លោកសាស្ត្រាចារ្យ ត្រឹង ងា គឺជាអ្នកនិពន្ធសៀវភៅប្រវត្តិសាស្ត្រខ្មែរ(ភាគទី១និងភាគទី២)ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៣
(សម័យសាធារណរដ្ឋខ្មែរ) ។ លោកត្រូវបានពួកខ្មែរក្រហមយកទៅសម្លាប់នៅគុកទួលស្លែង
(ភ្នំពេញ) នៅខែវិច្ឆិកា ឆ្នាំ១៩៧៥ ពេលដែលគាត់និងក្រុមគ្រួសារកំពុងស្ថិតនៅ
ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល ។
ប្រវត្តិផ្ទាល់ខ្លួន
លោក ត្រឹង ងា (Tran
Ngea) កើតនៅថ្ងៃទី ២ ខែមករា ឆ្នាំ១៩៣៧ នៅស្រុកយីងចូវ ខេត្តពលលាវ
កម្ពុជាក្រោម ។ ឪពុករបស់លោកឈ្មោះ ឡាំ ស៊ុង (ជនជាតិខ្មែរ) និងម្តាយរបស់លោកឈ្មោះ ទិន
សៀម (ជនជាតិខ្មែរ) ។ លោកជាជនជាតិខ្មែរម្នាក់ដែលរស់នៅក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលវៀតណាមខាងត្បូង ។ លោកត្រឹង
ងាបានសិក្សាថ្នាក់បឋមសិក្សានៅស្រុកយិងចូវ ខេត្តពលលាវ កម្ពុជាក្រោម ។
ដោយសារតែ មានការធ្វើទុក្ខបុកម្នេញ របស់រដ្ឋាភិបាលវៀតណាមខាងត្បូង
មកលើ ប្រជាពលរដ្ឋខ្មែរនៅទីនោះ លោកត្រឹង ងាក៏បានសម្រេចចិត្តភៀសខ្លួន ចូលមកនៅទីក្រុងភ្នំពេញ
នៅក្នុងឆ្នាំ១៩៥៦លុះដល់ឆ្នាំ១៩៦៥ ទើបឪពុកម្តាយរបស់លោកមករស់នៅទីក្រុងភ្នំពេញតាមលោកដែរ
។ លោកត្រឹង ងាបានបន្តការសិក្សារបស់លោកនៅទីក្រុងភ្នំពេញរហូតដល់ទទួលបានសញ្ញាបត្រមធ្យមសិក្សាភាគទី១
(សញ្ញាប័ត្រ Bac I) ក្នុងឆ្នាំ១៩៥៦ ។
ក្រោយពីប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២ (សញ្ញាប័ត្រ Bac II) នៅក្នុងឆ្នាំ១៩៥៧ លោកក៏បានចាប់យកអាជីពជាគ្រូបង្រៀន
ហើយបានផ្លាស់ទៅធ្វើការនៅទីរួមខេត្តបាត់ដំបង ។
នៅឆ្នាំ១៩៥៨ លោក ត្រឹង ងា បានរៀបអពាហ៍ពិពាហ៍ជាមួយអ្នកគ្រូបង្រៀនម្នាក់ឈ្មោះឡាយ
ហ៊ុនគី ដែលមានដើមកំណើតនៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ
ខេត្តបាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ) ។ អ្នកស្រី ឡាយ ហ៊ុនគី
ក្រោយមកក៏បានផ្លាស់ឈ្មោះជាអ្នកស្រី ត្រឹង ងា ។
ការផ្លាស់ឈ្មោះតាមស្វាមីនេះគឺជាការធ្វើតាមទម្លាប់បារាំងរបស់អ្នករដ្ឋការខ្មែរសម័យនោះ
។ អ្នកស្រីឡាយ ហ៊ុនគីបាននិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់
ដែលបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ១៩៧៤ និង១៩៧៥ ។ កាលណោះអ្នកស្រី ឡាយ ហ៊ុនគី បានដាក់ឈ្មោះអ្នកនិពន្ធថា
«អ្នកស្រី ត្រឹង ងា» ។
មានមនុស្សមួយចំនួនមានការភ័ន្តច្រឡំស្មានថាអ្នកស្រី ត្រឹង ងា និងលោក ត្រឹង ងា ជាមនុស្សតែម្នាក់
។
អ្នកស្រី ឡាយ ហ៊ុនគី
