រឿងខ្លី ស្នេហ៍ក្រៅសុបិន
រសៀលជ្រាលជ្រេថ្ងៃទេរទន់ទាបរៀបអស្តង្គត
សូរសំឡេងអ៊ូអរ នៅ តាមដងផ្លូវ ដើរដែលបងប្អូនកម្មករកម្មការិនី ចេញពីធ្វើការងារនៅក្នុង រោង ចក្រកាត់ដេរ។
ដំណើរសុភាព រាបសារបស់នារី ម្នាក់នាងឈ្មោះ សុភា នាង ជានារីកម្មកររោងចក្រដែរ នាងបានដើរចេញ
ពីរោងចក្រ មកកាន់បន្ទប់ជួល តែនាងនិងមិត្តភក្ត្រនាងក៏ឆ្លៀតដើរចូលមកក្នុងផ្សារទិញម្ហូបសម្រាប់អាហារ ពេលល្ងាចជាមួយគ្នាសិន។ សុភា
ក្រោយត្រឡប់មកពីផ្សារវិញ នាងក៏បាន ជួបបងស្រីនាង ដែលដៃម្ខាងរបស់គាត់មានកាន់ផ្លែឈើមួយថង់
ដើរតម្រង់មកជួបនាង។
-បងស្រី៖ សុធា អូន!
ទិញបានម្ហូបអ្វីខ្លះ?
-សុធា៖ ចាស៎បង!
ទិញកូនត្រីតូចៗមកធ្វើកប់ត្រីនិងបំពងត្រីផ្ទក់ ទឹក ត្រីផ្អែមផងដែរ។
អ្នកទាំងពីរក៏បាននិយាយជាមួយគ្នាបណ្តើរនិងសើចបណ្តើរទៅ បន្ទប់ ជួលជាន់ទី២ ដែលជាបន្ទប់ស្នាក់នៅបណ្តោះអាសន្ន នៅក្បែររោងចក្រ ពួក គេ ធ្វើការ។
ថ្ងៃអាទិត្យ
គឺជាថ្ងៃដែលបងប្អូនកម្មករកម្មការិនី ឈប់សម្រាកពីកិច្ច ការងារ ស្រីនុច នាងជាមិត្តរបស់សុធា
នាងមកលេងផ្ទះសុធាៗ ឮសូរ សំឡេង គោះទ្វារ
នៅមុខបន្ទប់នាង។
-ស្រីនុច៖ កូ៎កៗ! សុធា តើនាងនៅទេ?
-សុធា៖ ចាស៎! នៅ! តើនរណាគេហ្នឹង?
-ស្រីនុច៖ ខ្ញុំស្រីនុច
មិត្តភក្រ្តឯងតើ!
សុធាដឹងថាស្រីនុច ជាមិត្តភក្ត្រនាងៗ ក៏បើកទ្វារទាំងខ្លួនកំពុងតែចង ប៉ឹងចេញពីងួតទឹក
ស្រីនុចបានអង្គុយលេងមួយសន្ទុះក្រោយមក ទ្វារបន្ទប់ បើកថ្នមៗ
ស្រូនុចនាងភ្ញាក់ខ្លួនព្រឺត ដោយសារបងស្រីសុធា គាត់បានធ្វើ ឱ្យនាងភ្ញាក់បះដៃបះជើង ស្ទើតែលុះព្រលឹងនាងអស់។
ស្រីនុច៖ បងស្រី!
លេងអីចឹង! ខ្ញុំលុះព្រលឹងស្លាប់ហើយ បើមក ស្ងាត់ៗបែបនេះ។
បងស្រី៖ បងសុំទោសផងណា!
