ក្រមុំភូមិចេក
(លំនាំបទ ចំប៉ីសៀមរាប)
I.ខ្ញុំអ្នកស៊ីឈ្នួលជួលច្រូតស្រូវស្រែ រៀងរាល់ឆ្នាំខែស្រូវស្រែវស្សាបងបានស្គាល់អូននៅវាលចម្ការ ច្រូតស្រូវវស្សាជាមួយអ្នកភូមិ។
II.បងអោនច្រូតស្រូវឮសូរសំនៀង អូនលួចស្រែកច្រៀងចម្រៀងរងំ
ផ្ចង់ចិត្តលួចស្តាប់ចម្រៀងស្រីម៉ុម ចម្រៀងអប់រំមានន័យខ្លឹមសារ។
R.បេះដូងលង់ស្នេហ៍ក្រមុំភូមិចេក ចិត្តសប្បាយពេកបានស្គាល់បុប្ផា
បងសុំពិសីប្រណីមេត្តា អូនព្រមរៀបការរៀបការជាមួយបងទៅ។
III.បងសែនសប្បាយដែលអូនមេត្តា យល់ព្រមរៀបការព្រះលោកតម្រូវ
បាយខុនចងដៃមង្គលជាផ្លួវ ថ្ងៃនេះតទៅយើងនៅរួមគ្នា។
No comments:
Post a Comment