ឈ្វេងយល់ពីចំណេះដឹងទូទៅ
ចេះពិតប្រាកដ ប្រាក់រត់តាមហៅ
ចំណេះវិជ្ជាអាចធ្វើឱ្យមនុស្សមានឯករាជ្យភាព ព្រោះ មិនចាំបាច់រស់នៅដោយពឹងផ្អែកលើអ្នកដទៃ
ឬត្រូវរណប តាមគេយកបាយមកហូបនោះទេ ពោលគឺ អាចរស់ដោយ ខ្លួនឯងបាន ដូចជាតួអង្គធនញ្ជ័យ
ក្នុងរឿងធនញ្ជ័យ តួអង្គ ចៅចិត្រ ក្នុងរឿងកុលាបប៉ៃលិនជាដើម។
ក៏ប៉ុន្តែអ្នកត្រូវចងចាំថា ចំណេះវិជ្ជាទាំងនោះត្រូវតែ ប្រកបដោយ
ក្រមសីលធម៌ផងដែរ។ ដូច្នេះយុវវជនទាំង ឡាយ មិនត្រូវបណ្តោយឱ្យ ពេលវេលាដ៌មានតម្លៃ ក្នុងការ
សិក្សារៀនសូត្រឱ្យកន្លងហួសឡើយ។
លាក់ការណ៍ខ្ពស់រស់បានយូរ
ករណីក្នុងរឿង តាថេននិងចៅសន តួអង្គចៅសន ដោយមិនចេះពោលពាក្យកុហកម្តងទេខណៈពេលតាថេន
និយាយពាក្យកុហកបោកប្រាស់អ្នកស្រុកជាមួយក្រុមបក្ស ពួកនៅពេលនោះ អ្នកស្រុកជឿតាមតាថេនស៊ុបហើយយក បាយនំចំណីត្រីសាច់មាសប្រាក់មកប្រគល់ជូនតាថេន
និង បក្សពួក ក្រោយមកនៅពេលចៅសន ដឹងពីអំពើពុតត្បត់ របស់ក្រុមតាថេនជាមួយបក្សពួកក៏យករឿងនោះទៅប្រាប់ ប្រជាជនៗមិនជឿ
ថែមទាំងចាប់ចៅសន យកទៅប្រគល់ ឱ្យតាថេន
និងបក្សពួកវាយធ្វើបាប។ ចៅសនទ្រាំក្នុងការធ្វើ បាបក៏ចេះនិយាយកុហកតាមក្រុមតាថេននិងបក្សពួកនឹង
គេដែរ ទើបរួចខ្លួនពីសេចក្តីទារុណកម្មបាន។
អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត
ការកុហកវាតែងតែមានទោសធ្លាក់មកលើខ្លួនវិញជាក់ជាមិនខានសមដូចសុភាសិតមួយពោលថា៖ពាក្យភូតច្រើនតែចាញ់អាត្មា
ដូចមាន ជាឧទាហរណ៍ដូចខាងក្រោមនេះ៖
នៅក្នុងសង្គមមួយ អ្នកលក់ដូរអាជីវករ
ឬពាណិជ្ជករ យកទំនិញ ដែលជារបស់ក្លែងក្លាយ ហួសកំណត់យកមក លក់ដោយនិយាយពាក្យបោកប្រាស់ជាមួយអុ្នកទិញ ប្រាប់
ថាជារបស់សុទ្ធល្អមានគុណភាព។ លុះពេលក្រោយមក
អ្នកទិញដែលបានជាវផលិតផលនោះមកប្រើប្រាស់ឃើញ
ថាវាគ្មានគុណភាពដូចអ្វីដែលអ្នកលក់បានពោលដូច្នោះ។
