ម៉ែបំពេរ
(បទពាក្យបថ្យាវត្ត)
ម៉ែបំពេរកូនស្ងួនភ្ងាឱ្យគេង
ម៉ែបំពេរច្រៀងឱ្យកូនគេងស្តាប់
ម៉ែបំពេរកូនបន្លឺសូរស័ព្ទ
ម៉ែបំពេរប្រាប់រៀបរាប់សេចក្តី។
ម៉ែបំពេររឿងចម្រៀងកវី
ម៉ែបំពេរស្តីពីរឿងនិទាន
ម៉ែបំពេរបែបអត្ថបទទូន្មាន
ម៉ែបំពេរមានន័យអត្ថខ្លឹមសារ។
ម៉ែបំពេរកូនពីរោះអស្ចារ្យ
ម៉ែបំពេរថាកូនស្ងួនពុំងា
ម៉ែបំពេរប្រាប់ឱ្យកូនពុះពារ
ម៉ែបំពេរជាបទបាទអប់រំ។
ម៉ែបំពេរថាបើកូនម៉ែធំ
ម៉ែបំពេរយំរៀបរាប់អត្ថន័យ
ម៉ែបំពេរកូនថាមនុស្សសម័យ
ម៉ែបំពេរន័យចង់ឱ្យកូនល្អ។
ម៉ែបំពេរយោលកូនដោយស្មោះសរ
ម៉ែបំពេរតបែបអធិប្បាយ
ម៉ែបំពេរន័យសេចក្តីបរិយាយ
ម៉ែបំពេរលាយប្រដៅអប់រំ។
និពន្ធ គិន ធារ៉ា
ម៉ែបំពេរប្រាប់រៀបរាប់សេចក្តី។
ម៉ែបំពេររឿងចម្រៀងកវី
ម៉ែបំពេរស្តីពីរឿងនិទាន
ម៉ែបំពេរបែបអត្ថបទទូន្មាន
ម៉ែបំពេរមានន័យអត្ថខ្លឹមសារ។
ម៉ែបំពេរកូនពីរោះអស្ចារ្យ
ម៉ែបំពេរថាកូនស្ងួនពុំងា
ម៉ែបំពេរប្រាប់ឱ្យកូនពុះពារ
ម៉ែបំពេរជាបទបាទអប់រំ។
ម៉ែបំពេរថាបើកូនម៉ែធំ
ម៉ែបំពេរយំរៀបរាប់អត្ថន័យ
ម៉ែបំពេរកូនថាមនុស្សសម័យ
ម៉ែបំពេរន័យចង់ឱ្យកូនល្អ។
ម៉ែបំពេរយោលកូនដោយស្មោះសរ
ម៉ែបំពេរតបែបអធិប្បាយ
ម៉ែបំពេរន័យសេចក្តីបរិយាយ
ម៉ែបំពេរលាយប្រដៅអប់រំ។
និពន្ធ គិន ធារ៉ា
(បទពាក្យប្រាំបីធម្មតា)
យប់កាន់តែជ្រៅផ្លូវកាន់តែឆ្ងាយ
ចិត្តនឹកអ្នកម្តាយឃ្លាតឆ្ងាយយូរខែ
រៀននៅទីក្រុងក្នុងនាមអ្នកស្រែ
រៀននៅទីក្រុងក្នុងនាមអ្នកស្រែ
វិលទៅជួបម៉ែពុកដែលនៅស្រុក។
ពេលមកដល់ផ្ទះប្រទះភ្នែកមើល
ពេលមកដល់ផ្ទះប្រទះភ្នែកមើល
កិច្ចការសារពើលោកធ្វើហ្នឹងមុខ
ទឹកភ្នែកស្រក់ហូរអាសូរម៉ែពុក
ទឹកភ្នែកស្រក់ហូរអាសូរម៉ែពុក
ធ្វើមិនស្រណុកទុកប្រាក់ផ្ញើកូន។
កូនលុតជង្គង់ដៃផ្ចង់អញ្ចលី
កូនលុតជង្គង់ដៃផ្ចង់អញ្ចលី
លើកហត្ថទាំងពីរក្បាលទាប់ក្រោមសូន្យ
បង្គំបាទាក្នុងនាមជាកូន
ដៃជើងស្រឡូនកូនថ្វាយបង្គំ។
លោកពុកអ្នកម្តាយកូនសប្បាយចិត្ត
លោកពុកអ្នកម្តាយកូនសប្បាយចិត្ត
មានលោកជួយគិតអាណិតរូបខ្ញុំ
តាំងតែពីតូចរហូតដល់ធំ
តាំងតែពីតូចរហូតដល់ធំ
គុណមហាធំគិរីបុព្វតា។
កូនមកថ្ងៃនេះពិសេសពិសិដ្ឋ
កូនមកថ្ងៃនេះពិសេសពិសិដ្ឋ
នាំនូវរឿងពិតមហាអស្ចារ្យ
ដែលលោកទាំងពីរតែងតែប្រាថ្នា
ដែលលោកទាំងពីរតែងតែប្រាថ្នា
កូនចប់សិក្សាមានការងារហើយ។
កូនមានប្រាក់ខែពុកម៉ែឈប់គិត មិនពិកបាកចិត្តកុំបារម្ភឡើយ
ការងារជាគ្រូបង្រៀនសិស្សហើយ
កូនមានប្រាក់ខែពុកម៉ែឈប់គិត មិនពិកបាកចិត្តកុំបារម្ភឡើយ
ការងារជាគ្រូបង្រៀនសិស្សហើយ
ពុកម៉ែបានស្បើយធូរស្រាលការងារ។
កូនមានពុកម៉ែមើលថែចិញ្ចឹម
កូនមានពុកម៉ែមើលថែចិញ្ចឹម
លោកសើចញញឹមទាំងព្រួយចិន្តា
តាំងពីនៅតូចវ័យវឌ្ឍនាការ
តាំងពីនៅតូចវ័យវឌ្ឍនាការ
ស៊ូឱ្យកូនសិក្សាចេះដឹងនឹងគេ។
សូមមិត្តគ្រប់ប្រាណកល្យាណគ្រប់គ្នា
សូមមិត្តគ្រប់ប្រាណកល្យាណគ្រប់គ្នា
ឆ្លៀតរកវេលាតបស្នងគុណមេ
មេគឺពុកម៉ែកុំឆ្លើយថាទេ
មេគឺពុកម៉ែកុំឆ្លើយថាទេ
ថាមិនទំនេររវល់ភ្លេចគិត។
គុណមហាធ្ងន់គុណឧបេក្ខា
មេត្តាករុណាមុទិតាចិត្ត
ដោយព្រហ្មវិហារធម៌ព្រះសន្ធិត
ដោយព្រហ្មវិហារធម៌ព្រះសន្ធិត
លោកមានគុណពិតដល់អ្នកគ្រប់គ្នា។
កូនណាដឹងគុណគុណលោកទាំងពីរ
កូនណាដឹងគុណគុណលោកទាំងពីរ
ទោសក្រោមធរណីមិនចងកម្មពៀរ
រួចផុតទុក្ខទោសឱ្យអ្នកក្លាយជា
មនុស្សទេវាសោយសម្បត្តិទិព្វ។
មេបួន
ឬ ពាក្យបួន
ដើរកាត់ភ្លឺស្រែ ក្បែរផ្ទះស្រីម៉ុម
សូរសៀងរៃយំ ទុំចុងព្រឹក្សា។
ចាបច្រៀងបន្ទរ ពីដើមផ្កាស្លា
ឃើញអូនបុប្ផា ឈរក្បែរបង្អួច។
អូនសើចប៉ប្រិម ញញឹមថ្ពាល់ខួច
នៅក្បែរបង្អួច បងហួចដាក់ស្រី។
អូនឮសូរសៀង សំនៀងតន្ត្រី
ចម្រៀងកវី និស្ស័យគូព្រេង។
រាត្រីយប់ស្ងាត់ រៀបនឹងចូលគេង
ឮសូរសំឡេង ភ្លេងទូរស័ព្ទរោទ៍។
បងស្ទុះក្រោកភ្លេត ពោលថាអាឡូ!
