Sunday, 3 June 2018

ជីវិតនិយមរបស់សុភាទន្សាយ



ជីវិតនិយមរបស់សុភាទន្សាយ

        នៅក្នុងប្រជុំរឿងព្រេងខ្មែរ គេតែងតែចាត់ទុកសុភា ទន្សាយជាចៅក្រមម្នាក់ដែលកាត់ក្តីដោយសុច្ចរិតភាពត្រឹម មិនលម្អៀងមកលើនរណាម្នាក់ សូម្បីតែកាត់ក្តីរកយុត្តិធម៌  ឱ្យមនុស្ស សត្វជាដើម គឺសុភាទន្សាយ តែងតែយកគំនិតជា មនុស្សសាមញ្ញមកកាត់សេចក្តី ដើម្បីរកហេតុផលនោះគឺ ដោះស្រាយដោយកត្តាចិត្តសាស្រ្តជាមុនសិន។ ដូចជារឿង ក្នុងប្រជុំរឿងព្រេងជាច្រើនដែលមានតួអង្គសុភាទន្សាយតែង  តែចេញមុខមកជួយដោះស្រាយជានិច្ច ដូចជា រឿងក្រពើនិង អ្នកបររទេះ រឿងឥសីប្រោះខ្លា រឿងបុរសចេះថ្នាំពិសពស់ ជា ដើម។ សុភាទន្សាយ តែងតែយកកត្តាចិត្តសាស្រ្ត មកដោះ ស្រាយ ព្រោះថា សុភាទន្សាយគ្មានចំណេះដឹងជ្រៅជ្រះខ្លាំង ក្លាណាស់ណានោះទេមិនមែនដូចមនុស្សមួយចំនួនបានឱ្យ តម្លៃថាជា ទស្សនវិទូ បរមត្ថវិជ្ជា ស្អីនោះទេ គឺរាល់ការដោះ ស្រាយបញ្ហា សុភាទន្សាយតែងតែប្រើប្រាស់ចិត្តសាស្រ្តក្នុង ស្រាយបញ្ហាដូចជារឿងបុរសពីរនាក់នៅផ្ទះជិតគ្នា បានទៅ ដាក់អន្ទាក់ជាមួយគ្នា តែលទ្ធផលបែរជា ជាប់អន្ទាក់ ម្នាក់ ដាក់នៅលើចុងឈើ គឺជាប់សត្វជើងបួនទៅវិញ។ រឿងនេះ បានប្តឹងដល់ចៅក្រមតុលាដែលមានសុភាសេកជាអ្នកកាត់ សេចក្តីបែបស៊ីសំណូកសូកប៉ាន់ជាមួយបុរសដែលប្រើល្បិច ក្រោយមកសុភាទន្សាយបានជ្រាបរឿងសព្វគ្រប់ ក៏បានជួយ រឿងនេះដល់បុរសដែលត្រូវបានគេដាក់ទៅឱ្យទៅរកម្លូស្លាជា កំណត់។ ទន្សាយបានមកជាមួយបុរសនោះ ហើយបានពោល ពីរឿងត្រីក្រាញ់វារឡើងស៊ីស្លឹកអំពិលនៅលើចុងឈើ តែចៅ ក្រមសុភាសេកបានបដិសេធទាំងស្រុងចំពោះពាក្យទាំងនោះ សុភាទន្សាយក៏បាន ពោលបកដោយតិះដៀលទៅវិញដែរ ពី រឿងសត្វជើងបួនឯណា មកជាប់អន្ទាក់នៅលើចុងជើងឈើ  ទៅកើតដែរ។ នេះចង់បញ្ជាក់ថា​សុភាទន្សាយមិនបានយក បរមត្ថវិជ្ជា ពីណាមក កាត់សេចក្តីនោះទេ គឺគ្រាន់តែយក ហេតុផលសាមញ្ញធម្មតាតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតរឿង ក្រពើនិងអ្នកបររទេះ វិញ សុភាទន្សាយដោយសារតែឃើញ ភាពអយុត្តិធម៌ចំពោះការជួយអ្នកដទៃហើយតែបែរជាគ្មាន គុណអ្វីសូម្បីតែបន្តិចសោះ បែរជាចង់ស៊ីតាអ្នកបររទេះនោះ ទៅវិញ។ សុភាទន្សាយបានប្រើល្បិចបកទៅវិញ ដើម្បីលួង ចិត្តក្រពើឱ្យវាថា សុភាទន្សាយជឿតាមពាក្យដែលវាបានបក ប្រាយប្រាប់។ សុភាទន្សាយបានប្រាប់ទៅបុរសអ្នកបររទេះថា ចូរតាចងវាតាមអ្វីដែរវាប្រាប់។ តាចងតាមល្មមដែលអាចតប តមកតាវិញលែងបាន គឺនោពេលនោះតាបានផ្តាច់ជីវិតក្រពើ នោះទៅ។ នេះសបញ្ជាក់ឱ្យឃើញថា ការដោះស្រាយបញ្ហា វាមិនចាំបាច់ដល់ថ្នាក់គិតវែងឆ្ងាយនោះទេ គឺគ្រាន់តែដឹងថា ទន្សាយមានកម្លាំងឯណា មកប្រៀបជាមួយក្រពើបាន និង បុរសបររទេះដូចគ្នាផងដែរ។ នេះគឺជាការប្រើល្បិចចិត្តសាស្រ្ត ដើម្បីដោះស្រាយបញ្ហា…ជាដើម។ ចំណែករឿងមហាឥសី ប្រោះខ្លានិងរឿងឥសីចេះថ្នាំពិសពស់ ក៏ដូចគ្នាដែរ គឺប្រើចិត្ត សាស្រ្តដោយនិយាយលួងលោមខ្លានោះឱ្យមកដេកនៅកន្លែង ចាស់ គឺគ្មានអ្វីក្រៅពីសេចក្តីស្លាប់មកម្តងទៀតទេ គឺថា ពស់ មកចឹកខ្លាស្លាប់សារជាថ្មី ឥសីទាំងពីរស្តាប់តាមសុភាទន្សាយ កុំប្រោះឱ្យខ្លាមានជីវិតវិញតទៅទៀត បើមិនដូច្នោះទេ អ្នកនឹង ស្លាប់វិញម្តង។ ក្រពើ ខ្លា នេះតំណាឱ្យមនុស្សកំណាច គ្មាន ចិត្តមេត្តា។
            ងាកមកនិយាយពីដំណើរជីវិតរបស់សុភាទន្សាយវិញ ម្តងគេថា សុភាទន្សាយដំណើរជីវិតប្រៀបបានទៅនឹងជិវិត និយម គឺគេប្រៀបឧបមាទៅនឹងជីវិតរស់នៅរបស់មនុស្ស សាមញ្ញធម្មតាម្នាក់ក្នុងសង្គមវិថីនៃជីវិត គឺស្ថានភាពរស់ នៅក្នុងការរកស៊ីបានបន្តិចបន្តួច គឺដើម្បីរស់ ភូតភរបន្តិច ចន្តួចគឺដើម្បីតែរស់ គឺថាបើនិយាយឱ្យខ្លីទៅគឺធ្វើយ៉ាងណា​ដើម្បីតែរស់កើតមកជាមនុស្សដោយពុំដេកចាំអន្តរាគមន៍ ពីពួកទេវៈ ឬក៏ឱ្យជឿជោគជាំ ទៅលើទ្រឹស្តី ឬប្រព័ន្ធគំនិត ផ្សេងៗនោះដែរ។[1]

