Sunday, 3 June 2018

រឿង ព្រាបនិងក្អែក



ព្រាបរស់នៅក្បែរសំយាបផ្ទះលោកសេដ្ឋីៗបានដាក់សំបុកមួយឱ្យព្រាបនៅ។ ថ្ងៃមួយសត្វក្អែក វាហើរមក បាន ឃើញចំណីសាច់នៅក្នុងចង្ក្រានលោកសេដ្ឋីនោះច្រើនប្រើ ល្បិចគិតថា អញទាល់តែនៅក្បែរព្រាបនោះ ទើបបានស៊ី សាច់របស់លោកសេដ្ឋីហ្នឹង។ នៅពេលនោះសត្វក្អែក ក៏ធ្វើ ជាស្និទ្ធស្នាលជាមួយព្រាបនៅពេលណាព្រាបហើរទៅណាទីណាសត្វក្អែកក៏ហើរទៅនោះតាមព្រាបដែរ។ព្រាបសួរថា នែ!បងក្អែក តើបងក្អែកឯងមកនេះធ្វើអី?ក្អែកថាខ្ញុំស្រលា- ញ់បងទាំងពីរណាស់ខ្ញុំចង់ដើររកស៊ីជាមួយបងដែរ។ ព្រាប ថា​នែ!ឯងខុសពីខ្ញុំចំណីអ្នកឯងស៊ីសាច់ជាអាហារ ខ្ញុំអត់ស៊ី ដូចអ្នកឯងទេកុំមកដើរជាមួយខ្ញុំ។ក្អែកនៅតែប្រកែកសុំរកស៊ីនៅ​ក្បែរព្រាបដែរ។បានបើនៅជាមួយខ្ញុំប្រយ័ត្នប្រយែង ណា កុំទៅ លួចសាច់អី របស់លោកសេដ្ឋី ប្រយ័ត្នលោក សេដ្ឋីវាយធ្វើបាប។ ក្អែកពោលថា​អត់ទេខ្ញុំដើររកចំណី ដូច បងទាំងពីរ បងទៅណាខ្ញុំ ទៅទីនោះដែរ បងមកវិញ ខ្ញុំមក វិញដែរ។ ពីរបីថ្ងៃកន្លងមកក្អែកវារកស៊ីដូចព្រាបដែរ តែថ្ងៃ មួយនោះ មានគេយកត្រីសាច់មកផ្ទះជូន​លោកសេដ្ឋី ចុង ភៅរៀបចំត្រីសាច់នោះ យកមកហាលនិងចម្អិន ក្អែកថា ដល់ពេលអញហើយតើ អញចង់ស៊ីសាច់ហ្នឹងយូរហើយ ស្រាប់តែព្រលឹមឡើងធ្វើពុតជាឈឺពោះ​។ព្រាបសួរថាណែ! មិនទៅរកចំណីទេ?  ក្អែកថាបងអើយ ថ្ងៃហ្នឹង ខ្ញុំឈឺពោះ។ ព្រាបថា តាំងពីណាពីណីមក មិនដែលមានក្អែកណា ចេះ ឈឺពោះទេ​ព្រោះ  ក្អែកវាស៊ីរបស់ស្មោកគ្រោក មិនដែលចេះ ឈឺពោះ សង្ស័យថាអ្នកចង់ស៊ីសាច់ហាលរបស់លោកសេដ្ឋី ហ្នឹងហើយមើលទៅ?ក្អែកប្រកែកអត់ទេខ្ញុំពិតជាទៅអត់រួច មែន។ ព្រាបថា ណែ! ប្រយ័ត្នប្រយែង ខ្ញុំ គ្រាន់តែប្រាប់ផ្តាំ​ឱ្យ ហើយរកទៅយកអីរបស់សេដ្ឋីមកស៊ីមិនបាន​ទេ ព្រាបក៏នាំ  គ្នាហើរទៅបាត់ទៅ។ ពួកចុងភៅនោះចៀនសាច់នោះ ឡើង ឈ្ងុយ ហើយស្រង់សាច់ ស្រង់ត្រីពីឆ្នាំមកដាក់ចាន ដើម្បីឱ្យ វាត្រជាក់ ក្អែកថា ដល់ពេលអញហើយ បីបួនថ្ងៃហើយ ខាន ស៊ីសាច់ វាហើរទៅសំដៅរកសាច់នៅចង្ក្រានបាយ វាស៊ីយ៉ាង សប្បាយ។ ពួកចុងភៅត្រឡប់មកពីក្រៅវិញ ឃើញក្អែក ស៊ី សាច់ក្នុងផ្ទះបាយ ក៏នាំបិទទ្វារ បិទបង្អួច ក៏នាំគ្នាចាប់ក្អែក ដកស្លាប ប្រលាក់អំបិលហើយ ដាក់ម្ទេសលាប ខ្លួនឱ្យក្តៅ ក្រហាយ យកទៅបោះដាក់ក្នុងសំបុកក្អែកវិញ នៅពេល ព្រាបហើរមកពីរកចំណីវិញ ព្រាបឃើញក្អែកក្នុងសភាព មិន ប្រក្រតីក៏សន្និដ្ឋានថា អ្នកឯងប្រាកដជា ចូលទៅលួចសាច់ របស់លោកសេដ្ឋីហើយបានជាគេធ្វើបាបយ៉ាងដូច្នេះ អ្នកឯង ធ្វើបាបកម្ម ហើយបានជាវិនាសមកលើខ្លួនវិញ។ ព្រាបនាំគ្នា ចាកចេញពីសំបុក នោះទៅ ចំណែកក្អែកវាបានស្លាប់ អ្នក បម្រើបានយកទៅចោលក្នុង​ធុង សម្រាមបាត់ទៅ។
និយាយរួមសេចក្តីមក ការសេពគប់ជនពាលរមែងមាន តែទុក្ខ ព្រាបត្រូវរស់នៅទៅនោះបានសុខ ដោយសារក្អែក នោះបានមករស់ នៅក្បែរវាអន្តរាយដល់ខ្លួន។ ធម្មជាតិរបស់​ក្អែកវាមានពត់ត្បត់ច្រើនវារបស់នៅជាមួយគេមិនបានយូរទេ ដូចជាអ្នកទៅធ្វើការងារឱ្យក្រុមហ៊ុនស្ថាប័នចាក់ចូច អេចអូច រករឿងរករ៉ាវគេហ្នឹង នៅដំបូងអាច មេស្រលាញ់ រំខានគេ យូរៗទៅ វានាំផលមកដាក់ខ្លួនឯងវិញ។ នៅកន្លែងណា ត្រូវ សាងមិត្តល្អ ជាជាងសាងសត្រូវ កុំច្រណែនឈ្នានីស ហើយ កុំចង់បានមុខមាត់តែឯង។ ដូចក្អែកមិនខ្វល់ពីសុខទុក្ខ របស់ ព្រាបដែលគេមករស់នៅយូរណាស់ គ្មានរឿងអ្វីសោះ ស្រាប់ តែ វាមករស់នៅជាមួយក៏បង្កឱ្យមានក្តីអន្តរាយវិនាស និងការ​ចាកចេញ របស់ព្រាបផងដែរ។

No comments:

Post a Comment