Sunday, 3 June 2018

ចម្រៀង


កន្ទ្រឹមភូមិខ្ញុំ
និពន្ធ គិន ធារ៉ា
លំនាំបទ ក្រមុំតែងខ្លួន
I. កន្ទ្រឹម ! កន្ទ្រឹម! ភូមិខ្ញុំ ឆ្នាំថ្មី តាមប្រពៃណី ខេមរាប្រុសស្រី រាំលេង (២ដង)
   ខ្លះនៅមិនបាន សម្រានមិនលក់ឮបទភ្លេង ក៏ចូលមករាំលេង    
   ចង្វាក់បទភ្លេង កន្ទ្រឹម អឺៗៗអឺយ។
II.មើលហ្ន៎! មើលហ្ន៎! កំលោះក្រមុំ អីនែ!ស្លៀកពាក់សមរម្យ ម្នាក់ៗ  
   ញញឹមស្រស់ស្រាយ (២ដង)
   ចាប់គូឡើងរាំ ចង្វាក់កន្ទ្រឹមសប្បាយ ដូចកាយហាត់ប្រាណ រាំលើក 
   ដៃជើង សុខភាពរឹងមាំ អឺៗៗអឺយ។
R.ខ្មែរមាន! ខ្មែរមាន! សិល្បៈវប្បធម៍ ល្អឯកបវរ អភិរក្សបន្ត ថែទាំ  (២ដង)
    អភិវឌ្ឍន៍ ការពារ សាមគ្គារឹងមាំ ជាសរសរស្តម្ភ ចាក់គ្រឹះរឹងមាំ
    យូរអង្វែង អឺៗៗអឺយ។
III.កន្ទ្រឹមរាំវង់  ឡាំឡាវ សារ៉ាវាន់ រាំកុំប្រកាន់ សុទ្ធតែខ្មែរ
    ជាតិតែមួយ  (២ដង)
    ចេះស្រលាញ់គ្នា សាមគ្គីសមគ្គាចេះជួយ កម្លាំងធ្លុងមួយ ជាតិខ្មែរ  
    មិនព្រួយបែកបាក់ អឺៗៗអឺយ។
                                  (ច្រៀងសារឡើងវិញ)


No comments:

Post a Comment