អូនឆ្លើយបន្ទរ អាឡូ!ចាសបង។
បងសែនសប្បាយ ឆោមឆាយនួនល្អង
កំពុងនឹកផង ស្នេហ៍ស្នងខលមក។
បាននិយាយលេង ជាមួយពន្លក
ដូចភ្លៀងរត់ជ្រក ក្រោមដើមបុប្ផា។
អូនដាក់ទូរស័ព្ទ គេងហើយបងណា
ក្នុងដួងចិន្តា រំភើបពេកក្រៃ។
សម្តីពីរោះ ទន់ភ្លន់ប្រពៃ
សុរិយារះថ្ងៃ បំភ្លឺលោកា។
ឆ្លើយតបទៅវិញ អរគុណបុប្ផា
សុបិនល្អណា ណាពៅព្រលឹង។
បងអរគុណណាស់ រាត្រីយប់ហ្នឹង
ដូចទីជិតឈឹង បែរមានរស្មី។
អូនបងលាហើយ រាត្រីសួស្តី
ថ្ងៃស្អែកថ្ងៃថ្មី សិរីសុខា។
សូមមានតែសុខ ឱ្យផុតទុក្ខា
ទាំងក្រុមគ្រួសារ រាត្រីសួស្តី។
សូរសៀងរៃយំ ទុំចុងព្រឹក្សា។
ចាបច្រៀងបន្ទរ ពីដើមផ្កាស្លា
ឃើញអូនបុប្ផា ឈរក្បែរបង្អួច។
អូនសើចប៉ប្រិម ញញឹមថ្ពាល់ខួច
នៅក្បែរបង្អួច បងហួចដាក់ស្រី។
អូនឮសូរសៀង សំនៀងតន្ត្រី
ចម្រៀងកវី និស្ស័យគូព្រេង។
រាត្រីយប់ស្ងាត់ រៀបនឹងចូលគេង
ឮសូរសំឡេង ភ្លេងទូរស័ព្ទរោទ៍។
បងស្ទុះក្រោកភ្លេត ពោលថាអាឡូ!
អូនឆ្លើយបន្ទរ អាឡូ!ចាសបង។
បងសែនសប្បាយ ឆោមឆាយនួនល្អង
កំពុងនឹកផង ស្នេហ៍ស្នងខលមក។
បាននិយាយលេង ជាមួយពន្លក
ដូចភ្លៀងរត់ជ្រក ក្រោមដើមបុប្ផា។
អូនដាក់ទូរស័ព្ទ គេងហើយបងណា
ក្នុងដួងចិន្តា រំភើបពេកក្រៃ។
សម្តីពីរោះ ទន់ភ្លន់ប្រពៃ
សុរិយារះថ្ងៃ បំភ្លឺលោកា។
ឆ្លើយតបទៅវិញ អរគុណបុប្ផា
សុបិនល្អណា ណាពៅព្រលឹង។
បងអរគុណណាស់ រាត្រីយប់ហ្នឹង
ដូចទីជិតឈឹង បែរមានរស្មី។
អូនបងលាហើយ រាត្រីសួស្តី
ថ្ងៃស្អែកថ្ងៃថ្មី សិរីសុខា។
សូមមានតែសុខ ឱ្យផុតទុក្ខា
ទាំងក្រុមគ្រួសារ រាត្រីសួស្តី។
បែកស្លុយឡប់ឡែ
(បទពាក្យប្រាំបីធម្មតា)
ឱកាសមានហើយម្តេចឡើយមិនយក
បានចូលប្រលូកសង្គមសិល្បៈ
វៀរចាកស្នាដៃប្រលូកប្រឡាក់
ប្រឡូកប៉ូកប៉ាក់កុំយកស្នាគេ។
កុំឱ្យគេមើលងាយយើងមិនកើត
ដូចផុតខែខ្នើតចូលរោចគ្នាន់គ្នេរ
ចម្លងទំនុកកុំឲ្យដៀលជេរ
ខ្មែរពីបុព្វេល្បីល្បាញគ្មានប្រៀប។
មកដល់ឥឡូវច្រៀងស្តាប់គ្មានន័យ
មិនដឹងថាស្អីបើគិតប្រៀបធៀប
ទំនុកបូរាណតែងគ្មានគូរប្រៀប
បើគិតមកធៀបសង្គមសព្វថ្ងៃ។
ទំនុកសម័យបែកស្លុយឡប់ឡែ
ទំនុកសម័យបែកស្លុយឡប់ឡែ
ចេញតហូរហែសុទ្ធតែកែច្នៃ
ចំលងពីគេវៀតណាមឬថៃ
ចំលងពីគេវៀតណាមឬថៃ
ឬមួយនិស្ស័យចាំតែចម្លង?
