រឿង
មន្ត្រីគ្រាប់ល្ពៅ
សម័យថ្ងៃមួយ
ព្រះរាជា ចង់ដឹងពីពួកមន្ត្រីរបស់ទ្រង់ថា ស្មោះត្រង់ចំពោះទ្រង់ទេ? ព្រះអង្គបានស្ងោរគ្រាប់ល្ពៅ រួចហើយកោះហៅពួកមន្រ្តី ចូលមកបរមរាជវាំង
ដើម្បីប្រជុំ។ ក្រោយពីប្រជុំហើយ ទ្រង់បាននិយាយទៅកាន់ពួកមន្ត្រីថា៖ នែ!
ខ្ញុំមានគ្រាប់ល្ពៅ ឱ្យមន្ត្រីអស់លោកយកទៅដាំ។
ពួកមន្រ្តីខំវេចខ្ចប់ ដើម្បីទៅដាំគ្រប់គ្នា។ ប្រមាណជា១ខែក្រោយ សមល្មមនឹងទទួលផលពីគ្រាប់ល្ពៅ ព្រះរាជា កោះហៅពួកមន្ត្រីដែលយកគ្រាប់ល្ពៅទៅដាំនោះឲ្យយកផលដែលបានដាំនោះមកថ្វាយព្រះអង្គ។ ព្រះអង្គទ្រង់សួរ៖ យ៉ាងម៉េចហើយ!អស់លោក!មន្ត្រីនានា…កាលដែលយកគ្រាប់ល្ពៅទៅដាំ វាបានផលយ៉ាងម៉េចទៅហើយ?
មន្ត្រីប្រភេទទី១ គាត់បានឆ្លើយថ្វាយតបព្រះអង្គថា៖ អ៊ួ! ផ្លែច្រើនណាស់…! ទូលបង្គំដឹកមក…តែពួកអាចោរការពារវាំង…ទាំងអស់នោះ…វាមិនឱ្យនាំចូលក្នុងវាំង ច្រើនណាស់!ព្រះអង្គ! មិនដឹងថា មានប៉ុន្មានរទេះទេ…។ល។
ព្រះរាជា ទ្រង់ព្រះតម្រិះក្នុងចិត្តថា៖ ពួកអានេះ មិនត្រឹមតែភូតអញទេ ពួកវាថែមទាំងចង់សម្លាប់ អ្នកការពារវាំងរបស់អញទៀត…។ ទ្រង់បានសួរមន្ត្រីទី២បន្តទៀត។
មន្ត្រីប្រភេទទី២ គាត់ថ្វាយដំណឹងតបថា៖ ទូលបង្គំយកទៅនោះ គ្រាប់ល្ពៅនោះបានបាត់ហើយ ទូលបង្គំមិនបានដាំទេ។
ព្រះរាជា ទ្រង់ព្រះតម្រិះទៀតថា៖ មន្ត្រីប្រភេទទី២នេះ មានការពិចារណាដើរលើផ្លូវត្រូវបាន។ទ្រង់បានសួរមន្ត្រីទី៣ចុងក្រោយ។
មន្ត្រីប្រភេទទី៣ ថ្វាយថា ព្រះអង្គអ្ហើយដាម៉េចដុះបើគ្រាប់ល្ពៅស្ងោរឆ្អិនទៅ ព្រះអង្គ…!
មន្ត្រីទី៣ និយាយត្រង់ៗប្រាប់ស្តេច ទ្រង់ក៏ព្រះតម្រិះហើយបានលើកលែងទោស ហើយនិងពួកមន្ត្រីទី២ ទ្រង់អនុញ្ញាតឱ្យពិចារណាកែកំហុសឡើងវិញ។ ចំណែកឯមន្ត្រីទី១ នោះទ្រង់បាននិយាយតបទៅវិញថា៖ វាមិនដែលអាណា យកគ្រាប់ល្ពៅស្ងោរហើយ ដាំដុះទេ ពួកអស់លោកមិនត្រឹមភូតអញទេ ថែទាំងចង់សម្លាប់អ្នកការពារវាំងទៀត។ ស្តេចបានបញ្ជារពេជ្ឈឃាដ នាំមន្ត្រីទីមួយយកទៅបំបែកសាកសពសេះប្រាំជាន់ ឱ្យក្រពើស៊ី ដំរីជាន់ឱ្យស្លាប់ ក្រោយពេលប្រជុំ។
នេះជាមេរៀនមួយសម្រាប់គិតពិចារណា!!!!
No comments:
Post a Comment