
ក្នុងការផលិតនំបញ្ចុកក៏មានពិធីបន្តិចបន្តួចនិងតំណមខ្លះៗដែរ ដែលទន្ទឹមនឹងការប្រើ ប្រាស់កម្លាំងសមត្ថភាពរបស់រូប គឺនៅមានពឹងលើកម្លាំងខាងក្រៅផងដែរ។
មុននឹងចាប់ផ្តើម
អ្នកផលិតតែងអុជទៀនធូប អមដោយដង្វាយជាសំណែនបន្តិចបន្តួច មាននំនែកផ្លែឈើស្លាបារី
បន់ស្រន់ចំពោះទេវតា អ្នកតា ឬម្ចាស់ទឹកដី សុំឱ្យជួយថែរក្សា សុំឱ្យបានសេចក្តីសុខចម្រើនក្នុងមុខរបររបស់ខ្លួន។
ចំពោះតំណមអ្នកធ្វើនំបញ្ចុក
បានប្រកាន់ជំនឿខ្លះៗ ទៅតាមចំណាំរៀងៗខ្លួនរហូតដល់គេអះអាងថា មានភាពសក្តិសិទ្ធទៀតផង។ គឺនៅពេលកំពុងធ្វើគេតមមិនឱ្យមានឈ្លោះប្រកែកគ្នា
មិនឱ្យយកភ្លើងពីជើងក្រាន បន្តទៅក្រៅ ឬអុជបារី យកអ្វីមកដុតអាំងចម្អិន នៅក្នុងជើងក្រាននោះជាដើម។
ប្រសិនបើប្រព្រឹត្តកន្លងប្រការណាមួយនោះ នឹងនាំបណ្តាលឱ្យមានបាតុភូតផ្សេងៗ ដូចជានំធ្វើពុំបានល្អ
ម្សៅជ្រាយជ្រុល ឬសរសៃនំផុយដាច់ៗជាដើម។
No comments:
Post a Comment