បងចូលរោងការកនិដ្ឋាទឹកភ្នែក
(បទកាកគតិ)
អនុស្សាវរីយ៍
កាលយើងទាំងពីរ
នៅស្រលាញ់គ្នា
បងពោលសម្តី
តបមកពុំងា
ប្រៀបដូចគន្ធា
ក្លិនក្រអូបសាយ។
ថ្ងៃខួបកំណើត
យប់១២កើត
ចិត្តអូនសប្បាយ
មានបងនៅក្បែរ
នៅក្បែរឆោមឆាយ
អារម្មណ៍ស្រស់ស្រាយ
ក្នុងដួងហទ័យ។
មិនបានមួយខែ
បងបានគេចកែ
ប្រែចិត្តមានថ្មី
បងបានចោទអូន
ជាស្រីកាកី
ជាស្រីអប្រិយ
នៅមុខមិត្តភក្តិ។
តើអូនខុសអ្វី
បានជាប្រុសថ្លៃ
ស្រដីពោលពាក្យ
វាចាចេញរួច
ចំណោមមិត្តភក្តិ
រូបអូនជាអ្នក
ខ្មាសគេណាបង។
ឮដំណឹងថ្មី ថាបងមានស្រី
បំភ្លេចនួនល្អង
រៀបការគូរថ្មី
ចោលស្រីស្នេហ៍ស្នង
មិនខ្មាស់ញាតិផង
ដែលគេដឹងឮ។
បងចូលរោងការ
ឯកែវកនិដ្ឋា
អូនមានជំងឺ
បាយខុនចងដៃ
ចំថ្ងៃអូនឈឺ
ហៅបងមិនឮ
នៅក្នុងរោងការ។
បងការចោលស្រី
គ្មានត្រាប្រណី
ដល់កែវកនិដ្ឋា អនុស្សាវរីយ៍
កាលជាសង្សារ
ឥឡូវរៀមរ៉ា
រៀបការចោលស្រី។
អូនសុំជូនពរ
សុំសុខបវរ
ជាប្រពន្ធប្តី
ធ្វើម្តេចរូបអូន
ស្រីអស់តម្លៃ
ទើបបានប្រុសថ្លៃ
រៀបការគូថ្មី។
ពេលព្រឹកព្រលឹម តាំងចិត្តសង្ឃឹម
ស្តាប់ដំណឹងល្អ តែការណ៍មួយនោះ
វាមិនបវរ មនុស្សធ្លាប់ស្មោះសរ
ស្តាប់ដំណឹងល្អ តែការណ៍មួយនោះ
វាមិនបវរ មនុស្សធ្លាប់ស្មោះសរ
នាងគេចូលស្តី។
បានឮការណ៍ភ្លាម
ទ្រូងស្ទើរបែកឈាម
មិនគួរអូនស្រី យល់ព្រមនិងគេ
តាមពាក្យចូលស្តី ឬបងគ្មានអ្វី
ឱ្យអូនពេញចិត្ត។
មិនគួរអូនស្រី យល់ព្រមនិងគេ
តាមពាក្យចូលស្តី ឬបងគ្មានអ្វី
ឱ្យអូនពេញចិត្ត។
ស្រលាញ់គេស្មោះ
គេវិញបែរដោះ
ដៃគ្មានអាណិត ថែមទាំងពោលពាក្យ
ចោទបងគ្មានគិត រៀនចប់និស្សិត
គិតតែរៀនត។
ដៃគ្មានអាណិត ថែមទាំងពោលពាក្យ
ចោទបងគ្មានគិត រៀនចប់និស្សិត
គិតតែរៀនត។
កាលមុនអូនថា បើបងសិក្សា
រៀនសូត្របន្ត អូនគាំទ្របង
ពេលនេះស្រីល្អ ចេញរឹកដល់ក
នេះឬកម្មខ្ញុំ។
រៀនសូត្របន្ត អូនគាំទ្របង
ពេលនេះស្រីល្អ ចេញរឹកដល់ក
នេះឬកម្មខ្ញុំ។
មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នា
(បទពាក្យប្រាំបីធម្មតា)
មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នា
ចិត្តចង់រៀបការជាប្តីប្រពន្ធ
ចិត្តខ្ញុំវិញនឹក គិតទុកជាមុន
រឿងប្តីប្រពន្ធមិនទាន់ចង់។
រឿងការជាពេលវេលាក្រោយ
កុំទុកបណ្តោយតាមចំណង់
គិតគូរការងារដោយផ្ចិតផ្ចង់
តាំងចិត្តតម្រង់សាងជីវិត។
បើមានការងារនិងប្រាក់ខែ
មិនបាច់ដើរញែរសុញគំនិត
គេលើកកូនឱ្យមិនបាច់គិត
ទោះអ្នកអន្ទិតលើកឱ្យដែរ។
សង្គមគឺត្រូវការមាសប្រាក់
ឯរឿងស្មោះស្ម័គ្រក៏ត្រូវដែរ
កុំរំលងច្បាប់ទម្លាប់ខ្មែរ
តមកហូរហែរដល់សព្វថ្ងៃ។
ឱ្យ១០យ៉ាងមិនចំណាយប្រាក់
(បទពាក្យ៧ធម្មតា)
ឱ្យស្នាមញញឹមសង្ឃឹមថ្មី
ដាក់មនុស្សប្រុសស្រីសើចសប្បាយ
សើចបំបាត់ទុកឈប់ខ្វល់ខ្វាយ
សំណើចក្អាកក្អាយភាពញញឹម។
ឱ្យក្តីស្រលាញ់សត្វផងគ្នា
ដោយមិនចងពៀរផ្តល់សង្ឃឹម
ផ្តល់ក្តីសុខសាន្តស្នាមញញឹម
សត្វលោកសង្ឃឹមដោយស្រលាញ់។
ឱ្យក្តីមេត្តាកាយវាចា
ចិត្តផ្តល់ករុណាកុំឈ្នះចាញ់
អនុគ្រោះយោគយល់កុំផ្ចាល់ផ្ចាញ់
គ្មានបានចំណេញមកវិញទេ។
ឱ្យអភ័យដល់សត្វលោកា
គ្មានសត្វលោកណាចង់ខុសទេ
ទាំងអ្នកនិពន្ធកវីស្មេរ
ទាំងអ្នកសរសេរអធិប្បាយ។