ព្រលឹងបួនដប់សព្វគ្រប់នៅទីណា សូមមកវិញផង។
នែ៎!បងមានរបស់ផ្ញើឱ្យប្អូនទាំងពីរញ៉ាំផងដែរ
គឺគ្រឿងម្ជួរ ហ្នឹង ណា។
អ្នកទាំងបីអង្គុយនិយាយគ្នាព្រមជាមួយគ្រឿងម្ជួរទាំងភ្នែកចោល ទៅ មើលទូរទស្សន៍ផងដែរ។មិនយូរប៉ុន្មានថ្ងៃរសៀលបានកន្លងផុតទៅ។
សុធា និងស្រីនុច
នាំគ្នាទៅផ្សារទិញ ខោអាវថ្មី។
វាយោជាកូនអ្នកស្រែចម្ការម្នាក់ដែលមានរូបរាងធាត់សម្បុរសណ្តែក បាយសក់ខ្លីមករស់នៅភ្នំពេញដើម្បីបន្តការសិក្សានៅសកលវិទ្យាល័យមួយ ក្នុងទីក្រុង
ក៏បានដើរស្វែង រកបន្ទប់ជួលស្នាក់នៅ។ ជួនជាពេលនោះដែរ សុធានិងស្រីនុច កំពុងដែរតាមផ្លូវ
វាយោ បានឈប់ម៉ូតូសួរ ទៅកាន់អ្នក ទាំងពីរ។
វាយោ៖ អត់ទោសកញ្ញ!
តើនៅម្តុំនេះ មានសល់បន្ទប់ជួលទេបាទ?
ស្រីនុច៖ តើលោក
រកបន្ទប់ធ្វើអីដែរ?
សុធា៖ ស្រីនុច!
ម៉េចឯងនិយាយបកទៅគេវិញអីចឹង? សុំទោសផង លោក! នៅទីនេះ មានបន្ទប់ជួយមួយបន្ទប់ដែរ
តែវាដូចជាថ្លៃបន្តិចហើយ លោក។
វាយោ៖ អរបាទ!
ពិតជាមានឬ បើមានប្រសើរហើយខ្ញុំ តើវាមាន តម្លៃប៉ុន្មានដែរបាទ?
សុធា៖ គឺតម្លៃ៣០$ ក្នុងមួយខែណាលោក
តែត្រូវកក់គេជាមុនសិន ទើបបាន។
សុធា ស្រីនុច បាននិយាយប្រាប់ទៅវាយោ
ហើយពួកនាងក៏បាននាំ វាយោទៅដល់
បន្ទប់ជួយដែលចង់បាន។ វាយោបានរៀបចំកន្លែង ទុកដាក់ របស់របរយ៉ាងមានរបៀបនៅក្នុង បន្ទប់ដែលគេស្នាក់នៅ។
ឆ្នាំសិក្សាថ្មីបានចូលមកដល់
អក្ខរានិងវាយោ អង្គុយតុជាមួយគ្នា ក្នុងបន្ទប់ថ្នាក់រៀន
ឯកទេសអក្សរសាស្រ្តខ្មែរឆ្នាំទី២។ វាយោបានសួរនាំ ពី មូលហេតុដែលអក្ខរាប្តូរពីមុខវិជ្ជាចិត្តវិទ្យាមករៀនឯកទេសអក្សរសាស្រ្តខ្មែរវិញ។
អក្ខរាក៏បានពន្យល់បកស្រាយដោយមានមូល ហេតុច្បាស់ពីចំណង ចំណូលចិត្តរបស់គាត់មកលើភាសាខ្មែរ
ដែលជាភាសាគាត់ចូលចិត្ត ផ្នែក កំណាព្យចម្រៀងប្រលោមលោកជាដើម។ លោកសាស្ត្រាចារ្យ ក៏បានចូល មក ដល់ល្មម
និស្សិតគ្រប់គ្នាធ្វើសេចក្តីគោរពចំពោះសាស្រ្តាចារ្យ រួចហើយ ចាប់ផ្តើមបង្រៀនមេរៀនថ្មីស្តី
ពីប្រវត្តិកំណាព្យខ្មែរ។ និស្សិតស្រីម្នាក់ឈ្មោះ វិបុល នាងមានរូបឆោមស្អាត
សម្បូរស សក់វែងប្រាស្មា ម្រាមដៃស្រលន នាងបានលើកដៃសួរលោកសាស្រ្តាចារ្យ។
វិបុល៖ លោកគ្រូ!
