Saturday, 9 June 2018

រៀនចំគោលដៅរៀនទៅមិនខុស


រៀនចំគោលដៅរៀនទៅមិនខុស
អ្នករៀនសិក្សា........ត្រូវមានគោលដៅ
ដំណើរឆ្ពោះទៅ......អនាគតខ្លួន
បើគ្មានគោលដៅ....ដូចអ្នកគេចពួន
រត់យករួចខ្លួន...........ខាត់បង់អាត្មា។
ខ្លះមករៀនសូត្រ......តាមមិត្តភក្តិដឹក
មានច្រើនសន្ធឹក......គ្មានបានពិចារ
ខ្លះស្តាប់តាមលោក...មាតាបិតា
រៀនមិនកើតការ......ព្រោះខុសនិស្ស័យ។
ដូច្នេះគិតសិន..........ទើបចាប់វាស់គូរ
ច្បាស់ជាគំរូ.............ខ្លឹមសារអត្ថន័យ
រៀនត្រូវជំនាញ.......យល់ច្បាស់មិនភ័យ
សង្គមសម័យ..........រកអ្នកចេះច្បាស់។


No comments:

Post a Comment