ឱ្យកម្លាំងចិត្តដល់អ្នកសិក្សា
ទាំងអ្នកធ្វើការងារទាំងឡាយ
ទោះនៅទីជិតនិងទីឆ្ងាយ
ធ្វើការគ្មាននាយនិងសិក្សា។
ឱ្យពាក្យទូន្មានការអប់រំ
មនុស្សក្នុងសង្គមលើបញ្ហា
ដែលច្បាប់បានចែងក្នុងមាត្រា
ការប្រើហិង្សាទោសខុសច្បាប់។
ឱ្យឱកាសដល់មនុស្សទាំងឡាយ
ខំស្កាត់ពីឆ្ងាយដោយប្រញាប់
ស្វែងរកការងារឱ្យបានឆាប់
ការងារស្រប់ច្បាប់ក្នុងសង្គម។
ឱ្យសេចក្តីទុកចិត្តដល់សត្វលោកា
ឧបសគ្គយ៉ាងណាទោះតូចធំ
ការងារក្រុមហ៊ុនក្នុងសង្គម
ក្រសួងអប់រំស្ថាប័នរដ្ឋ។
ឱ្យសម្តីពីរោះពិសា
ដល់គ្រប់អាត្មាក្នុងក្រៅវត្ត
ដែនខេមរាកម្ពុជរដ្ឋ
កុំពោលរាយរាត់ពេញលោកិយ។
ឱ្យភាពសំខាន់លើកិច្ចការ
ទាំងផ្នែកសិក្សាណាប្រុសស្រី
កុំគិតប្រយោជន៍ផ្ទាល់ខ្លួនអី
មនុស្សលើផែនដីត្រូវការអ្នក។
កវីស្មេរដែលរៀបរាប់
ជាឃ្លាឈ្នាប់មិនអស់ពាក្យ
ប្រាយប្រាប់ពន្យល់នៅមានជាក់
រាយរាប់ជាពាក្យន័យមិនអស់។
អ្នកប្រាជ្ញបណ្ឌិតមានច្រើនណាស់
អ្នកចេះចាំច្បាស់ន័យពាក្យនោះ
កវីសរសេរមិនក្បាយក្បោះ
ន័យមិនទាំងអស់អត់ទោសផង។
ទឹកចិត្តគ្រូបង្រៀន
(បទពាក្យប្រាំបីធម្មតា)
ទឹកចិត្តលោកគ្រូអ្នកគ្រូបង្រៀន
ចង់ឃើញសិស្សរៀនបានខ្លាំងពូកែ
បណ្តុះនិស្ស័យធនធានកូនខ្មែរ
ល្បីល្បាញពូកែទូទាំងសកល។
ពេលឃើញសិស្សទទួលបានជោគជ័យ
នាយកគ្រូប្រុសស្រីលោកបានផ្តល់
រង្វាន់លាភីបានទទួលផល
ជាសិស្សឆ្នើមសកលលើកមុខសាលា។
គ្រូឃើញសិស្សរៀនចប់មានការងារ
មានប្រាក់ខែគ្រប់គ្នាផលផ្លែផ្កា
គ្រូសប្បាយចិត្តឃើញសិស្សធ្វើការ
ពូជដាំក្នុងសាលាផលសង្គម។
ឆ្នេរខ្សាច់សុខសាន្ត
(បទកាកគតិ)
ឆ្នេរខ្សាច់សុខសាន្ត
មិត្តជាលក្យាណ
ស្នាក់នៅរួមគ្នា
មកលេងឆ្នេរខ្សាច់
កំណត់វេលា
ម៉ោង១ជុំគ្នា
ជិះយាន្តកង់បី
។
សាងអនុស្សា
សប្បាយអស្ចារ្យ
មានមិត្តប្រុសស្រី
និងមីងចុងភៅ
សប្បាយពេកក្រៃ
មីងមិត្តប្រុសស្រី
លេងទឹកសប្បាយ។
គយគន់រូបភាព
ហាក់បីដូចជ្រាប
ខ្ញុំមិនបរិយាយ
រាយរាប់សេចក្តី
ឃើញក៏សប្បាយ
ពួកគាត់ទាំងឡាយ
សប្បាយស្មើគ្នា។
ចិត្តកុំវៀចវេរ
(បទពាក្យ៨)
សរសេរពាក្យកាព្យក្នុងន័យអប់រំ
មិនសូវចាប់អារម្មណ៍ខ្លាំងណាស់ណា
តែបើបង្ហោះស្រីស្អាតកញ្ញា
ដូចជាពួកតារាlikes comments ។
សាកគិតមើលទៅថាមិនពិតនោះ
មិត្តស្រីប្រុសទាំងអស់ខ្មែរយួនចិន
ចាមភូមាឡាវថៃlikes comments
ខ្ញុំសរសេរមិនសូវប៉ិនអត់ទោសផង។
បង្ហោះកំណាព្យផ្តល់ន័យអប់រំ
ក្មេងស្ទាវនិងចាស់ទុំដោយបំណង
យើងជាកូនខ្មែរកុំមើលរំលង
រៀនមើលគេឯងផងក្នុងសង្គម។
ការ
likes and
comments អ្នកមានសិទ្ធិ
តែត្រូវប្រើការគិតដោយសុខុម
កុំភ្លេចវប្បធម៌ឲ្យគង់សុខដុម
ប្រយ័ត្នគេបន្លំបំផ្លាញជាតិខ្លួន។
អនុស្សាវរីយ៍ស្ទឹងស្ទោង
(បទកាកគតិ)
ស្ទឹងស្ទោងផ្តើមស្នេហ៍
មិនដែលភ្លេចទេ
ស្នាមអនុស្សា ឈរលើស្ពានឈើ
មើលដួងចន្ទ្រា បងនិងជីវា
ក្រោមស្បៃរាត្រី។
ឱ!ស្ទឹងស្ទោងអើយ មានតែអ្នកហើយ
ដែលជាសក្ខី រូបនាងនិងខ្ញុំ
ស្មោះអស់ភក្តី
ខ្ញុំនិងរូបស្រី
ជាគូសង្សារ។
អូនចាំបានទេ
កាលដែលមាសមេ
ទៅលេងវត្តវ៉ា វត្តករណីដើម
នាខែវស្សា បងនិងកន្និដ្ឋា
រាប់បាតភ្ជុំបិណ្ឌ។
ស្ទឹងស្ទោងអន្ទងចិត្ត ធ្វើឱ្យវមិត្រ
យល់ក្នុងសុបិន ថាយើងទាំងពីរ
ក្នុងខែកឋិន ពិតដូចសុបិន