នាងខ្ញុំមានសំណួរមួយ សុំសួរទៅកាន់លោកគ្រូថា តើកំណាព្យខ្មែរ មានមាត្រកាព្យប៉ុន្មាន?
សូមលោកគ្រូជួយពន្យល់ នឹងបក ស្រាយផង។
លោកគ្រូ៖បាទ!សំណួរប្អូនល្អ
មើ!តើមាននិស្សិតណា អាចឆ្លើយ សំណួរនេះបានទេ?សូមអញ្ជើញក្រោកឈរឆ្លើយដើម្បីឱ្យមិត្តយើងដឹងផង?
វាយោនិងអក្ខរា
អ្នកទាំងពីរនាំគ្នាលើកដៃព្រមគ្នា ហើយក៏សើច។ លោកគ្រូបានឱ្យ អក្ខរាធ្វើការឆ្លើយសំណួរ
រួចក្រោយមកបានហៅ វាយោ ឆ្លើយបំពេញបន្ថែមសេចក្តី។
វាយោបានឆ្លើយប្រាប់ពីអ្វី
ដែលនាងវិបុលចង់ដឹង មានមាត្រកាព្យ នៃកំណាព្យខ្មែរ មាន១៣បទ គឺ បទមេបួន បទបថ្យាវត្ត កាកគតិ
ព្រហ្មគីតិ ពុំនោល បន្ទោលកាក ភុជង្គលីលា រហូតដល់បទបំពេរ និងបទឥន្ទ្រជិត ជាដើម។
ក្រោយមកលោកគ្រូបានពន្យល់ បន្ថែមពីសម័យកាលនៃការ កកើតកំណាព្យតាមសម័យកាលដល់និស្សិតឱ្យបានយល់ដឹង។
ចិន្ថា អង្គុយក្បែរវិបុល លួចខ្សឹបប្រាប់ទៅ វិបុល ដោយពោលពាក្យ សរសើរ ចំណេះដឹងវាយោ
មានចំណេះដឹងខ្ពស់ វិបុសលួចញញឹមជាមួយ ចិន្ថា។ ស្នូរកន្តឹងរោរ៍បានបន្លឺឡើងនៅវេលា ចេញទៅផ្ទះ
និស្សិតនាំគ្នាចេញ ពីសកលវិទ្យាល័យទៅទីលំនៅឋានវិញ។
ចំណែកឯ វាយោ បានជិះ ម៉ូតូមក បន្ទប់ជួយ តែនៅតាមផ្លូវគាត់ក៏បានជួបនាងសុធា
នាងកំពុងតែដើរតាមផ្លូវ លោកក៏ឈប់ម៉ូតូសួរទៅកាន់នាង។
វាយោ៖ សួរស្តីកញ្ញា!
តើអ្នកមកពីណាទីណាវិញ បានជាដើរប្រញែប ប្រញាប់ម្ល៉េះ?
សុធា៖អរ!គឺលោកទេនាងខ្ញុំខំតែភ័យ
ចាសលោក! គឺមកពីមន្ទីរពេទ្យ លោកសង្ឃ ថាចេញមកនេះ ហៅម៉ូតូឌុបទៅបន្ទប់ជួយវិញ។
វាយោ៖ តើនរណាកើតអី
អាចប្រាប់បានទេ?