និងកូនប្រុសទី៣ នាស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (២០១៦)
នៅក្នុងឆ្នាំ១៩៧៣ លោក ត្រឹង ងា បានចាប់ផ្តើមនិពន្ធសៀវភៅ
ប្រវត្តិសាស្ត្រខ្មែរ ដែលមាន២ភាគ(ភាគទី១និងភាគទី២)។ ស្នាដៃរបស់លោកត្រូវបានមហាជនទទួលស្គាល់យ៉ាងទូលំទូលាយក្នុងចំណោមសិស្ស
និស្សិត បញ្ញាវ័ន្តទាំងក្នុងនិងក្រៅប្រទេស ។ ដោយសារតែភាពល្បីល្បាញនេះទើបក្រសួងអប់រំនាសម័យនោះ(សាធារណរដ្ឋខ្មែរ)បានយកអត្ថបទនៅក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ
ដាក់ចូលទៅក្នុងកម្មវិធីសិក្សារបស់ជាតិ ។ ចាប់តាំងពីការបោះពុម្ពផ្សាយលើកដំបូង នាឆ្នាំ១៩៧៣
សៀវភៅនេះត្រូវបានមជ្ឈដ្ឋានទូទៅចាប់អារម្មណ៍និងឲ្យតម្លៃរហូតដល់សម័យបច្ចុប្បន្ន ។
ឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ លោកត្រឹង ងា
ត្រូវបានតែងតាំងជាអគ្គលេខាធិកានៃវិទ្យាស្ថានខ្មែរ-មន
លុះក្រោយមកទៀតលោកត្រូវបានតម្លើងឋានៈជានាយកនៃវិទ្យាស្ថានខ្មែរ-មន។ នៅទីនោះលោកត្រឹង
ងាបានបន្តការងាររបស់លោកក្នុងការងារបម្រើប្រទេសជាតិរហូតដល់ឆ្នាំ១៩៧៥ ។
លុះដល់ថ្ងៃទី១៧ មេសា ១៩៧៥ ពេលដែលពួកខ្មែរក្រហម
ចូលកាន់កាប់ភ្នំពេញ លោក ត្រឹង
ងានិងក្រុមគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ
ខេត្ត កណ្តាល ដូចប្រជាជនដទៃទៀតដែរ ។
នៅក្នុងរបបខ្មែរក្រហម មានការតាមដាន ស៊ើបរកមន្ត្រីទាហាន ប៉ូលិស
និងរដ្ឋការដែលបម្រើការងារក្នុងរបបសាធារណរដ្ឋខ្មែរ ។
ដោយសារតែខ្វះបទពិសោធន៍ជាមួយពួកកុម្មុយនីស្តនិងខ្វះការប្រុងប្រយ័ត្នលោក ត្រឹង ងា និងអ្នកស្រី
ឡាយ ហ៊ុនគី មិនបានកែឈ្មោះឫុលាក់ប្រវត្តិពិតដែលជាសាស្ត្រាចារ្យនៅក្នុងរបបសាធារណរដ្ឋខ្មែរឡើយ
។ លុះដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ មានកម្មាភិបាលខ្មែរក្រហមម្នាក់ បានមកជួបលោក ត្រឹង ងា
ហើយបាន«ស្នើរ»ឱ្យលោក ត្រឹង ងា ទៅជួយរៀបរៀងទស្សនាវត្តីរបស់កម្ពុជាប្រជាធិបតេយ្យ
ដោយស្អែកឡើងឱ្យទៅជាមួយវា។ ពេលនោះលោក ត្រឹង ងា ហាក់ដូចជាបានដឹងខ្លួនជាមុនដែរថាពួកខ្មែរក្រហមគ្មានបំណងល្អជាមួយលោកទេ
តែបើលោកសម្រេចចិត្តថារត់គេច តើក្រុមក្រួសារលោកនឹងទៅជាយ៉ាងណា? ដូច្នេះហើយទើបលោក ត្រឹង ងា សម្រេចចិត្តថាត្រូវទៅតាមកម្មាភិបាលខ្មែរក្រហមរូបនោះ។
យោងតាមសៀវភៅកំណត់ត្រារបស់អ្នកជាប់ឃុំឃាំងនៅគុកទួលស្លែងដែលខ្មែរក្រហមហៅថា«មន្ទីរស២១» លោក ត្រឹង ងា ត្រូវបានបញ្ជូនទៅដល់គុកទួលស្លែងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៧៥ ។ អ្នកស្រី ឡាយ ហ៊ុនគី ជាភរិយាបានរកឃើញថាកាលបរិច្ឆេទនៃការសម្លាប់លោក