ក្លាយជាការពិត។
កឋិនចប់ហើយ សុបិនខ្ញុំអ្ហើយ
សុបិនជីវិត ខ្ញុំនិងអូនស្រី
ស្តែងចេញពីចិត្ត ជាមង្គលពិត
សិរីសួស្តី។
មុននឹងប្រព្រឹត្ត
ត្រូវមានការគិត
ក្នុងមនោរម្មណ៍
ប្អូនគេប្អូនឯង
កូនគេក្រមុំ
ពីតូចដល់ធំ
មិនដែលខុសឆ្គង។
បើអ្នកប្រព្រឹត្ត
នាងមិនស្ម័គ្រចិត្ត
ជាមួយលោកបង
នាងច្បាស់នឹងប្តឹង
ទាមទារសំណង
នោះពិតលោកបង
ជាប់ទ្រុងសារិកា។
លទ្ធផលចុងក្រោយ
វាសនាហេងស៊យ
ឱ្យអ្នកទុក្ខា
គុកមួយជីវិត
ករណីតណ្ហា
គួរតែពិចារ
ណារឿងឡើងវិញ។
ផ្ការីកពេលព្រឹក
ធ្វើឱ្យខ្ញុំនឹក
អនុស្សាវរីយ៍
កាលរៀននៅស្រុក
ចាប់ចិត្តឆវី
នាងជានារី
ដែលខ្ញុំប្រាថ្នា។
តែគួរឱ្យស្តាយ
ស្រីស្រស់ឆោមឆាយ
នាងបានរៀបការ
ចិត្តខ្ញុំក្តុកក្តួល
ពាសពេញឳរ៉ា
មិនហ៊ានវាចា
តវ៉ាបានឡើយ។
ទឹកភ្នែកស្រក់តក់
ដង្ហើមដង្ហក់
ក្តុកក្តួលគ្មានស្បើយ
នាងចូលរោងការ
ប្រហារបងហើយ
ពៅព្រលឹងអើយ
បងសូមជួនពរ។
បើអូនរៀបការ
សូមឱ្យវាស្នា
អបអរសាទរ
ស្រលាញ់គ្នាណា
មានតែជូនពរ
សូមសុខបវរ
លុះគ្រាអវសាន។
"ខំនិងប្រឹងប្រែង"
ខំរៀនសិក្សាចំណេះទូទៅ
ប្រឹងប្រែងជាផ្លូវទៅអនាគត
ខំស្តាប់ពាក្យគ្រូដោយអំណត់
ប្រឹងប្រែងប្រាកដគង់នឹងបានផល។
ខំអានអក្ខរាពាក្យពេចន៍ទាំងឡាយ
ប្រឹងប្រែងកកាយពាក្យណាមិនយល់
ខំសរសេរទៀតទាល់តែឈប់ខ្វល់
ប្រឹងប្រែងតែងដល់ឃើញភ្លើងវិជ្ជា។
ខំនិយាយពាក្យឱ្យជាទម្លាប់
ប្រឹងប្រែងឱ្យខ្ជាប់ដើម្បីការងារ
ខំដោយអង្គបួនក្លាយជាអាចារ្យ
ប្រឹងប្រែងឧស្សាហ៍ជីវិតប្រសើរ។
រសជាតិជីវិត
(បទពាក្យប្រាំបីធម្មតា)
រសជាតិជីវិតល្វីងប្រៃជូរចត់
បើគ្មានអំណត់
នឹងបរាជ័យ
ត្រូវតែតស៊ូកម្ចាត់គ្រោះភ័យ
ចក្ខុវិស័យឆ្ពោះទៅអនាគត។
អតីតមេរៀនសម្រាប់បច្ចុប្បន្ន
បច្ចុប្បន្នគិតមុនសម្រាប់អនាគត
បើចាញ់កុំឆាប់អារម្មណ៍តក់ស្លុត
ស៊ូទីបំផុត
នោះជីវិតអ្នកប្រសើរ៕
២៥
តុលា ២០១៧
"ព្រះពុទ្ធសាសនានៅកម្ពុជា"
(បទពាក្យប្រាំបី)
ព្រះពុទ្ធសាសនាចូលមកកម្ពុជា
តែងជាកាព្យាពាក្យពេចន៍អក្ខរា
ស្រង់តាមប្រភពប្រវត្តិឯកសារ
រៀបរៀងចារទុកជាភស្តុតាង។
ឯកសារខ្លះថា
ស.វ ទី បី
វ៉ូកាញ់សក្សី
មានជាតឹកតាង
សិលាចារឹកស្ថិតខេត្តញ៉ាត្រាង
អក្ខរាសំអាងក្សត្រស្រីមារ។
ឯកសារខ្លះទៀតសម័យអសោក
ព្រះអង្គចាត់លោកសង្ឃពីរអង្គា
សោណឧត្តរត្ថេរផ្សព្វផ្សាយធម្មា
សុវណ្ណភូមិនា
មុន ស.វ ទី បី ។
ប្រភពទីទៃ
ស.វ ទីប្រាំ
ឥណ្ឌាតែងនាំជំនួញរកស៉ី
សម័យហ៊្វូណនដែលជាទឹកដី
ខេមរាប្រុសស្រីទឹកដីកំណើត។
អស់លោកអ្នកស្រីគួរគិតថ្លឹងថ្លែង
កុំខ្លាចរអែង
គិតដូចយប់ខ្នើត
រស្មីពេញវង់
ភ្លឺស្រស់ល្អឆើត
យប់ដប់ប្រាំកើតរៀនយល់សាសនា។
២៤
តុលា ២០១៧
"ទំនួញខ្មែរសម័យខ្មែរក្រហម"
(បទពាក្យប្រាំពីរ)
ផ្ទៃមេឃស្រឡះបែរងងឹត
អ្នកក្រុងជុំជិតនៅភ្នំពេញ
ធ្លាប់រស់ជុំញាតិគ្មានទោម្នេញ
ខ្មែរក្រហមដេញពីលំនៅ។
ជម្លៀសប្រជាចេញពីស្រុក
ខ្មែររស់រងទុក្ខលាយសោកសៅ
ធ្វើបាបទាំងសង្ឃយ៉ាងឃោរឃៅ
ដាក់ទោសទណ្ឌទៅធ្វើចម្ការ។
អង្គការពោលពាក្យរស់ស្មើគ្នា
គ្មានប្រាក់ទ្រព្យាឡានវីឡា
ដោះដាក់ប្រគល់ជូនអង្គការ
បើសិនតវ៉ាអ្នកនោះស្លាប់។
អ្នកមានឈ្មោះល្បីអភិជន
បើគេដឹងមុនគេចងចាប់
វាយដុំច្រំធាក់ដោយមិនប្រាប់