សុធា៖ គឺបងស្រី
គាត់ចុកពោះ ក្អូតចង្អោរ វិលមុខ ទើបយកមក មន្ទីរពេទ្យ ដើម្បី សម្រាកព្យាបាល។
វាយោ បានស្តាប់រឿងរ៉ាវចប់ហើយក៏ឌុបនាង
ទៅបន្ទប់ជួយព្រម ជាមួយពេលដែលលោកចេញពីសាលាទៅបន្ទប់វិញដែរ។
ល្ងាចបន្តិចសុធា បានជិះម៉ូតូជាមួយវាយោមកមន្ទីរ
ពេទ្យមកទទួលបងនាង ចេញពីបន្ទប់ ព្យាបាលបងស្រីញញឹមហើយ គាត់ក៏លើកដៃនិង និយាយនូវពាក្យ អរគុណ ចំពោះវាយោដែលបានជួយគាត់។
វាយោញញឹម ដោយលើកដៃសំពះតប។ រាត្រីយប់មួយ វាយោ បានអង្គុយកាន់សៀវភៅកំណាព្យ នៅក្បែរមាត់ទ្វារ បន្ទប់ ចោលកន្ទុយ
ភ្នែកមើលដួងចន្ទ្រាកំពុងតែបញ្ចេញ រស្មីមកលើភព ផែនដី ដ៏ស្រស់បំព្រង ហើយគិតក្នុងចិត្ត តែម្នាក់ឯងថា
បើមាននារីម្នាក់ មក អង្គុយមើលដួងចន្ទ្រាមិនដឹងថា
មានក្តី សុខប៉ុណ្ណាទេហ្ន៎! ស្រមោលស្គុងៗ ដើរមកជិតវាយោៗឃើញក៏ភ្ញាក់ព្រឺតស្មានថាជាអ្វីតាមពិត សេងហាតទេតើ
សេងហាត៖ វាយោ!
តើឯងនេះអណ្តែតចិត្តដល់ណាហើយ បានជា ឃើញខ្ញុំស្ទើតែ
លុះព្រលឹង?
វាយោ៖ អរ!
អម្បិញម៉ិញនេះ គ្នាមើលដួងចន្ទ្រា ក៏គិតថា បើមាន នារីម្នាក់នៅក្បែរមិន ដឹងថាមានក្តីសុខយ៉ាងណានោះទេ។
សេងហាត
និយាយតបដោយពាក្យបង្អាប់ វាយោជាមួយនាងសុធា ដែលជានារីដ៏ ស្រស់ស្អាតគួរជាទីប្រាថ្នា។
វាយោសើចទាំងចិត្តគិតដែរ តែ មិនហ៊ាននិយាយចេញមកទេ ដោយគិតថាខ្លួនកំពុងតែនៅសិក្សា តើមាន ប្រាក់ ឯណាមកស្តីដណ្តឹងនាងទៅ
បើរៀនមិនទាន់ចប់ ការងារក៏គ្មានផង នោះ។ អ្នកទាំងពីរអង្គុយជជែកគ្នាអស់មួយរាត្រីនៅមាត់ទ្វារ
បន្ទប់ដែល មានដួងរស្មីនៃចន្ទ្រា។
បួនឆ្នាំបានកន្លងផុតទៅការសិក្សារបស់វាយោក៏បានបញ្ចប់ផងដែរ ។ ថ្ងៃមួយគឺជាថ្ងៃ
ដែលវាយោទទួលសញ្ញាបត្របរិញ្ញាបត្រក្រោយបញ្ចប់ការ សិក្សា នាងសុធា បានមកចូលរួម
អបអរសាទរព្រមទាំងចិន្ថា សេងហាត បងស្រីក៏មកដែរ។ ខណៈពេលដែលគេហៅចំឈ្មោះ
វាយោដែលត្រូវឡើង ទទួលសញ្ញាបត្រ
មិត្តភក្ត្ររបស់វាយោទាំងអស់ នាំគ្នាស្រែកហោរ! ពេញ សាលប្រជុំដោយសេចក្តីសប្បាយរីករាយ ជាមួយវាយោ និងក្រុមគ្រួសារវាយោ ផងដែរ។