        ភាពសុខសាន្តរបស់សុភាទន្សាយគ្មានចង់បានអ្វីក្រៅ ពីចង់បានភាពជាធំហួសហេតុនោះទេ ដូចជាឡើងទៅឋាន សួគ៌ក៏មិនចង់ធ្វើធំត្រួតត្រាគេឯងដែរ។ គំនិតរបស់លោក គឺចង់រស់សប្បាយក្រេបជញ្ជក់ យកសុភមង្គលបន្តិចបន្តួច  ដែលខ្លួនមាន អាចឈោងចាប់បានដោយស្រួល ហើយ ដែលសមត្ថភាពប្រាជ្ញារបស់ខ្លួនដែលអនុញ្ញាប្រគល់ឱ្យ។[2]
        ម្យ៉ាងវិញទៀត សុភាទន្សាយតែងតែយល់ថា៖ មនុស្ស មានពុត ពុំអាចនឹងចោលពុតបាននោះឡើយ តែបើផ្តល់ យុត្តិធម៌ឱ្យមនុស្សប្រភេទនេះដូចប្រគល់អាវុធទៅឱ្យសត្រូវ មកសម្លាប់ខ្លួនវិញ។[3] ឧទាហរណ៍៖ រឿងក្រពើអ្នកបររទេះ ជា ភស្តុតាងស្រេចថា បើសុភាទន្សាយមិនបានស្តាប់រឿងនោះ យុត្តិធម៌រមែងកើតមានចំពោះក្រពើជាក់ជាមិនខាន ហើយ ខ្លួនក៏នឹងត្រូវស្លាប់ក្នុងពេលនោះដែរ ព្រោះថាក្រពើជាសត្វ ស៊ីសាច់ស្រស់គឺវាគ្មានគិតថាអ្នកជានរណានោះទេជាដើម។