ពួកគេក៏និយាយជេរប្រទេចបណ្តាសាឱ្យលក់លែងដាច់ជា ដើមហើយនឹងប្រកូសប្រកាសនិយាយប្រាប់គេឱ្យឈប់ទិញ
ទំនិញនោះជារៀងរហូត។
ចំណែកអ្នកនយោបាយក៏មិនខុសគ្នាប៉ុន្មានដែរ
នៅ ពេលណាដែលដើរឃោសនាបោកប្រាស់ប្រជាជនដោយ មានការសន្យាគ្រប់យ៉ាង
ដើម្បីឱ្យគេបោះឆ្នោតជូន។ តែ ក្រោយពីជាប់ឆ្នោតដែលជាក្បត់ពាក្យសន្យាធ្វើឫកក្រអើត ក្រទមដាក់ប្រជាជនវិញ។ នោះត្រូវប្រជាជនស្អប់ខ្ពើមហើយ
ឈប់បោះឆ្នោតឱ្យរហូត។ ដូចមានរឿង សង្គ្រាមគីង្គក់និង តាព្រហ្ម
តួអង្គតាព្រហ្មមិនដែលបង្អុរភ្លៀងឱ្យពួកគេម្តង ណាសោះ ពួកគីង្គក់ កង្កែប ហ៊ីង មច្ឆា
រុក្ខជាតិ បក្សី បាន សហការគ្នាទៅតវ៉ា ជាមួយតាព្រហ្មនៅឋានទេវតា ពីរឿង
មិនបង្អុរភ្លៀង។ តែនៅទីបញ្ចប់នៃរឿងនេះតាព្រហ្មបាន ធ្វើតាមឆន្ទៈរបស់ពួកគេរហូតមក។
ចំណែកឯរឿងធនញ្ជ័យតួអង្គសេដ្ឋីបានប្រើល្បិចបោក
បញ្ឆោតកូនក្មេងធនញ្ជ័យ ដោយឱ្យអំបុកមួយចង្អេរ
ប្រាប់ ធនញ្ជ័យថាវាជាអំបុកច្រើន។លុះពេលក្រោយមកធនញ្ជ័យ ដឹងការពិត ក៏តាមផ្ចាញ់
លោកសេដ្ឋីគ្រប់ពេល។
រឿង រាមកេរ្តិ៍ វិញម្តង ព្រះរាមដោយសារតែចង់ឱ្យ
នាងសីតាត្រឡប់ មករួមរស់ជាមួយគ្នាវិញ ព្រះរាមបានរក ល្បិច
ព្រះរាមចូលកោដ្ឋបញ្ឆោតព្រះនាងសីតា ។ តែលុះ ក្រោយមកនាងបានដឹង
នាងស្អប់ព្រះរាមហើយសច្ចា មិន ឱ្យជួបព្រះរាមជារៀងរហូត។
រួមសេចក្តីមកបានសបញ្ជាក់ឱ្យឃើញថា
ពាក្យកុហក មិនត្រឹមធ្វើឱ្យអ្នកដទៃ ក្តៅក្រហាយប៉ុណ្ណោះទេ ថែមទាំង
មានទុក្ខមកដល់ខ្លួនវិញ។
-
រឿងអ្នកលក់
គឺគេឈប់ទិញ
-
រឿងអ្នកនយោបាយ គេឈប់បោះឆ្នោតឱ្យ
-
រឿងតាព្រហ្ម ហ្វូងសត្វរុក្ខជាតិមានការតវ៉ាប្រឆាំង
-
រឿងធនញ្ជ័យ
តាមផ្ចាញ់សេដ្ឋីដល់ទីបញ្ចប់
-
រឿងរាមកេរ្តិ៍
បាត់បង់មនុស្សជាទីស្រលាញ់
សមដូចពាក្យចាស់ពោលទុកមកមែនពាក្យភូតច្រើនតែចាញ់អាត្មា។
នេះគ្រាន់តែជាគំនិតមួយជ្រុងតូចល្អិតតែប៉ុណ្ណោះ!!!
No comments:
Post a Comment