វាយោ
លោកបម្រុងនឹងដើរមកជិតសុធា សម្រាប់តែ វិបុល នាងហៅ វាយោទាំងពាក់កណ្តាលទី
ដែលធ្វើឱ្យអាក់សកម្ម ខានបានទៅជួបនាង សុធាៗ ធ្វើទឹកមុនស្រពោនទៅវិញ ដោយគិតថាមិនបានជួប វាយោ ដែល នាងបម្រុងត្រៀមឆ្លើយនូវសេចក្តីអបអរសាទរជាមួយផងនោះក្រុមពួកនាង ក៏នាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។
សុធា នាងអង្គុយមើលរូបថតក្នុង ទូរស័ព្ទដៃ របស់នាង មើលហើយគិតតែម្នាក់ឯងថា៖
តើខ្ញុំអាចចាប់ដួងចន្ទបានទេ ចុះបើនៅ ខ្ពស់យ៉ាងហ្នឹង។ សំឡេងទូរស័ព្ទរោរ៍ បានធ្វើឱ្យ នាងភ្ញាក់ពីក្តី សុបិននាងបានទាញចេញពីហោប៉ៅមកមើលឃើញលេខរបស់វាយោ
នាង សប្បាយចិត្តឥតឧបមា
គ្មានអ្វីប្រៀបផ្ទឹម។ មួយរាត្រីនោះនាងនិយាយជា មួយវាយោយ៉ាងសប្បាយរីករាយ។
លុះព្រឹកជាថ្ងៃអាទិត្យ វាយោ លោក បាននាំ សុធា បងស្រីនាង និងចិន្ថា សេងហាត មកញ៉ាំមីហិរ នៅក្នុង ហាង មួយ ជាប់ថ្នល់ជាតិយ៉ាងសប្បាយសើចទាំងទឹកភ្នែកលាយឡំ។
ថ្ងៃសៅរ៍ជាថ្ងៃដែលវាយោប្រឡងចូលការងារគ្រូបង្រៀនកម្រិតឧត្តមសិក្សាបរិញ្ញាត្រ
បូកមួយ តែក្រោយមកមិនបានជោគជ័យសោះ ដោយសារ បេក្ខជនប្រឡងមានចំនួនច្រើន ហើយគេជ្រើសតិចទៀតផង។ គាប់ជួនជា ពេលនោះដែរ
នៅផ្ទះនាងសុធានៅស្រុកកំណើត មានឡានបីបួន បរចូល មកដល់ផ្ទះនាងក្នុងគោលបំណងចូលស្តីដណ្តឹងនាង។បងស្រីនាង
និងនាង បានធ្វើដំណើរទៅលេងផ្ទះទាំងមិនដឹងរឿងរ៉ាវ
ក៏មកផ្ទះចាស់ទុំ មកអង្គុយ ត្រៀបត្រាបងស្រីនាងភ្ញាក់ខ្លួន
គាត់ក៏សួរទៅម្តាយៗ គាត់ក៏ឆ្លើយប្រាប់ តាម ដំណើរ បងស្រីដឹងរឿង ហើយក៏មានចិត្តមួយអន់ចិត្ត និងគ្រួសារដែលធ្វើអ្វី មិនប្រឹក្សាជាមុនសិន។
នាងសុធា អង្គុយ ហូរទឹកភ្នែកក្នុងបន្ទប់ ដែលគ្មាន ពាក្យអ្វីនិយាយមានតែគិតក្នុងចិត្តថា បងវាយោជួយអូនផង អូនគ្មានអ្នក យល់ ចិត្តអូននោះទេ
គឺមានតែបងម្នាក់គត់។ បងស្រីបានគោះទ្វារហៅនាង គាត់ឮសូរសំឡេងយំតិចៗ គាត់ក៏ចូលទៅសួរ