          ទស្សនៈរបស់ទន្សាយមួយទៀតថា៖ ត្រីធំ វាតែងតែស៊ី ត្រីតូចជាធម្មតា នេះជាច្បាប់ធម្មជាតិមួយយ៉ាងជាក់លាក់។[4]
          ទន្សាយជាសត្វមួយដែលរស់នៅបែបសាមញ្ញធម្មតា គឺថារកបានបន្តិចបន្តួចគ្រាន់តែចម្អែតក្រពះ ដូចជាទន្សាយ បានលួចចេកបន្តិចបន្តួចពីអ្នកស្រុកយកមកស៊ី គ្រាន់តែចំ អែតក្រពះ វាមិនមានទាស់ខុសអ្វីនោះទេ ព្រោះគេគិតថា សត្វកំណាចដែលរស់នៅក្នុងព្រៃ វាចាប់ស៊ីសត្វតូចៗស៊ីជា ចំណីរបស់វា គ្មានអ្វីក្រៅពីច្បាប់ធម្មជាតិនោះទេ ព្រោះគ្មាន អាទិទេពឯណាមកាច់ដាក់ទៅអ្វីមកលើសត្វកំណាចសោះ។[5]

          មនុស្សខ្សោយពុំអាចរកសន្តិភាពបាននោះទេ ពីព្រោះ មនុស្សគ្រប់រូបតែងតែមានចិត្តឈ្នានីសគ្នាទៅវិញទៅមក។ ប៉ុន្តែកាលណា មនុស្សខ្លាំងគ្រប់គ្នា មានចំណេះដឹងគ្រប់គ្នា ហើយគ្មាននរណារំលោភទៅលើនរណាបាន ទើបនៅពេល នោះអាចមានសន្តិភាពមានរូបរាងឡើងបាន។[6]

          ថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១
ត្រូវនឹងថ្ងៃទី២២ ខែ មីនា ឆ្នាំ ២១០៨                                               

ប្រភពឯកសារ
ប្រជុំរឿងព្រេងខ្មែរ
វ៉ាន់ឌី កាអុន វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ




[1] វ៉ាន់ឌី កាអុន វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ ទំព័រទី៧
[2] ..ម ទំព័រទី៩
[3] វ៉ាន់ឌី កាអុន វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ  ទំព័រទី១១
[4] ..ម ទំព័រទី១២
[5]   ..ម ទំព័រទី១៤
[6] វ៉ាន់ឌី កាអុន វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ ទំព័រទី១៥

No comments:

Post a Comment