ម្ចាស់យកឆ្មាមកចិញ្ចឹម ដើម្បីឱ្យជួយចាប់
អាសត្វចង្រៃ(កណ្តុរ) វាបំផ្លាញទ្រព្យសម្បត្តី អាហារបរិភោគ របស់ម្ចាស់។
ឆ្មាមករស់នៅជាច្រើនឆ្នាំ វាបានជួយកម្ចាត់កណ្តុរ ជូនម្ចាស់វា តែថ្ងៃមួយ
វាដេញចាប់កណ្តុរស៉ីត្រីសាច់ប្រណិត កណ្តុររត់គេចបានទម្លាក់សាច់ចោលនៅកណ្តាលផ្លូវ
ស្រាប់តែពេលនោះឆ្មាយកច្រមុះមកហិតក្លិនគិតថាដូចជាឆ្ងុយ ក៏ស៉ីសាច់នោះហើយលាន់ថា
អីចឹងតើ បានកណ្តុរវាចេះតែមកស៉ីសាច់រហូត។ ចាប់ពីពេលនោះមក ឆ្មាហាមប្រាមកណ្តុរ
ឈប់មករវីរវល់នឹងសាច់នេះទៀត ចាំវាចែកចំណែកជាភាគរយឱ្យ។
ជរៀងរាល់ថ្ងៃ សាច់ដែលម្ចាស់ដាក់ហាលតែងតែបាត់ជារៀងរាល់ថ្ងៃ
ម្ចាស់តែងតែចោទទៅលើសត្វកណ្តុរជាចោរលួចស៉ីសាច់។ ថ្ងៃមួយនោះ កណ្តុរស្គម នៅក្បែរផ្ទះ
ម្ចាស់ឃើញក៏សួរ ហេតុអ្វីបានជាឯងស្គមម្លេះ? ក្រែងជាអ្នកពូកែរកស៉ី?
កណ្តុរតប ពីមុនពូកែមែន តែក្រោយមក ឆ្មាបានគម្រាមឱ្យឈប់ ហើយសហការថា
ចែកគ្នាស៉ី តែសន្យានោះខុសស្រឡះ ខ្ញុំមិនដែកបានស៉ីសាច់លោកម្ចាស់ទៀតឡើយ គឺរកស៉ីតា
សមត្ថភាព។ ម្ចាស់បានជ្រាប់ លោកលួចតាមដានចាំឃ្លាំមើលសាច់និងឆ្មា។
ថ្ងៃមួយឆ្មាអស់លក្ខណ៍ត្រូវម្ចាស់តាមទាន់ពេលកំពុងស៉ីសាច់។ ម្ចាស់សួរឆ្មាថា ឯងធ្វើអី?
ខ្ញុំពាំសាច់យកមកដាក់វិញ អំបាញ់មិញអាសត្វកណ្តុរ វាលួចយកទៅ
តែខ្ញុំបានតាមទាន់ហើយយកមកវិញ ក៏ជួបលោកម្ចាស់ត្រង់នេះតែម្តងទៅ។
ម្ចាស់មិននិយាយតទៀតក៏ហីទៅ។ ម្ចាស់ចាប់ផ្តើមសហការជាមួយកណ្តុរ។ ឆ្មាពេលម្ចាស់មិននៅ
ដូចពាក្យលោកពោលថា ម្ចាស់មិននៅឆ្មាបានដៃ ដូចនោះឆ្មាស៉ីសាច់យ៉ាងសប្បាយ
តែគម្រោងទុកចាប់ល្បិចឆ្មា ម្ចាស់បានមកទាន់ ឆ្មានិយាយយកលេសដូចមុន
តែម្ចាស់បានហៅកណ្តុរមកដែរ នៅពេលនោះឆ្មាអស់ល្បិច
ក៏ត្រូវម្ចាស់បំបរបង់ចោលក្លាយជាសត្វអានាថា៕
No comments:
Post a Comment