នាងបានប្រាប់ថា បងស្រី ខ្ញុំមានម្ចាស់ចិត្តហើយ
ខ្ញុំមិនអាចភ្ជាប់ពាក្យ ជាមួយគេបានទេ។
បងស្រី និយាយលួងលោមនាងហត្ថាទាំងគូអង្អែលនាងថ្នមៗព្រមទាំងទឹកភ្នែកដែរ។
ចាស់ទុំបាននិយាយជើងការចប់ហើយដឹងច្បាស់ថាកូនស្រីមានម្ចាស់ កំណាន់ហើយ
ក៏នាំគ្នាត្រឡប់ទៅវិញ។ ម្តាយឪពុកសុធាហៅនាងមកសួរ នាងបានប្រាប់គ្រប់រឿងលោកទាំងពីរក៏យល់ព្រម មិនថាអ្វីកូនស្រីគាត់ នោះ ទេ នាងក៏សប្បាយចិត្ត
ដោយអស់បារម្ភរឿង ហ្នឹងតទៅទៀត។ ដំណឹងល្អ បានឮដល់វាយោថា បានជាប់ការងារជាគ្រូបង្រៀនហើយ វាយោសប្បាយ ចិត្តលោតជើងពីរជាមួយមិត្តភក្ត្រ
ហើយបានខលទៅប្រាប់ សុធា មុនគេថា ខ្លួនមានការងារហើយ។ វាយោបានមកលេងបន្ទប់នាងសុធា ហើយបាន លោតជង្គង់នៅ
មុខបងស្រីនាងហើយនិយាយដោយលើកដៃសំពះ៖ បង ស្រី! ខ្ញុំស្រលាញ់សុធាជាយូរមក ហើយ តែខ្ញុំមិនហ៊ាន
ព្រោះគ្មានការងារ នឹងអាចចិញ្ចឹមនាងបានតែពេលនេះខ្ញុំអាចចិញ្ចឹមនាងបានហើយគឺខ្ញុំប្រឡង ជាប់ការងារជាគ្រូបង្រៀនហើយ។
បងស្រីបានសួរលេងសើច ដោយធ្វើពើ មិនដឹងរឿងទៅវាយោវិញ វាយោធ្លាក់ទឹកមុខស្រពោនបន្តិច តែក្រោយមក គាត់
ក៏មានទឹកមុខរីកដូចផ្កាឈូកពេលព្រឹក នាងសុធាញញឹម ទាំងគិត ក្នុងចិត្តស្មានថា មិនបានគ្នាជាគូទេព្រោះវាយោមានការងារហើយបោះបង់ ចោល នាងឱ្យនៅកម្សត់ឯកា
ព្រោះមាន នារីម្នាក់ឈ្មោះ វិបុល ដែលជា និស្សិតរួមជំនាន់បានចូលមកជ្រែកនាងដែរ។ វាយោបាននិយាយប្រាប់ តាម ដំណើររឿងនៃស្នេហារវាងអ្នកទាំងពីរ
ទើបបងស្រីនាងនិងនាងអស់បារម្ភ នឹងសប្បាយទាំងអស់គ្នា។
ថ្ងៃអាទិត្យជាថ្ងៃចូលស្តីដណ្តឹងសុធា វាយោបាន នាំចាស់ៗមក ច្រើនណាស់មកផ្ទះនាងសុធា
ហើយបាននិយាយជើងការ កំណត់ស៊ីស្លាតូច
ក្រោយមកក៏បានកំណត់ស៊ីស្លាធំជាថ្ងៃមង្គលការ អ្នកទាំង ពីរ។ ភ្ញៀវទាំងខាងប្រុសស្រីមកកុះករពេលរោងអ្នកទាំងពីរបានរស់នៅជា មួយគ្នា ស្របតាមច្បាប់ប្រពៃណីទំនៀមទម្លាប់រហូតមកលុះគ្រាអវសាន តរៀងទៅអើយ។
(ចប់)
និពន្ធ គិន ធារ៉ា
No comments:
Post a Comment