ត្រឹង ងា
(លោកត្រឹង ងា និងអ្នកស្រីឡាយ ហ៊ុនគី
ក្នុងថ្ងៃអពាហ៍ពិពាហ៍ ឆ្នាំ១៩៥៨)
គឺមិនបានដាក់ចូលក្នុងសៀវភៅនេះទេ គឺមិនដឹងមកពីមូលហេតុអ្វី។
ប៉ុន្តែក្រុមគ្រួសារលោក ត្រឹង ងាដែលសល់ពីការស្លាប់ បានសន្និដ្ឋានថាលោក ត្រឹង ងា ពិតជាត្រូវបានខ្មែរក្រហមធ្វើទារុណកម្ម
និងសម្លាប់នៅទីនោះយ៉ាងសាហាវដូចជាអ្នកជាប់ឃុំឃាំងដទៃទៀតដែរ ។ លោក ត្រឹង បញ្ចារុណ
ដែលជាកូនប្រុសទី៣ របស់លោក ត្រឹង ងា បានស្រាវជ្រាវរកឃើញឯកសារសារភាពរបស់លោក ត្រឹង
ងានៅគុកទួលស្លែងដែលមាន៨ទំព័រ ពីមជ្ឈមណ្ឌលឯកសារកម្ពុជា ។
នៅក្នុងនោះលោក ត្រឹង ងា ត្រូវបានពួកខ្មែរក្រហមលោកត្រឹង ងា
និងអ្នកស្រីឡាយ ហ៊ុនគី ក្នុងថ្ងៃអពាហ៍ពិពាហ៍ ឆ្នាំ១៩៥៨ បង្ខំឱ្យសារភាពថាលោកគឺជាភ្នាក់ងារCIAមួយរូប
ដែលប៉ុនប៉ងប្រឆាំងនឹងរបបខ្មែរក្រហម ។ យោងតាមសម្តីអ្នកស្រី ឡាយ ហ៊ុនគី ជាភរិយា
បានបញ្ជាក់ថា លោក ត្រឹង ងា ជាមនុស្សមិនសូវចូលចិត្តធ្វើនយោបាយទេ
គាត់មិនបានចូលរួមជាមួយសកម្មភាពនយោបាយណាមួយរបស់របបសាធារណរដ្ឋខ្មែរឡើយ
ដូច្នេះចម្លើយសារភាពរបស់លោក ត្រឹង ងា នៅគុកទួលស្លែងទាក់ទងនឹងសកម្មភាពនយោបាយ
ជាពិសេសភ្នាក់ងារCIA គឺជាចម្លើយសារភាពដោយសាររងទារុណកម្មតែប៉ុណ្ណោះ
គេមិនអាចយកជាការពិតបានទេ ។
សូមបញ្ជាក់ថានៅក្នុងរបបខ្មែរក្រហម ឪពុក
ម្តាយ កូនប្រុសទី១ និងកូនស្រីទី២ របស់លោកត្រឹង
ងា ក៏បានបាត់បងជីវិតដោយសារជំងឺគ្មានថ្នាំព្យាបាលដែរ ។ កូនប្រុសទី៣ឈ្មោះ ត្រឹង
បញ្ចារុណ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ
ឯកូនប្រុសទី៤ ឈ្មោះ ត្រឹង សុន្ថារ៉ា បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី ។
ចំពោះអ្នកស្រី ឡាយ ហ៊ុនគី ដែលជាភរិយាសព្វថ្ងៃរស់នៅស្រុកមង្គលបូរី
ខេត្តបន្ទាយមានជ័យ។
ជីវប្រវត្តិសង្ខេបរបស់លោកត្រឹង ងា
-ថ្ងៃខែឆ្នាំកំណើត ០២ មករា
១៩៣៧
-ទីកន្លែងកំណើត ស្រុកយិងចូវ
ខេត្តពលលាវ កម្ពុជាក្រោម
-ឆ្នាំ១៩៥៤
ប្រឡងជាប់មធ្យមសិក្សាបឋមភូមិ នៅកម្ពុជាក្រោម
-ឆ្នាំ១៩៥៦ ចូលមកប្រទេសកម្ពុជា
រស់នៅភ្នំពេញបន្តការសិក្សា
-ឆ្នាំ១៩៥៦
ប្រឡងជាប់បញ្ញាប័ត្រមធ្យមសិក្សាភាគទី១
-ឆ្នាំ១៩៥៧
ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាភាគទី២
-ឆ្នាំ១៩៥៧
ធ្វើសាស្ត្រាចារ្យនៅខេត្តបាត់ដំបង
-ឆ្នាំ១៩៦១
ផ្លាស់ពីបាត់ដំបងមកភ្នំពេញ បម្រើការងារនៅក្រសួងអប់រំ
និងបន្តការសិក្សានៅមហាវិទ្យាល័យអក្សរសាស្ត្រ
-ឆ្នាំ១៩៦៥
ប្រឡងជាប់បរិញ្ញាប័ត្រអក្សរសាស្ត្រផ្នែកវប្បធម៌ និងអរិយធម៌អាស៊ី
-ឆ្នាំ១៩៧៣
