កាលពីសម័យបុរាណមួយមានម្ចាស់ចម្ការដាំដើមឈើហូបផ្លែច្រើនណាស់
ហើយអ្នកម្ចាស់ចម្ការនោះ លោកបាន ចិញ្ចឹមស្វាមួយហ្វូងផងដែរ។ នៅក្នុងពេលនោះដែរ
ក្នុងភូមិ មានគេលេងពិធីបុណ្យ ឈប់សម្រាកពីការងារចំនួនបីថ្ងៃដែរ ម្ចាស់ចម្ការ
លោកគ្មាននរណាយាមចម្ការឱ្យ ក៏ទៅពឹងស្វា ប្រាប់ថា ខ្ញុំរវល់ទៅដើរលេងបុណ្យបីថ្ងៃ
ស្វាឯងជួយមើលចម្ការខ្ញុំផង ដើមឈើណាធំ ឫសវែងចាក់ទឹកឱ្យច្រើន ដើម ឈើណាតូចឫសខ្លីដាក់ទឹកតិច
ល្មមបានហើយ។ ពេលនោះម្ចាស់ចម្ការក៏ទៅដើរលេងបាត់ទៅចំណែកស្វានោះចាប់ផ្តើម
ឆ្ងល់ធ្វើម្តេចដើម្បីដឹងថាដើមឈើណាមានឫសវែងដើមឈើ ណាមានឫសខ្លី? អាណាចាក់ទឹកច្រើន
អាណាចាក់ទឹកតិច? ពេលនោះស្វានាំគ្នាទៅដកដើមឈើទាំងនោះ ដើម្បីដឹងថា ឈើណាមានឫសខ្លី
ក៏ដាក់ទៅវិញទៅនិងឈើណា មានឫស វែង ក៏ដាក់ទៅវិញទៅ បានចាក់ទឹកតាមវែងនិងខ្លីនោះទៅ។ លុះបីថ្ងៃក្រោយមក
ដើមឈើមួយចម្ការនោះ ក៏ដួលងាប់អស់ ទៅ។ ម្ចាស់ត្រឡប់មកវិញយំសោកបោកខ្លួនស្តាយស្រណោះ ដើមឈើ។
រឿងនេះជាខ្លឹមសារអប់រំខ្លីមួយស្តីពីការងារក្នុងស្ថាប័នទូទៅប្រធានគ្រប់គ្រងមួយក្នុងនាមជាអ្នកដឹកនាំ
មិនដឹងពី សមត្ថភាពពីការយល់ដឹងរបស់កូនចៅ និងការណែនាំមិន ច្បាស់លាស់ ដើម្បីដឹងថា
ឈើណាមានឫសវែង ឈើណា មានឫសខ្លីដើម្បីងាយស្រួលក្នុងការចាក់ទឹក។ ការមិនប្រាប់ ឱ្យបានច្បាស់លាស់គឺរមែងតែងតែអន្តរាយជាមិនខានដូចក្នុងរឿងនេះជាដើម។
ចំណែកឯស្វាដែលជាអ្នកនៅក្រោម បង្គាប់ហ្នឹង មានចិត្តល្អ ប៉ុន្តែល្ងង់
វាទៅជាខូចការទៅវិញ គឺថាក្នុងនាមជាកូនចៅ បើស្តាប់មិនច្បាស់ ពីការណែនាំ ពីមេទេ
ត្រូវសួរ គឺត្រូវមានការទំនាក់ទំនងគ្នា ដូច្នេះប្រធាន ត្រូវដឹងពីសមត្ថភាពកូនចៅ ការណែនាំនោះ
ត្រូវតែច្បាស់ លាស់ ហើយកូនចៅ ត្រូវមានកាតព្វកិច្ចមួយ
ត្រូវបំពេញ ភារកិច្ចដែលមេប្រើ ហើយមិនច្បាស់ត្រូវសាកសួរនាំ មិន មែនចិត្តល្អហើយល្ងង់វាអាចទៅជារឿងខូចខាតដូចស្វានេះ ជាដើម។
No comments:
Post a Comment