្លើយឆ្លងទៅមកនឹងនាង វីរហ្សីនី ។
ដោយអំណាចនៃសេចក្តីស្នេហា ប៉ូល បានខិតខំរៀនសូត្រវិជ្ចាជីវះយ៉ាងច្រើន
រហូតទទួលបានចំនេះដឹងជ្រៅជ្រះ និងចេះកែប្រែរដីដែលគ្មានជីវជាតិ
ឲ្យល្អឡើងវិញបានទៀតផង៕
សេចក្តីសន្និដ្ឋាន
តាមរយះរឿង
ប៉ូល វីរហ្សីនី នេះយើងអាចសន្និដ្ឋានបានថា ជាប្រភេទរឿងមួយ
ដែលបានឆ្លុះបញ្ចាំងឲ្យឃើញពីការប្រកាន់ វណ្ណះ អ្នកមានរើសអើងអ្នកក្រ និងបានបង្ហាញអំពីសង្គមនៃការរស់នៅ
នៃប្រទេស អ៊ឺរ៉ុប ដែលទទួលស្គាល់តែភាពមានបាន ស្តុកស្តម
មិនចូលចិត្តនិយាយស្តីជាមួយអ្នកក្រ ស្អប់អ្នកក្រ ខ្លាចថោកទាប បន្ថែមលើនេះទៀតកវី
ហង្ស ធុនហាក់ ក៏បានបង្ហាញផងដែរនូវសង្គមជិះជាន់មួយរវាងអ្នកមានមកលើអ្នកក្រ
ដែលយើងសង្កេតឃើញថា អ្នកមាននៅតែមានគំនិតជិះជាន់ ពន្លិចអ្នកក្រទន់ខ្សោយ ជីវិតមនុស្ស
តម្លៃមនុស្ស ស្ថិតនៅលើទ្រព្យសម្បត្តិ ។ ហើយក៏បានឆ្លុះបញ្ចាំងអំពីស្នេហាមួយ
ដែលកើតចេញពីភក្តីភាពរៀងៗខ្លួន ហើយតម្លៃនៃសេចក្តីស្នេហ៍នេះ
ពិតជាគ្មាននរណាមកបំបែកបានឡើយ ស្នេហារវាងបុរស ប៉ូល និង វីរហ្សីនី ពិតជាមានតម្លៃខ្លាំងណាស់
សម្រាប់ កំលោះ ក្រមុំ នៅសម័យបច្ចុប្បន្ន ដោយក្នុងសាច់រឿងនេះ ប៉ូល និងនាង វីរហ្សីនី
មិនដែលស្គាល់ទេនូវពាក្យថា ឈ្លោះប្រកែកគ្នាដោយសារស្នេហា
ហើយក៏មិនដែលធ្វើឲ្យនរណាពិបាកដោយសារខ្លួនឡើយ។
បើប្រៀបធៀបស្នេហានៅពេលបច្ចុប្បន្ននេះវិញ ស្រលាញ់គ្នាមិនទាន់បានមួយឆ្នាំផងក៏បែកចិត្ត
ហើយមិនទាន់បានប៉ុន្មានផងក៏មានគូរស្នេហ៍ថ្មីមួយទៀត នេះ ស បញ្ចាក់ឲ្យឃើញថា
ស្នេហាបុរសប៉ូល និងនាង វីរហ្សីនី ពិតជាគួរឲ្យយកធ្វើគំរូណាស់នាសម័យបច្ចុប្បន្ន
ប៉ុន្តែគួរឲ្យអាណិត អាសូរដល់គូរស្នេហ៍ទាំងពីរនេះណាស់ នៅចុងបញ្ចប់កវីបានបង្ហាញ
អំពីសោកនាដ្យកម្មមួយ ដែលនាងវីរហ្សីនី ត្រូវស្លាប់ដោយសារព្យុះសមុទ្របក់បោកសំពៅ
នៅពេលដែលនាងធ្វើដំណើរត្រលប់មកស្រុកកំណើតវិញ ហើយការស្លាប់របស់នាងទៀតសោត
ក៏ព្រោះតែភាពថ្លៃថ្នូរ ដោយនាងពុំព្រម ចាកចោល សំពត់អាវ
ដូចកម្មករម្នាក់ដែលអាក្រាតកាយដើម្បីជីវិតរស់ មិនគិតអំពីកេរិ៍្តខ្មាស់នោះឡើយ។ ឯបុរស
ប៉ូល ដោយសារតែ សេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ នឹងនឹកឃើញរាល់អនុស្សាវរីយទាំងឡាយ
ដែលបានសាងជាមួយគ្នាយ៉ាងច្រើន តាំងពីតូចរហូតដល់ពេញវ័យនោះ
គឺវាមិនគួរមកបែកគ្នាដោយសារតែភាពចង់មានចង់បានរបស់ម្តាយនាង វីរហ្សីនីឡើយ
ហើយគេក៏បានស្លាប់ដោយសារតែជំងឺរីងរៃព្រោះតែនឹកនាង វីរហ្សីនី បណ្តូលចិត្តរបស់គេទៅ៕
ឯកសារយោង
ប្រលោមលោកមនោសញ្ចេតនារឿង ប៉ូលវិរហ្សីនី និពន្ធដោយ ហង្ស
ធុនហាក់(១៩២៦-១៩៧៥០)
No comments:
Post a Comment