រងការឈឺចាប់តាមអង្គការ។
សម្រាតស្បង់សង្ឃគ្មានប្រណី
មិនខ្លាចបាបអ្វីក្នុងសាសនា
ប្រើដូចសត្វធាតុគ្មានមេត្តា
ចោទសង្ឃខ្មែរថាចោរថង់យាម។
សម្តីអង្គការគ្មានពាក្យផ្អែម
អសុរោះថែមដូចឈ្លើងទាម
ប្រាប់ទៅប្រជាថាក្នុងនាម
ជាសាច់ឈាមឪពុកម្តាយ។
បើជនណាក្បត់នឹងអង្គការ
គេនឹងប្រហារគ្មានសោកស្តាយ
អង្គការពោលថារៀនស្រុកអាយ
ពាក្យលេះទាំងឡាយគឺសម្លាប់។
អង្គការឱ្យផ្លាស់ខោអាវថ្មី
ប្តូរប្រពៃណីប្រើខ្មៅអាប់
អាវខោឈុតខ្មៅអង្គការស្រាប់
គោរពច្បាប់របស់អង្គការ។
កាត់សក់ដែលវែងឱ្យសល់ខ្លី
បើខុសវិន័យក្ស័យសង្ខារ
ត្រូវតែធ្វើតាមច្បាប់អង្គការ
ធ្វើស្រែចម្ការគ្មានពេលល្ហែ។
ស៊ីបាយកំណត់ស្រប់តាមច្បាប់
បើលើសគេចាប់ចោទហូរហែ
ថាក្បត់អង្គការមិនសុខទេ
នោះច្បាស់ជាគេយកទៅរៀន។
ប្រើប្រាស់កម្លាំងទាំងចាស់ក្មេង
ប្រើសង្ឃលីសែងគ្មានរបៀន
បើអ្នកណាឈឺពោលព្រមាន
ឱ្យទៅរៀនសូត្រនៅចុងភូមិ។
ខ្មែររស់រងទុក្ខទាំងក្រុងស្រែ
ឈឺចាប់ឥតល្ហែស្រែទួញយំ
ស្ថិតក្រោមអង្គការបក្សនិយម
ធ្វើបាបវាយដុំគ្មានប្រណី។
អាសូររាស្ត្រខ្មែរដែលរងទុក្ខ
រស់គ្មានក្តីសុខលើធរណី
រស់ទាំងភ័យខ្លាចទាំងប្រុសស្រី
ទម្រាំផុតក្តីពីអង្គការ។
នេះជារឿងមិនប្រឌិតឡើយ
អស់លោកអ្នកអើយយល់ពិចារ
សម័យខ្មែរក្រហមនៃអង្គការ
ជីវិតខ្លោចផ្សារសែនឈឺចាប់។
ខ្មែរមានជីវិតផុតប្រសើរ
អង្គុយដេកដើរបាយស៊ីស្រាប់
ដោយសារតែគុណមិនបាច់ប្រាប់
សុំឈប់រៀបរាប់តែប៉ុណ្ណឹង។
នៅមានរឿងដែលចង់ចរចែង
រឿងរ៉ាវចម្បែងជាដំណឹង
ខ្ញុំបាទធារ៉ាស្លេះត្រឹមហ្នឹង
អស់លោកកុំខឹងនឹងខ្ញុំណា៕
និពន្ធ
គិន ធារ៉ា
បើដឹងគួរគិត
បើប្រាប់កុំខឹងបើដឹងគួរគិត
បើដឹងចរិតបើដឹងថាខុស
បើដឹងចេះកែបើដឹងកំហុស
បើដឹងថាប្រុសបើដឹងទើបល្អ។
"ភាសាប្រើក្នុងពិធីតង្វាយអារក្ស"
ភាសាអារក្សអ្នកតាស្រុកព្រៃ
ភាសាប្រពៃណីទំនៀមទម្លាប់
កន្ទន់បាក់-ក ហៅជាប់
ភាសាខ្មែរធ្លាប់នោះគឺផ្លែចេក។
ភាសាអាកាសាហាវជាទីនិយម
ភាសាផឹកយំសើចផងពន់ពេក
ភាសានេះហៅសុរាទឹកភ្នែក
ភាសាមិនប្លែកម្ចាស់ស្រុកដឹងច្បាស់។
ភាសាទឹកបរិសុទ្ធឥតក្លែងបន្លំ
ភាសានិយមពោលតាមពាក្យចាស់
ភាសាខ្មែរយល់ទឹកដូងផ្អែមណាស់
ភាសាមិនផ្លាស់ជំនឿដូនតា។
ភាសាអាងិក-កល្អទាំងរូបរាង
ភាសាកាច់រាងមាន់ស្ងោពិសា
ភាសាអារក្សតជាចំណារ
ភាសាដូនតាលោកបានហៅទុក។
កុំស្លាប់ដោយសារមាត់
កុំត្រូវគេទាត់ព្រោះសម្តី
កុំឱ្យវៃដោយសារទង្វើ
កុំសាងអំពើដែលមិនគប្បី
កុំសន្សំអ្វីដែលគ្មានផល
កុំរក្សាទ្រព្យកើតក្តីកង្វល់
កុំបន្សល់អ្វីដែលគេស្អប់
កុំបង្កប់ចិត្តឥតបានការ
កុំប្រាថ្នាអ្វីឈោងមិនដល់៕
"ប្រពៃណីទំនៀមទម្លាប់លើកទី២"
ប្រើភ្នែកពីរដូច
"ភ្នែកសត្វខ្លែង"
វាយឫកខែងរែងដូច"រាជសី"
ប្រើពាក្យ"សម្តីដូចព្រះឥសូរ"
គ្រហឹមថ្ងួច"ថ្ងូរដូចព្រះឥន្ទ្រ"
ទស្សនៈចក្ខុ"សុបិន្តឋានសួគ៌"
ប្រើ"ខួរក្បាលដូចសត្វទន្សាយ"
ប្រើ"កម្លាំងបាយដូចសត្វស្រមោច"៕
មនុស្សមាន៥
មនុស្សនរករងទុក្ខរីងរៃ
លំបាករាល់ថ្ងៃគ្មានថ្ងៃរសាយ
មនុស្សប្រេតរងទុក្ខអត់បាយ
ព្រោះកម្មទាំងឡាយហុចឱ្យជាផល។
មនុស្សតិរច្ឆានបានសាងប្រព្រឹត្ត
អំពើទុច្ចរិតកើតទុក្ខអំពល់
ទ្រុស្តនឹងសីលប្រាំប្រព្រឹត្តគ្មានខ្វល់
