Sunday, 3 June 2018

ចម្រៀង


កំពង់មាត់ស្ទឹង
រសៀលថ្ងៃទាបរៀបអស្តង្គត         
រលត់រស្មីចូលភពអន្ធិកា
អូនធ្លាប់ដងទឹកយកទៅស្រោចផ្កា                   
បងឃើញជីវានៅមាត់កំពង់។
បងឈរក្រោមស្ពានរងចាំមើលពៅ                  
ព្រឹកដល់យប់ជ្រៅមិនឃើញឆោមយង់
ផ្លូវដើរស្មៅដុះពេញមាត់កំពង់        
អនង្គមាសស្ងួនលែងបានឃើញភក្ត្រ។
កត្តិកខ្យល់ធ្លាក់ឮសូរភ្លេងការ         
រៀមព្រួយចិន្តាខ្លាចអូនវរលក្ខណ៍
មានម្ចាស់ជីវិតរៀមភ័យស្ទើរស្ទាក់  
ស្ទើរតែធ្លាក់ថ្លើមប្រមាត់បេះដូង។
ឱ!កំពង់មាត់ស្ទឹងជួយជាសក្សី                
រៀមនេះបេតីលើស្រីនួនល្អង
សូមអូនមេត្តាដល់រៀមរ៉ាផង         
បងបានចូលស្តីជាគូជីវិត។
                                                                និពន្ធ គិន ធារ៉ា



No comments:

Post a Comment