ចងក្រងសៀវភៅប្រវត្តិសាស្ត្រខ្មែរ (ភាគ១ និងភាគ២)
-ឆ្នាំ១៩៧៣-១៩៧៤ អគ្គលេខាធិការវិទ្យាស្ថានខ្មែរ
មន
-ឆ្នាំ១៩៧៤-១៩៧៥
នាយកវិទ្យស្ថានខ្មែរ មន
-ឆ្នាំ១៩៧៥
ជម្លៀសចេញពីទីក្រុងភ្នំពេញទៅកាន់ភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល
-ថ្ងៃទី២០ វិច្ឆិកា ១៩៧៥
ខ្មែរក្រហមបញ្ជូនដល់គុកទួលស្លែង
-ថ្ងៃខ្មែរក្រហមសម្លាប់
មិនច្បាស់លាស់
ជីវប្រវត្តិភរិយាលោកត្រឹង ងា
ការសិក្សាស្នាដៃ និងការងារ
-ថ្ងៃខែឆ្នាំកំណើត ២៤ វិច្ឆិកា
១៩៣៧
-ទីកន្លែងកំណើត ភូមិស្រមោច
ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង
(បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
-ឆ្នាំ១៩៤៧ រៀននៅបឋមសិក្សា
ខេត្តបាត់ដំបង
-ឆ្នាំ១៩៥៧
ធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបង
-ឆ្នាំ១៩៦២
សិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យ
-ឆ្នាំ១៩៦៦ប្រឡងជាប់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរនិងជាសាស្ត្រាចារ្យនៅវិទ្យាល័យព្រះស៊ីសុវត្ថិ
-ឆ្នាំ១៩៧៤
និពន្ធសៀវភៅអរិយធម៌ខ្មែរ
-មុនថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥
នាយិកាវិទ្យាល័យនារី ភ្នំពេញ
-ក្រោយថ្ងៃ១៧
មេសា ឆ្នាំ១៩៧៥ ជម្លៀសទៅភូមិក្បាលដំរីក្រោម ស្រុកកោះធំ ខេត្តកណ្តាល
-ឆ្នាំ១៩៧៦
ជម្លៀសទៅភូមិស្វាយជួរ ស្រុកកោះធំ ខេត្តកណ្តាល
-ឆ្នាំ១៩៧៧
ជម្លៀសទៅភូមិបឹងច្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង
-ឆ្នាំ១៩៧៨ ជម្លៀសទៅភូមិចកតូច
ឃុំចកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង
អ្នកស្រី ឡាយ ហ៊ុនគី
ត្រូវបានគេស្គាល់ទូទៅថា អ្នកស្រី ត្រឹង ងា គឺជាសាស្ត្រាចារ្យ និងជាប្រវត្តិវិទូដ៏ល្បីល្បាញម្នាក់នៅប្រទេសកម្ពុជា។
អ្នកស្រី គឺជាអ្នកនិពន្ធសៀវភៅអរិយធម៌ខ្មែរ សម្រាប់ថ្នាក់ទីបញ្ចប់
បោះពុម្ពឆ្នាំ១៩៧៤។
-ឆ្នាំ១៩៧៩ លក់ដូរនៅទីរួមស្រុកមោងឫស្សី
ខេត្តបាត់ដំបង និងទីរួមស្រុកមង្គលបូរី ខេត្ត
បាត់ដំបង (បច្ចុប្បន្នជាខេត្តបន្ទាយមានជ័យ)
-ឆ្នាំ១៩៨៣ នាយិកាវិទ្យាល័យមង្គលបូរី
ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ
អ្នកស្រី ឡាយ ហ៊ុនគី
ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ ជានាយកសាលាមធ្យមសិក្សាកម្រិត២
ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយកនៃវិទ្យាល័យមង្គលបូរី នៅថ្ងៃទី២៤ ខែកក្កដា
ឆ្នាំ១៩៩០។
-ឆ្នាំ១៩៩៥-បច្ចុប្បន្ន