ទុក្ខទោសឱ្យផលជាតិរច្ឆាន។
មនុស្សជាមនុស្សចេះគិតត្រឹមត្រូវ
សាងបុណ្យឆ្ពោះទៅកាន់ឋាននិព្វាន
មនុស្សទេវតាផលប្រសើរថ្កាន
ជៀសវាងឱ្យបានមនុស្សបីខាងលើ៕
សម្បូរ
សម្បូរ
អ្នកមើលបំណាំគ្នា
សម្បូរ អ្នកថាតែមិនធ្វើ
សម្បូរ
ទ្រឹស្តីអង្គុយមើល
សម្បូរ
ទង្វើគ្មានអ្នកជួយ។
សម្បូរ
ណាស់អ្នកជាន់ពន្លិច
សម្បូរ អ្នកក្តិចរុក្ខចេញត្រួយ
សម្បូរ
ត្រពាំងឫស្សីគ្មានមួយ
សម្បូរ
ទុក្ខព្រួយធ្វើមិនកើត។
កូនមានបួន
កូនមានបួនយ៉ាង ស្មេរកាព្យសំអាង
ជូនញាតិប្រុសស្រី ឱ្យដឹងច្បាស់ជាក់
ថាកូននោះអ្វី ស្មេរតាមសេចក្តី
ន័យដូចតទៅ។
កូនម្តាយបង្កើត កូនធម៌ល្អឆើត
ទីបីកូនចៅ ទីបួនកូនសិស្ស
ដឹងច្បាស់ហើយនៅ មិនទាន់យល់ជ្រៅ
អាចសួរខ្ញុំបាន។
ប្រាសាទភ្នំរាប
ឆ្លៀតពេលទំនេរ នាសាយ័ណ្ហេ(1)
ទស្សនាកម្សាន្ត មកលំហែកាយ
ជាក្រុមកល្យាណ ដើរមើលឆ្លៀតបាន
ថតបានខ្លះដែរ។
គយគន់ទេសភាព ប្រាសាទភ្នំរាប
ឈរយ៉ាងសុភាព មោទនជាតិខ្មែរ
បោះឈ្មោះល្បីល្បាញ សាមគ្គីរួមថែ
មរតកកម្ពុជា។
ប្រាសាទមរតក ស្នាដៃខ្មែរ
រចនាពូកែដ៏អស្ចារ្យ តាំងពីបុរាណ
ពិសេសពិសា ស្នាដៃដូនតា
ពូជអង្គរ។
អ្នកមកទស្សនាទាំងភ្ញៀវទេសចរណ៍
អបអរសាទរសរសើរពេកក្រៃ
ប្រាសាទគ្រប់ទីស្នាដៃប្រពៃ
ខ្មែរប្រាជ្ញវាងវៃពូកែគំនិត។
ម្យ៉ាងម្នាក់
គេដើរ ខ្ញុំដេក គេស្រេក ខ្ញុំឃ្លាន គេមាន
ខ្ញុំក្រ គេស ខ្ញុំខ្មៅ គេខ្លៅ ខ្ញុំខ្លាច គេប្រាជ្ញ ខ្ញុំល្ងង់ គេថ្លង់ ខ្ញុំគរ
គេភរ ខ្ញុំភូត គេអួត ខ្ញុំអត់ គេក្សត់ ខ្ញុំមាន គេហ៊ាន ខ្ញុំចាញ់ គេបាញ់ ខ្ញុំបោះ
គេអស់ ខ្ញុំនៅ គេទៅ ខ្ញុំមក គេថោក ខ្ញុំថ្លៃ គេថ្មី ខ្ញុំចាស់ គេចាស ខ្ញុំបាទ
គេស្អាត ខ្ញុំអាក្រក់ ...៕
"ឆ្អឹងមួយដុំ"
ឆ្កែខាំដាក់គ្នាព្រោះតែចំណី
ម្ចាស់បោះឱ្យឆីធ្វើជាអាហារ
ដណ្តើមគ្នាស៉ីបង្ករបញ្ហា
ធ្មេញចង្កូមខ្លាក្រពើត្របាក់។
ឆ្អឹងមួយដុំមានតែសាច់តិចសោះ
នាំគ្នាខាំព្រុសហូរឈាមសស្រះ
គ្មានឈ្នះគ្មានចាញ់គ្មានលើសគ្មានខ្វះ
គ្មានពួកគ្មានបក្សពួជឆ្កែដូចគ្នា។
"សៀវភៅស្រីហិតោបទេស"
ស្រីហិតោបទេសមានបួនភាគ
ដែលអស់លោកអ្នកគប្បីសិក្សា
ដើម្បីយល់ហេតុថាវាយ៉ាងណា
ចំណីបញ្ញាអ្នកអានចប់នឹងយល់។
ភាគមួយនោះគឺរឿង
ការគប់មិត្ត
អាក្រក់ល្អពិតអានចប់អស់ឆ្ងល់
មិត្តល្អមានបួនដែលហុចឱ្យផល
បាបមិត្តអំពល់ក៏មានបួនដែរ។
ភាគពីរគឺរឿង
ការបំបែកមិត្ត
អានចប់ដឹងចិត្តព្រោះស្មេរជាខ្មែរ
លោកអ្នកសេពគប់ល្អអាក្រក់ហូរហែ
ដូច្នេះគួរតែប្រយ័ត្នមិត្តក្បែរខ្លួន។
ភាគបីគឺរឿងឈ្មោះថាសង្គ្រាម
កាប់ចាក់ហូរឈាមយុទ្ធសាស្ត្រច្បាប់ក្បួន
សង្គ្រាមរាំងជល់យុទ្ធវិធីគុំគួន
អានចប់នោះស្ងួនអាចគិតយល់បាន។
ភាគបួនគឺថារឿងសន្តិភាព
ខ្លួនខ្ពស់បន្ទាបគប់មិត្តកល្យាណ
សាងតែក្តីសុខប្រទេសសុខសាន្ត
សុខក្សេមក្សាន្តត្រាណជាតិនឹងរុងរឿង។
លោកអ្នកអានចប់រឿងទាក់ក្រឡា
ដោះស្រាយបញ្ហាតាមដំណើររឿង
ភាគមួយដល់ភាគបួនអានចប់លែងងឺង
ឆ្ងែរឆ្ងល់គ្រប់រឿងនឹងថ្លាគំនិត៕
"ខំនិងប្រឹងប្រែង"
ខំរៀនសិក្សាចំណេះទូទៅ
ប្រឹងប្រែងជាផ្លូវទៅអនាគត
ខំស្តាប់ពាក្យគ្រូដោយអំណត់
ប្រឹងប្រែងប្រាកដគង់នឹងបានផល។
ខំអានអក្ខរាពាក្យពេចន៍ទាំងឡាយ
ប្រឹងប្រែងកកាយពាក្យណាមិនយល់
ខំសរសេរទៀតទាល់តែឈប់ខ្វល់
ប្រឹងប្រែងតែងដល់ឃើញភ្លើងវិជ្ជា។
ខំនិយាយពាក្យឱ្យជាទម្លាប់
ប្រឹងប្រែងឱ្យខ្ជាប់ដើម្បីការងារ
ខំដោយអង្គបួនក្លាយជាអាចារ្យ
ប្រឹងប្រែងឧស្សាហ៍ជីវិតប្រសើរ។
"កុំចេះតែហ៊ាន"
កុំខ្ចីជើង
គេមកដើរ
កុំខ្ចីដៃ គេមកប្រើ
កុំខ្ចីមាត់
គេនិយាយ
កុំខ្ចីខួរ គេមកគិត
កុំខ្ចីពាក្យ
គេបរិយាយ
កុំខ្ចីលុយ
គេមកចាយ
កុំខ្ចីដោយ
ខ្លួនឯងខ្ជិល។
កុំរស់នៅ
ដោយពឹងគេ
កុំទុកខ្លួន
ឱ្យទំនេរ
កុំឱ្យវិជ្ជា
វារេចរឹល
កុំគិតចង់ បានតែលុយ
កុំស៉ីម្ទេស
គឺវាហិរ
កុំស៉ីអំបិល គឺវាប្រៃ
កុំលោភលន់
គួរ!គិតសិន៕
តោះទៅមើលខេត្តកំពង់ធំ
ឱ!កំពុងស្វាយសប្បាយម្លេះទេ
បាននាំគូស្នេហ៍លំហែកម្សាន្ត
ជ្រកម្លប់ដើមជ្រៃជាមួយកល្យាណ
ស្តាប់អូនម៉ានយ៉ានច្រៀងបទបំពេរ។
បារាយណ៍ស្រុកខ្ញុំសម្បូររម្យដ្ឋាន
ស្ទឹងស្ទោងសុខសាន្តសប្បាយម្លេះទេ
សណ្តានដួងចិត្តសម្បូរស្រីស្នេហ៍
សន្ទុកពូកែបដិមាករ។
សម្បូរព្រៃគុកទីដ្ឋានភូមិសាស្ត្រ
កូនខ្មែរស្គាល់ច្បាស់ទីឋានបវរ
ប្រាសាទបល្ល័ងរចនាបទល្អ
ទឹកត្រជាក់ដ៏កស្ទឹងសែនដែនដី។
ឱ!កំពង់ធំទ្រនំជីវិត
ទីក្រុងជាប់ចិត្តដែនដីបុរី
ភ្ញៀវជាតិបរទេសគ្រប់ជនប្រុសស្រី
ទស្សនាដំរីដំរីជាន់ខ្លាជាន់ដំរី។
សាសនា
ពាក្យថាសាសនា អត្ថន័យថា
ពាក្យប្រៀនប្រដៅ អប់រំសត្វលោក
កុំឲ្យល្ងង់ខ្លៅ ធ្លាក់ចូលជ្រោះជ្រៅ
ក្នុងអវិជ្ជា។
អ្នកមិនសិក្សា គិតពិចារណា
ពីតម្លៃវា អ្នកមានជំនឿ
ជឿក្នុងសទ្ធា គិតខុសមួយគ្រា
ខុសមួយជីវិត។
មុននឹងគោរព ឬក៏សេពគប់
ចូរត្រិះរិះគិត តម្លៃជំនឿ
ផ្តល់ជាគំនិត វិថីជីវិត
ដែលអ្នកចំណាយ។
គិតឱ្យបានច្បាស់ កុំក្រែងខ្លាចខ្មាស
ទស្សនៈវែងឆ្ងាយ ពីគុណតម្លៃ
សេចក្តីបរិយាយ ប្រយ័ត្នអន្តរាយ
ខុសព្រោះសាសនា។
វាយោដួងចន្ទ្រត្រជាក់ភ្លឺភ្នែក
តារាភ្លឹបភ្លែតនៅលើមេឃា។
ដៃកាន់ប៉ាកកាចារចែងកាព្យា
តែងការពណ៌នាចងជាកំណាព្យ។
ជំនោត្រជាក់ ទន្លេទឹកសាប
អង្គុយមើលចាបទុំលើបង្គង។
ស្តាច់សូរសំនៀងភាសាស្នេហ៍ស្នង
អ្នកស្រុកភូមិផងឆ្លងឆ្លើយដាក់គ្នា។
បុប្ផាមួយទង ក្បែរដើមពុទ្រា
ក្លិនជាប់នាសាពិដោរជាប់ចិត្ត។
កវីលង់ស្នេហ៍លើស្រស់វមិត្រ
សូមអូនអាណិតផ្តល់ក្តីមេត្តា។
រៀមបងស្នេហ៍ស្មោះនិងអូនបុប្ផា
ចូលស្តីជីវាតាមប្រពៃណី។
ម្តេចអូនញញឹមមិនវាចាស្តី
ឬមួយក៏ស្រីមានការខ្មាសអៀន?
គុណ ព.ស.ស
(បទពាក្យប្រាំបី)
ខ្ញុំបាទធារ៉ាកវីភូមិចេក
ចិត្តត្រេកអរពេកសុំតែងកាព្យា
រៀបរាប់សេចក្តីគុណសង្ឃភគវា
ដែលផ្តល់ពូជធាកើតមានពុទ្ធចក្រ។
ខ្ញុំមានចំណេះចេញពីសាកល
សាលាបានផ្តល់ចេញពីពុទ្ធិក
សាកលវិទ្យាល័យផ្នែកពុទ្ធចក្រ
បានរៀនចប់ថ្នាក់បរិញ្ញាបត្រ។
ចេះតែងកំណាព្យកើតដោយគុណគ្រូ
ចេះដោយតស៊ូស្តាប់ប្រុងប្រយ័ត្ន
អក្សរសាស្រ្តខ្មែរគង់វង្សមិនបាត់
មិនខ្ចាយរប៉ាត់ដូចពាក្យគេថា។
អរគុណសាកលផ្តល់ថ្នាលវិជ្ជា
ឱ្យខ្ញុំពុះពាររៀនសូត្រសិក្សា
ចេះតែងកំណាព្យជាពាក្យអក្ខរា
មានន័យខ្លឹមសារអត្ថរូបអត្ថរស។
ភ្លេចគុណមិនបានគ្រូសង្ឃគ្រហស្ថ
អាណិតស្រណោះដែលលើកកិត្តិយស
សមណនិស្សិតដោយអនុគ្រោះ
បង់ប្រាក់រំលោះរៀនតម៉ាស្ទើ។
No comments:
Post a Comment