ចូលនិវត្តន៍ (រស់នៅទីរួមស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ)
(ថ្ងៃបុណ្យវិសាខបូជារបស់អ្នកស្រីត្រឹង
ងា ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ)
ឪពុកម្តាយ
-ឪពុកឈ្មោះ ឡាំ ស៊ុង
ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៤ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។
កាលនៅកម្ពុជាក្រោមធ្លាប់ធ្វើទាហានបារាំង ក្រោយមកធ្វើប៉ូលីសវៀតណាមខាងត្បូង។
គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥
ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល
។
-ម្ដាយឈ្មោះ ទិន សៀម
ជនជាតិខ្មែរ កើតនៅឆ្នាំ១៩១៥ ក្នុងស្រុកថាញ់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។
ធ្វើជាមេផ្ទះតាំងពីដើមមក គាត់មករស់នៅភ្នំពេញ ឆ្នាំ១៩៦៥ ស្លាប់នៅឆ្នាំ ១៩៧៧
ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល ។
(លោកយាយ ត្រឹង ងា
បច្ចុប្បន្ននៅរស់ក្នុងវ័យជរា នៅខេត្តបន្ទាយមានជ័យ ក្នុងជន្មាយុ ៨០ ឆ្នំា )
ជីវិតគ្រួសារ
អ្នកស្រី ឡាយ ហ៊ុនគី
បានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា
ហើយដែលឈ្មោះនេះត្រូវបានគេស្គាល់ជាទូទៅថាជាអ្នកស្រី ដោយសម័យនោះហៅតាមទម្លាប់បារាំង គឺហៅឈ្មោះស្វាមី។
បងប្អូនបង្កើត
លោក ត្រឹង ងា មានបងប្អូនបង្កើតបីនាក់គឺ
ត្រឹង ធីហ៊ូន ត្រឹង ងា និង ត្រឹង ថាច់៖
-ត្រឹង ធីហ៊ូន (ភេទស្រី)
កើតនៅឆ្នាំ១៩៣២ នៅភូមិព្រែកជ្រៅ ស្រុកថាច់ហ៊ឹង ខេត្តពលលាវ កម្ពុជាក្រោម ។
-ត្រឹង ងា
-ត្រឹង ថាញ់
ស្លាប់កាលពីអាយុ៩ឆ្នាំ
កូនបង្កើត
លោក ត្រឹង ងា មានកូនចំនួន៤នាក់៖
-ត្រឹង បញ្ញារិទ្ធិ ភេទប្រុស
កើតនៅឆ្នាំ១៩៥៩ ស្លាប់នៅឆ្នាំ ១៩៧៨ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន
និងជំងឺគ្មានថ្នាំព្យាបាល ។
-ត្រឹង សុគន្ធវារី ភេទស្រី
កើតនៅឆ្នាំ១៩៦០ ស្លាប់នៅឆ្នាំ ១៩៧៧ ក្នុងរបបខ្មែរក្រហម ដោយសារភាពអត់ឃ្លាន និងជំងឺគ្មានថ្នាំព្យាបាល
។
-ត្រឹង បញ្ចារុណ ភេទប្រុស
កើតនៅឆ្នាំ១៩៦៧ បច្ចុប្បន្នរស់នៅទីក្រុងភ្នំពេញ
-ត្រឹង សុន្ថារា ភេទប្រុស កើតនៅឆ្នាំ១៩៦៨ បច្ចុប្បន្នរស់នៅប្រទេសអូស្ត្រាលី
កូនប្រុសទី១ និងកូនស្រីទី២
អ្នកស្រីឡាយ ហ៊ុនគី កូនប្រុសទី៣ និងកូនប្រុសទី៤
អ្នកស្រីត្រឹង ងា និងកូនទាំង២ (២៦ ធ្នូ ២០១៧)
អ្នកស្រីឡាយ ហ៊ុនគីកូនប្រុសទី៣ និងកូនប្រុសទី៤
នាឆ្នាំ១៩៨១
|
ឯកសារពិគ្រោះ
អ្នកស្រី
ឡាយហ៊ុនគី
លោកត្រឹង
បញ្ចារុណ
លោកត្រឹង
សុន្ថារ៉ា
WWW.វិគីភីឌា.com
No comments:
Post a Comment